ព័ត៌មានជាតិ
អភិបាលខេត្តឧត្តរមានជ័យ អំពាវនាវពលរដ្ឋមកទស្សនាប្រាសាទតាមាន់ និងប្រាសាទតាក្របី
ប្រាសាទតាមាន់ និងប្រាសាទតាក្របី ដែលស្ថិតនៅលើទឹកដីភាគឧត្តរប្រទេសក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ត្រូវបានអភិបាលខេត្ត អំពាវនាវដល់ប្រជាពលរដ្ឋឱ្យមកទស្សនាកម្សាន្តតំបន់ប្រាសាទទាំងពីរនេះឱ្យបានច្រើន ខណៈរដ្ឋបាលខេត្តនឹងមានផ្ដល់មគ្គុទ្ទេសក៍ ដោយឥតគិតថ្លៃ។

ប្រាសាទតាមាន់ មានទីតាំងស្ថិតនៅភូមិគូ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ តាមផ្លូវជាតិលេខ៥៦ ដែលមានចម្ងាយពីទីរួមក្រុងសំរោង ៤៨គីឡូម៉ែត្រ។ ប្រាសាទតាមាន់ បានបែងចែកជាប្រាសាទតាមាន់ធំ និងប្រាសាទតាមាន់តូច។ ដោយឡែក ប្រាសាទតាក្របី គឺជាស្ថាបត្យកម្មខ្មែរ ចាប់ពីសតវត្សទី១១ ដល់ទី១៣ ហើយដូចគ្នាទៅនឹងប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ដែលស្ថិតនៅលើជួរភ្នំដងរែក កៀកព្រំប្រទល់ដែនកម្ពុជា-ថៃ។
លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានរៀបរាប់ដូច្នេះថា៖ «ប្រាសាទតាមាន់ និងប្រាសាទតាក្របី កេរ្តិ៍ដំណែលដូនតាបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយនៅលើទឹកដីខេត្តឧត្តរមានជ័យ ពោរពេញដោយបារមីតេជះខ្លាំងពូកែ។ ខ្ញុំបាទមានកិត្តិយសសូមគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋមកទស្សនាប្រាសាទកេរ្តិ៍តំណែលដូនតាយើង ប្រាសាទតាមាន់ និងប្រាសាទតាក្របី រដ្ឋបាលខេត្តឧត្តរមានជ័យ នឹងរៀបចំអ្នកមគ្គុទ្ទេសក៍រង់ចាំជូនបងប្អូនចូលទស្សនាប្រាសាទតាមាន់ និងប្រាសាទតាក្របី ដោយឥតគិតថ្លៃ»។

ចូលកាន់តំណែងជាអភិបាលខេត្តឧត្តរមានជ័យ ទើបតែបានប្រមាណ១សប្ដាហ៍ លោក មាន ចាន់យ៉ាដា បានដឹកនាំថ្នាក់ដឹកនាំ មន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធជុំវិញខេត្តឧត្តរមានជ័យ ចុះសួរសុខទុក្ខកងកម្លាំងឈរជើងតាមបណ្ដោយព្រំដែនចំណុចប្រាសាទតាមាន់ និងប្រាសាទតាក្របី។ លោកអភិបាលខេត្ត បានកោតសរសើរឆន្ទៈដ៏មុះមុតរបស់កម្លាំងឈរជើងនៅប្រាសាទទាំងពីរនេះ ដែលកំពុងប្រចាំការការពារបូរណភាពទឹកដីប្រកបដោយឆន្ទៈមនសិការស្នេហាជាតិខ្ពស់បំផុត៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


