ព័ត៌មានជាតិ
ចុះឆែកឆេរការដ្ឋានសំណង់មួយ ចាប់បានមេការថៃនាំពលករមានភូមា ខ្មែរមកធ្វើការខុសច្បាប់
ប្រទេសថៃ ៖ អ្នកគ្រប់គ្រងការងារសាងសង់ម្នាក់ដែលជាជនជាតិថៃ និងពលករដែលជាកម្មករចំនួន ២១ នាក់ ក្នុងនោះមានជនជាតិភូមា ១ នាក់ និង ខ្មែរចំនួន ២០ នាក់ ត្រូវបានអាជ្ញាធរថៃ ក្នុងខេត្តស្រះកែវ ឃាត់ខ្លួនដើម្បីបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីចូលធ្វើការនៅក្នុងប្រទេសថៃគ្មានច្បាប់អនុញ្ញាត។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២១ ត្រង់ចំណុចទីតាំងសាងសង់មួយកន្លែង ក្នុងឃុំស្រះកែវ ស្រុកមឿង ខេត្តស្រះកែវ ដោយក្នុងនោះមានអ្នកគ្រប់គ្រងម្នាក់ឈ្មោះ ភូមិរិន្ទ សុិនសិរី
មកពីខេត្តឆៈឈើងសៅ រីឯពលករទាំង ២១ នាក់ គឺមានខ្មែរ ២០ នាក់ និង ជនជាតិភូមា ១ នាក់ ។
ចំពោះអ្នកគ្រប់គ្រងបានសារភាពទទួលស្គាល់កំហុស ដែលបាននាំពលករទាំងអស់ ដែលរស់នៅមិនស្របច្បាប់ឲ្យចូលទៅធ្វើការនៅក្នុងការដ្ឋានសាងសង់របស់ខ្លួន ដោយឡែកពលករខ្មែរម្នាក់ឈ្មោះភឿ អាយុ ២៣ ឆ្នាំ បាននិយាយថា ខ្លួនរួមទាំងមិត្តភ័ក្ត្រមួយចំនួន បានចូលមកធ្វើការនៅទីនេះ តាំងពីថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ ២០២០ មកម៉្លេះ ដោយមិនហ៊ានចេញដើរទៅក្រៅខេត្ត ឬឆ្ងាយៗឡើយ ព្រោះដោយសារតែពួកខ្លួនរស់នៅដោយគ្មានច្បាប់អនុញ្ញាត។
បច្ចុប្បន្នទាំងពលករ២១នាក់ ក៏ដូចជាអ្នកគ្រប់គ្រងម្នាក់ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ច បញ្ជូនទៅអង្គភាព
ជំនាញហើយ ដើម្បីចាត់ការតាមនីតិវិធី ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់