ព័ត៌មានអន្ដរជាតិ
ស៊ីមបាវ៉េ ត្រៀមសម្លាប់ដំរី២០០ក្បាល ព្រោះគ្រោះរាំងស្ងួត និងវិបត្តិកង្វះអាហារ
ស៊ីមបាវ៉េ នឹងសម្លាប់សត្វដំរីចំនួន ២០០ក្បាល ខណៈប្រទេសអាហ្វ្រិកមួយនេះកំពុងប្រឈមគ្រោះរាំងស្ងួតដែលមិនធ្លាប់មានពីមុនមក ដែលនាំឲ្យមានការខ្វះខាតស្បៀងអាហារ ហើយវាក៏ជាវិធានការមួយជួយដោះស្រាយបញ្ហានៃការកើនឡើងចំនួនសត្វដំរីដ៏ច្រើនលើសលុបផងដែរ។ នេះបើយោងតាមការលើកឡើងរបស់អាជ្ញាធរសត្វព្រៃរបស់ស៊ីមបាវ៉េ កាលពីថ្ងៃសុក្រទី១៣ខែកញ្ញា។

រដ្ឋមន្ត្រីក្រសួងបរិស្ថានស៊ីមបាវ៉េ បាននិយាយនៅក្នុងសភាកាលពីថ្ងៃពុធថា ប្រទេសខ្លួនមាន «ដំរីច្រើនជាងអ្វីដែលខ្លួនត្រូវការ» ដោយបន្ថែមថារដ្ឋាភិបាលបានណែនាំដល់អាជ្ញាធរសត្វព្រៃនិងឧទ្យានស៊ីមបាវ៉េ (ZimParks) ឲ្យចាប់ផ្តើមដំណើរការសម្លាប់សត្វដំរី។
អគ្គនាយក ZimParks លោក Fulton Mangwanya បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ដំរីចំនួន ២០០ក្បាល នឹងត្រូវបរបាញ់នៅក្នុងតំបន់ដែលពួកវាបានប៉ះទង្គិចជាមួយមនុស្ស រួមទាំងតំបន់ Hwange ដែលជាជម្រកអភិរក្សធម្មជាតិដ៏ធំបំផុតរបស់ប្រទេសស៊ីមបាវ៉េ។
ស៊ីមបាវ៉េ ជាជម្រកដំរីប្រមាណ ១០ម៉ឺនក្បាល ហើយមានសត្វដំរីច្រើនជាងគេលំដាប់ទីពីរនៅលើពិភពលោកបន្ទាប់ពីប្រទេសបុតស្វាណា។
បើយោងតាម ZimParks តំបន់អភិរក្ស Hwange មានសត្វចំនួន ៦៥ ០០០ក្បាល ដែលច្រើនជាងសមត្ថភាពផ្ទុករបស់វាដល់ទៅ៤ដងឯណោះ។ ស៊ីមបាវ៉េបានសម្លាប់ដំរីចុងក្រោយក្នុងឆ្នាំ១៩៨៨។
ប្រទេសណាមីប៊ី ដែលជាប្រទេសក្បែរខាងស៊ីមបាវ៉េ ក៏ធ្លាប់បានប្រកាសនៅក្នុងខែកញ្ញានេះថា ខ្លួនបានសម្លាប់សត្វព្រៃចំនួន ១៦០ក្បាលរួចមកហើយ នៅក្នុងគម្រោងសម្លាប់សត្វជាង ៧០០ក្បាល ដោយក្នុងនោះមានដំរីចំនួន ៨៣ក្បាលផងដែរ ដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។
ទាំងស៊ីមបាវ៉េ និងណាមីប៊ី ស្ថិតក្នុងចំណោមប្រទេសជាច្រើននៅអាហ្វ្រិកខាងត្បូង ដែលបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយសារគ្រោះរាំងស្ងួត។
ប្រជាជនស៊ីមបាវ៉េប្រហែល ៤២ភាគរយរស់នៅក្នុងភាពក្រីក្រ នេះបើយោងតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិ ហើយអាជ្ញាធរបាននិយាយថា មនុស្សប្រហែល ៦លាននាក់នឹងត្រូវការជំនួយស្បៀងអាហារក្នុងអំឡុងខែវិច្ឆិកាដល់ខែមីនា ដែលជារដូវខ្វះខាតអាហារជាងគេបំផុត៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


