អ្នកជំនាញព្រមានថា វិស័យ​អចលនទ្រព្យ​នៅកម្ពុជា​ នឹងជួប​វិបត្ត ​ប្រសិនបើ​កូ​វីដ​នៅតែ​បន្ត​អូស​បន្លាយពេល​យូរ​តទៅទៀត​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អ្នកជំនាញព្រមានថា វិស័យ​អចលនទ្រព្យ​នៅកម្ពុជា​ នឹងជួប​វិបត្ត ​ប្រសិនបើ​កូ​វីដ​នៅតែ​បន្ត​អូស​បន្លាយពេល​យូរ​តទៅទៀត​

បានផុស

នៅ

អស់​ពេល​ជាង​មួយ​ឆ្នាំកន្លះ​មកហើយ ​ដែល​ជំងឺ​កូ​វីដ​១៩ បាន​រាតត្បាត​លើ​ពិភពលោក តំបន់​ និង​កម្ពុជា​វា​បាន​វាយប្រហារ​ទៅលើ​សេដ្ឋកិច្ច​លើ​គ្រប់​វិស័យ ក្នុងនោះវិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ក៏បាន​រង​ផលប៉ះ​ពាល់​យ៉ាងខ្លាំង​ផងដែរ​។​ ជាក់ស្តែង​ឆមាស​ទី​១ ឆ្នាំ​២០២១ នេះ ​សកម្មភាព​ទិញ​លក់​អចលនទ្រព្យ​នៅតែ​មិនទាន់មាន​ភាពល្អប្រសើរ​នៅឡើយ​ទេ ។ អ្នកជំនាញ​ព្រមាន​ថា​ វិស័យ​អចលនទ្រព្យ​កម្ពុជា​នឹង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ប្រសិនបើ​កូ​វីដ​នៅតែ​បន្ត​អូស​បន្លាយពេល​យូរ​តទៅទៀត ។ នេះ​បើតាម​ការ ឲ្យ​ដឹង​របស់លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ច្រឹក សុខ​នី​ម បាន​ថ្លែងប្រាប់​សារព័ត៌​មាននៅ​ថ្ងៃទី​៦​ ខែកក្កដា​ នេះ​ថា «​រយៈពេល​ឆមាស​ទីមួយ​នៃ​ឆ្នាំ២០២១ នេះ ​ចលនា​នៃ​ការទិញ​លក់​អចលនទ្រព្យ​នៅ​កម្ពុជា​ ហាក់ដូចជា​មិនមាន​ការវិនិយោគ​ពី​ក្រៅ​ប្រទេស​នោះទេ គឺ​ភាគច្រើន​នៃ​ការទិញ​លក់​សម្រាប់តែ​អ្នក​នៅក្នុង​ប្រទេស​តែប៉ុណ្ណោះ​» ។​

លោក ច្រឹក សុខ​នី​ម បាន​លើកឡើងថា​ ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ក៏ដូចជា​នៅ​ក្នុង​តំបន់​អាស៊ាន​ក៏ដូចជា​ពិភពលោក​រង​នូវ​ផលប៉ះពាល់​យ៉ាងខ្លាំង​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​យើង​កំពុង​ជួបប្រទះ​នាពេល​បច្ចុប្បន្ននេះ​ ទោះបីជា​រាជរដ្ឋាភិបាល​បាន​បើក​ឲ្យ​មាន​ការធ្វើ​ធុរកិច្ច និង ពាណិជ្ជ​កម្ម​ឡើងវិញ​ក៏ដោយ ​ក៏​យើង​នៅតែ​ជួបប្រទះ​ដោយសារ​បញ្ហា​កូ​វី​ដ១៩ នៅតែ​បន្ត​និង​មាន​អ្នក​ឆ្លង​ខ្ពស់​នៅឡើយ​។ តែ​ទោះបី​យ៉ាងណាក៏ដោយ ​ការទិញ​ដូរ​អចលនវត្ថុ​នៅតែ​បន្ត​កើតមានឡើង​គ្រាន់តែ​មួយ​ចំនួនធំ​គឺធ្វើឡើង​សម្រាប់តែ​អ្នក​នៅក្នុង​ស្រុក ,​អ្នកវិនិយោគទុន​មួយចំនួន​ជា​អ្នក​ដែល​នៅក្នុង​ស្រុក​ចំណែក​អ្នកវិនិយោគទុន​មកពី​ក្រៅប្រទេស​មិនមាននោះទេ ។​

អ្នកជំនាញ​អចលនវត្ថុ​រូបនេះ​បន្តថា ប្រសិនជា​ជំងឺ​នេះ​នៅតែ​បន្ត​រាលដាល​ខ្លាំង​ឡើង​ហើយ​ស្ថានភាព​ដែល​ពិបាក​គ្រប់គ្រង​នោះ វិបត្តិ​នៃ​វិស័យ​អចលនទ្រព្យ​នឹង​កើតមាន ឡើង​នៅត្រង់ថា​ចំនួន​អ្នកទិញ​លក់​អចលនទ្រព្យ​មិនអាច​ធ្វើ​ចលនា​បាន​,​ការទិញ​លក់​នឹង​ថយចុះ​រយៈពេល​យូរ វា​នឹង​អាច​រង​នូវ​វិបត្តិ​សេដ្ឋកិច្ច​ឬ​វិបត្តិ​ទីផ្សារ​អចលនទ្រព្យ​។ ក៏ ប៉ុន្តែ​យើង​មើលឃើញ​ពេលនេះ​ស្ថានភាព​ជារួម​នៅពេលនេះ​វា​មិនទាន់​ទៅ​ដល់​ផ្លូវ​នេះ​នៅឡើយ​ទេ ។ ទោះបីថា​យើង​បាន​ប្រឈម​ជំងឺ​នេះ​ជាង​មួយ​ឆ្នាំកន្លះ​ហើយក៏ ដោយ​តែ​ផលប៉ះ​ពាល់​ជា​ផ្នែក​តូចៗ​ប៉ុណ្ណោះ​សកម្មភាព​សេដ្ឋកិច្ច​មួយផ្នែកធំ​នៅតែ​បន្ត​ជា​ប្រក្រតី​នៅឡើយ ។​

បើតាម​ក្រុម​អ្នកជំនាញ​អះអាង​ទៀតថា​ ទោះបី​ចរន្ត​ទិញ​លក់​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​អំឡុងពេល​រីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​១៩ មានការ​ធ្លាក់ចុះ​ក៏ដោយ ​ប៉ុន្តែ​តម្លៃ​អចលនទ្រព្យ​មិនមាន​ធ្លាក់ចុះ​នោះទេ ​ពោលគឺ​ហាក់​នៅ​ទ្រឹង ។

តាម​ការគូសបញ្ជាក់​ពី​អ្នកជំនាញ​សម្រាប់​អចលនទ្រព្យ​ដែលមាន​តម្លៃ​ថ្លៃៗ​ អាច​នឹង​ជួប​បញ្ហា​ការលក់​ធ្លាក់​ចុះ​ច្រើន នៅ​អំឡុងពេល​វិបត្តិ​កូ​វីដ​-១៩​នេះ​ ប៉ុន្ដែ​សម្រាប់​អចលនទ្រព្យ​ដែលមាន​តម្លៃ​សមរម្យ​វិញ​គឺ​មិនសូវ​ប៉ះពាល់​ខ្លាំង​នោះទេ​៕

អត្ថបទ ៖ បាន វិបុល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

ចៅ​ហ្វាយ​ស្រុក​បន្ទាយ​ស្រី​បញ្ជាក់​ពី​កា​រភាន់​ច្រឡំថា​ អ្នក ឧកញ៉ា ឡេង ណាវ៉ាត្រាទិញ​ដី​មិន​ស្រប​ច្បាប់​

ព័ត៌មានជាតិ១ ម៉ោង មុន

ចៅ​អធិការ​វត្ត​មួយ​ក្នុង​ស្រុក​បាទី​​ឆ្លងកូវីដ១៩ ​គ្រូពេទ្យ​ចុះ​​តេស្ត​ព្រះសង្ឃ​​តា​ជី​យាយ​ជី​​ ៥១​ អង្គ/នាក់​​​​​

ព័ត៌មានជាតិ២ ម៉ោង មុន

កងរាជអាវុធហត្ថ ស្ទាក់ចាប់រថយន្តសាំយ៉ុង២គ្រឿង ដឹកធ្យូង និងឈើគ្រញូង

ជីវិតកម្សាន្ដ២ ម៉ោង មុន

ទោះបីបាត់បង់ជីវិត តែតារាកំប្លែង ៥ដួងនេះបានបន្សល់ទុកកេរ្តិ៍ឈ្មោះល្បីរន្ធឺសម្រាប់អ្នកគាំទ្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងស្នងការរង៣រូប ចុះពិនិត្យបទល្មើសតាមព្រំដែន និងស្ថានភាពទឹកជំនន់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services