ព័ត៌មានជាតិ
ករណីពលរដ្ឋបន្តទន្ទ្រានដីភ្នំនៅស្រុកគីរីវង់ រដ្ឋបាលខេត្តតាកែវនឹងចាត់ការតាមផ្លូវច្បាប់
ខេត្តតាកែវ ៖ ក្រោយលេចឮថាមានក្រុមប្រជាពលរដ្ឋកាប់ទន្ទ្រានដីព្រៃនៅស្រុកគីរីវង់ លោក ខាន់ សុខា អភិបាលរងខេត្តតាកែវ បានបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃទី០១ ខែកក្ដដា ឆ្នាំ២០២១ នៅសាលាស្រុកគីរីវង់ ដើម្បីទប់ស្កាត់ និងបង្ការករណីពលរដ្ឋទន្រ្ទានដីព្រៃ និងការដាំដុះដំណាំកញ្ឆាខុសច្បាប់នៅជួរភ្នំបាយ៉ង់កោ ក្នុងភូមិសាស្រ្តស្រុកគីរីវង់។

លោកអភិបាលរងខេត្តតាកែវ បានសង្កត់ធ្ងន់ថា៖ “វិធានការណ៍អប់រំស្ដាប់គ្នាមិនបាន គឺមានតែចាប់ខ្លួន យកទៅផ្ដន្ទាទោសទៅតាមច្បាប់ ដើម្បីជាគំរូកុំឱ្យអ្នកដទៃទៀតយកគំរូអាក្រក់នេះតាម”។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរលោកអភិបាលរងខេត្តបានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាប្រឹងប្រែងស្រាវជ្រាវ និងបង្រ្កាបរាល់មុខសញ្ញាការកាប់ទន្រ្ទាន់ដីព្រៃ ពិសេសការដាំដុះដំណាំកញ្ឆាខុសច្បាប់នៅជួរភ្នំបាយ៉ង់កោ ឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រោះរាល់ថ្ងៃនេះដំណាំកញ្ឆានេះហាក់មិនថមថយសោះ៕
អត្ថបទ៖ វីរៈ




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៨ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ