ព័ត៌មានជាតិ
រមណីយដ្ឋានទេសចរណ៍ធម្មជាតិ កោះទ្រង់ អាចទទួលភ្ញៀវទេសចរក្នុង១ថ្ងៃពី ៤០០ ទៅ៥០០នាក់
កោះទ្រង់ជារមណីយដ្ឋានមួយប្រកបដោយវាលខ្សាច់ទន្លេ ស ស្អាតដែលធ្វើឲ្យភ្ញៀវជាតិ និងអន្តរជាតិចាប់អារម្មណ៍ និងទទួលស្គាល់ច្រើនថា ជាកោះដែលបានទទួលបដិសណ្ឋាកិច្ចបានល្អច្រើន និងទទួលបានភ្ញៀវមកកម្សាន្តមិនចេះដាច់ដែលមានចម្ងាយផ្លូវ៣គីឡូម៉ែត្រពីទីរួមខេត្តក្រចេះ។

បើតាមការលើកឡើងរបស់លោក ប៊ុន បាន ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិ កោះទ្រង់ បានឲ្យដឹងថា ចាប់តាំងពីដើមខែមិថុនា ឆ្នាំ២០២១ មក រមណីយដ្ឋាននេះ មិនទាន់បើកឲ្យភ្ញៀវទេសចរចូលមកកម្សាន្តឲ្យបានពេញលេញនោះឡើយ អាស្រ័យដោយសារវិបត្តិកូវីដ១៩រីករាលដាលក្នុងប្រទេស ហើយពេលខ្លះមានភ្ញៀវឡើងមកកម្សាន្តក្នុងលក្ខណៈវិស័យឯកជនតិចតួចប៉ុណ្ណោះ ដោយមានការដាំកូនឈើផងដែរ។
លោក ប៊ុន បាន បន្តថា ក្នុងការបើករមណីយដ្ឋានមួយនេះដំណើរការឲ្យភ្ញៀវចេញចូលក្នុងសហគមន៍មានការចេញចូលខ្ពស់ដោយអនុវត្តវិធាន៣កុំ៣ការពារ មុននឹងភ្ញៀវឡើងមកកម្សាន្តនៅកោះនេះទទួលបាននៅសុវត្ថិភាព។

លោក ប៊ុន បាន បន្តទៀតថា កោះទ្រង់ នៅតែប្រឹងប្រែងក្នុងការទាក់ទាញភ្ញៀវមកកម្សាន្តនៅវាលខ្សាច់ ស ស្អាតដោយមានការជិះកង់កម្សាន្តក្នុងមូលដ្ឋានមានអាហារដ្ឋានធូរថ្លៃ មានផ្ទះសំណាក់ប្រជាជន មានក្រូចថ្លុងឆ្ងាញ់ពិសារ និងអាចចូលរួមដាំកូនឈើជានិមិត្តរូបក្នុងពេលមកលេងទុកជាអនុស្សាវរីយ៍ដ៏យូរអង្វែងផងដែរ។ កន្លងមករមណីយដ្ឋានមួយនេះដែលអាចទទួលភ្ញៀវទេសចរមកពីគ្រប់ទិសទីបានចំនួនចាប់ពី៤០០ទៅ៥០០នាក់៕
អត្ថបទ ៖ កញ្ញា វ៉ាត.
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


