ព័ត៌មានជាតិ
ដំរី Kaavan ដែលល្បី នៅប្រទេសប៉ាគីស្ថាន នឹងបញ្ជូនមកកម្ពុជានៅចុងខែវិច្ឆិកានេះ
ដំរី ខាវ៉ាន់ (Kaavan) ដែលត្រូវបានគេស្គាល់ថា ជាប្រភេទដំរីអាស៊ី និងមានភាពល្បីល្បាញ នៅក្នុង តុលាការ នៃប្រទេសប៉ាគីស្ថាន នឹងត្រូវបញ្ជូនមកដល់ប្រទេសកម្ពុជា នាចុងខែវិច្ឆិកានេះ ហើយនឹងត្រូវព្រលែងឲ្យរស់នៅ ក្នុងព្រៃធម្មជាតិ ខេត្តឧត្តរមានជ័យ។ នេះបើតាមការឲ្យដឹងពីលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។

លោក នេត្រ ភក្រ្តា បានថ្លែងនៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា នេះថា មកដល់ពេលនេះដំរីខាវ៉ាន់ កំពុងតែរៀបចំកម្មវិធី ដើម្បីបញ្ជូនមកកម្ពុជា ហើយអ្វីដែលយើងរំពឹងទុកនោះ ការសម្របសម្រួលរវាងអង្គការស៊ីដាប់បែលយូអេស (CWS)និងអង្គការនៅប៉ាគីស្ថាន នឹងត្រូវដឹកតាមយន្តហោះមកកម្ពុជាតែម្ដង។ លោកថា តាមការរំពឹងទុក គឺដំរីនេះ នឹងមកដល់ប្រទេសកម្ពុជានៅអំឡុងចុងខែវិច្ឆិកានេះ ។
ដំរីឈ្មោល Kaavan មានអាយុ៣៥ ឆ្នាំ ជាប្រភេទដំរីអាស៊ី ហើយជាប្រភេទដំរី ដែលជិតផុតពូជនៅអាស៊ីផងដែរ។
ដំរីខាវ៉ាន់ នឹងត្រូវបញ្ជូនទៅឲ្យរស់នៅក្នុងតំបន់ការពារធម្មជាតិ ដែលមានឈ្មោះថា ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ ដោយមានការថែរក្សាការពារដោយអង្គការ CWS និងក្រសួងបរិស្ថាន។ លោក នេត្រ ភក្រ្តា អះអាងថា យើងនឹងការពារថែរក្សាដំរីខាវ៉ាន់នេះ ឲ្យបានល្អ ហើយនៅពេលដែលដំរីនេះស៊ាំទៅនិងព្រៃធម្មជាតិនៅកម្ពុជា និងព្រមលែងចូលទៅក្នុងព្រៃតែម្តង។

បើតាមលោក នេត្រ ភក្រ្តា មកដល់ពេលនេះ កម្ពុជាមានដំរីព្រៃ ឬដំរីប្រភេទដំរីអាស៊ីនេះ ចន្លោះពី៤០០ ទៅ៦០០ក្បាល ដែលបច្ចុប្បន្នកំពុងរស់ នៅក្នុងព្រៃអភិរក្សជួរភ្នំក្រវាញ និងនៅភាគឦសាន នៃប្រទេសកម្ពុជា ដែលមានដូចជានៅខេត្តមណ្ឌលគីរី និងរតនគីរីជាដើម។ លោកបន្តថា នៅរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ ស្ថានភាពនៃការបរបាញ់សត្វព្រៃ ដើម្បីយកភ្លុក យកកន្ទុយទៅប្រើប្រាស់តាមជំនឿ មានការធ្លាក់ចុះយ៉ាងខ្លាំង ដែលអាចនិយាយបានថា ស្ទើរតែគ្មានតែម្តង ដោយសារតែការអនុវត្តច្បាប់តឹងរឹង។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសហការជាមួយអង្គការជាដៃគូ បានរៀបចំផែនការអភិរក្សសត្វដំរីនៅប្រទេសកម្ពុជា ក្នុងផែនការ១០ឆ្នាំ គឺចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៩ ដែលគ្រោងចំណាយថវិកាប្រមាណជាង៤០ លានដុល្លារសហរដ្ឋអាមេរិក ដែលថវិកានេះ បានមកពីរាជរដ្ឋាភិបាល និងម្ចាស់ជំនួយ និងអង្គការដៃគូ ដើម្បីរៀបចំការការពារ និងអភិរក្សសត្វដំរីព្រៃនេះ។ ក្នុងនោះ មានទាំងការការពារជម្រក និងការបង្កាត់ពូជជាដើម។ ដំរីអាស៊ីនេះ បច្ចុប្បន្នត្រូវបានចាប់យកមកផ្សាំង ដើម្បីប្រើ ប្រាស់ក្នុងស្រុកមានចំនួន៧១ក្បាល។
លោក នេត្រ ភក្រ្តា អះអាងថា ការដែលប្រទេសប៉ាគីស្ថាន បានបញ្ជូនដំរីខាវ៉ាន់ មកប្រទេសកម្ពុជា គឺទី១, បង្ហាញពីទំនាក់ ទំនងរវាងកម្ពុជា និងប៉ាគីស្ថាន ទី២, ដោយសារតែនៅកម្ពុជា មានព្រៃឈើច្រើននៅក្នុងតំបន់ការពារ ដែលបច្ចុប្បន្ននេះ កម្ពុជាមានដែនការពារអភិរក្សជីវៈចម្រុះរហូតដល់៦៨ កន្លែង។ ក្នុងនោះ
តំបន់ការពារធម្មជាតិចំនួន៥៥ និងរបៀងអភិរក្សជីវៈចម្រុះចំនួន៣កន្លែង។ មានផ្ទៃដីសរុបជាង៧លាន៣សែនហិកតា ស្មើនឹងប្រមាណ៤១ភាគរយ នៃផ្ទៃដីសរុបប្រទេសកម្ពុជា ហើយផ្ទៃដីអភិរក្សមានចំនួនធំជាង២ដង ទៅតាមការកំណត់នៃគោលការណ៍អភិរក្សជីវៈចម្រុះ ដែលកំណត់ត្រឹមតែ១៧ភាគរយ តែកម្ពុជាមានរហូតដល់៤១ភាគរយ ដែលជាចំនួនមួយច្រើន។

តាមលោក នេត្រ ភក្ត្រា ការនាំយកដំរីខាវ៉ាន់ ពីប្រទេសប៉ាគីស្ថាន មកកាន់ប្រទេសកម្ពុជា នឹងធ្វើឲ្យមានចំណាប់អារម្មណ៍ កាន់តែច្រើនថែមទៀត ទៅលើការការពារ និងអភិរក្សធនធានធម្មជាតិ ហើយជាការដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ ពីព្រោះដំរីខាវ៉ាន់នេះ ជាដំរីដែលមានភាពល្បីល្បាញ និងមានកេរ្តិ៍ឈ្មោះល្បី លើសំណុំរឿងនៅតុលាការ នៅប្រទេសប៉ាគីស្ថាន ដូច្នេះនេះ គឺជាការផ្ដល់នូវកិច្ចសហការលើការការពារ និងអភិរក្សជីវៈចម្រុះគ្រប់ប្រភេទ ហើយនេះក៏ជាការគោរពសិទ្ធិសត្វ ដែលត្រូវរស់នៅក្នុងព្រៃធម្មជាតិផងដែរ៕
អត្ថបទ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ