Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្ត​ឧត្ដរមានជ័យ​បើក​ឱ្យ​ដំណើរការ ផ្សារ​សំរោង​ឡើងវិញ​

បានផុស

នៅ

លោក ប៉ែន កុសល្យ អភិបាលនៃ​គណៈ​អភិបាលខេត្ត​ឧត្ដរមានជ័យ​ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​បើក​ដំណើរ​ការ​ផ្សារ ​សំ​រោង ​ឡើ​វិញ​ដែល​ស្ថិតនៅ​ភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង ចាប់ពី​រសៀល​ថ្ងៃទី​០៧​ខែកក្កដា ឆ្នាំ​២០២១​នេះ ​តទៅ​ក្រោយ​ផ្អាក​កាលពី​ថ្ងៃទី​១៧​ ខែមិថុនា​ ឆ្នាំ​២០២១​ដោយសារ​មាន​អាជីវករ​ឆ្លង​ជំងឺ​កូ​វីដ​១៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អភិបាលខេត្តបាន​មានប្រសាសន៍ថា​ «​ទោះបីជា​ថ្ងៃនេះ​យើង​បើក​ឱ្យ​ដំណើរការ​ផ្សារ​សំរោង​ឡើងវិញ​ក៏ដោយក៏​បងប្អូន​មិនត្រូវ​ភ្លេច​នូវ​វិធានការ​ការពារ​របស់​ក្រសួងសុខាភិបាល​ឡើយយើង​អាច​ភ្លេច​កូ​វីដ​-១៩​បាន តែ​កូ​វីដ​-១៩ មិនដែល​ភ្លេច​យើង​នោះទេ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​ទាំងអស់គ្នា​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល និង​កាត់ផ្ដាច់​ខ្សែចម្លង​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​»​។​

លោកអភិបាលខេត្ត​បាន​បន្តថា​ដើម្បី​ចូលរួម​ទប់ស្កាត់​នូវ​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​រដ្ឋបាលខេត្ត សូម​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប ចងចាំ និង​ចូលរួម​អនុវត្ត​ឱ្យបាន​ខ្ជាប់​ខ្លួន​ជានិច្ច​នូវ​វិធានការ​ការពារ​ខ្លួន​សាមញ្ញៗ និង​ត្រូវ​បន្ដ​ប្រុងប្រយ័ត្ន​ផ្ទាល់ខ្លួន​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ដោយ​អនុវត្ត​ឱ្យខាងតែបាន​នូវ​វិធានការ «​បី​កុំ និង បី​ការពារ​» ។​

វិធានការ បី​ការពារ ទី​១៖ ត្រូវ​លាងដៃ​ឱ្យបាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹកស្អាត ឬ​ទឹក​អាកុល ឬ​អាកុល​ដែល​ឱ្យបាន​លើសពី​២០​ដង ក្នុង​មួយថ្ងៃ​។ ២៖ត្រូវ​ពាក់​ម៉ាស់ ត្រូវ​ខ្ទប់មាត់ និង​ច្រមុះ នៅពេល​ក្អក កណ្ដាស់ ដោយ​ប្រើ​ម៉ាស់ប្រើ​កែងដៃ ឬ​ប្រើ​ក្រដាស​ជូត មាត់ ហើយ​ត្រូវ​បោះចោល​ក្នុង​ធុងសំរាម​បិទ​ជិត​ត្រឹមត្រូវ​។​ ៣៖ ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ឱ្យបាន​យ៉ាងតិច ១.៥ ម៉ែត្រ​ឡើងទៅ​ពី​ម្នាក់​ទៅ​ម្នាក់​។​

ចំណែក​វិធានការ ៣​កុំ​៖​រួមមាន ១៖ កុំទៅ​កន្លែង​ដែលមាន​មនុស្សម្នា​ច្រើន​កុះករឬ​ការជួបជុំ​គ្នាច្រើន ឬ​ពិធី​ដែលមាន​មនុស្ស​ច្រើនពេក​។ ២៖កុំទៅ​កន្លែង​ដែល​បិទ​ជិតឈឹង មិនមាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់ហើយ​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក​។ ៣៖ កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​ឱប​គ្នាកុំ​កៀក​ស្មា​គ្នា នៅពេល​ជួប​ភ្ញៀវ ជា​ពិសេស​នៅ​កន្លែង​ដែលមាន​មនុស្សនិយាយ​គ្នាច្រើន ហើយ​ស្ថិតនៅ​ជិតគ្នា​ពេក ហើយ​ត្រូវ​ប្រើ​វិធី​សំពះ​គ្នា​លើកដៃ​ជាស​ញ្ញាឬ​ងក់ក្បាល​ជាដើម និង​ត្រូវ​រក្សា​ចម្ងាយ​ពីគ្នា​មួយ​ម៉ែត្រ​កន្លះ​ឡើងទៅនិង​ចូលរួម​ចាក់​វ៉ាក់​សាំង​កូ​វីដ​-១៩ ទាំងអស់គ្នា​នាពេលខាងមុខ​នេះ​៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម