ព័ត៌មានជាតិ
ប្ដីប្រពន្ធ១គូស្លុតចិត្ត ពេលត្រ ឡប់ មកស៊ីឈ្នួលដកស្ទូងគេវិញ ឃើញភ្លើងឆេះផ្ទះម៉ត់គ្មានសល់
គ្រួសារប្តីប្រពន្ធ១គូ ហួសចិត្តបានតក់ស្លុត យ៉ាងខ្លាំងដោយនាំគ្នាអង្គុយទ្រហោយំគ្មានអ្វីថ្លែងក្រោយ ព្រោះត្រឡប់មកពីធ្វើការស៊ីឈ្នួលស្ទូងស្រូវគេវិញ មកដល់ផ្ទះឃើញផ្ទះរបស់ខ្លួននៅសល់កំទេចផេះ ដោយសារភ្លើងឆេះអស់។
ហេតុការណ៍េនេះបានកើតឡើងកាលពីវេលាម៉ោង ៥ និង ៣០ នាទី ល្ងាច ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ នៅស្ថិតនៅក្នុង ភូមិក្រសាំងដុះឡើង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចមូកដកឋាមបានឲ្យដឹងថាផ្ទះដែលត្រូវឆេះមានទំហំមាន ទំហំ ៥ គុណ ៦ ធ្វើពីឈើ ជញ្ជាំងស្លឹក ប្រក់ស្លឹក ដែលមានម្ចាស់ឈ្មោះឈ្មោះ ប៉ែន សារឿន ភេទប្រុស អាយុ ៥២ ឆ្នាំ និងប្រពន្ធ ឈ្មោះ អ៊ុ សៀប អាយុ ៥៣ ឆ្នាំ។
សមត្ថកិច្ចឲ្យដឹងថា នៅព្រឹកថ្ងៃទី៦ ខែក្តដានព ម្ចាស់ផ្ទះទាំ២នា ក់ប្តីប្រពន្ធចេញទៅស៊ីឈ្នួលដកស្ទូងឲ្យគេឆ្ងាយពីភូមិ។

ក្រោយពីធ្វើកិច្ចការរួចនាំគ្នាត្រឡប់មកផ្ទះវិញ ពេលមកដល់ផ្ទះ ក៍ស្រាប់តែឃើញផ្ទះរបស់ខ្លួនដែលធ្លាប់តែស្នាក់នៅ សុខសាន្ត ត្រូវភ្លើងឆេះម៉ត់គ្មាន ក៍នាំគ្នាអង្គុយទ្រហោយំតែម្តង។ ពេលនេះគ្រួសារគាត់គ្មានអីស្នាក់នៅនោះទេ ពួលគាត់សូមអំពាវនាវដល់សប្បុរសជនមេត្តាជួយគាត់ផង៕ អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


