ព័ត៌មានអន្ដរជាតិ
ប្រទេសអាហ្រ្វិកពីរប្រកាសសម្លាប់ដំរីជាអាហារ ខណៈអ្នករិះគន់ថាជាអំពើឃោរឃៅនិងមិនគួរកើតឡើង
គ្រោះរាំងស្ងួតនៅពេលនេះកាន់តែអាក្រក់ខ្លាំងឡើងនៅក្នុងផ្នែកខ្លះនៃទ្វីបអាហ្រ្វិកភាគខាងត្បូង ដែលរដ្ឋាភិបាលរបស់ប្រទេសខ្លះបានប្រកាសត្រូវតែសម្លាប់សត្វព្រៃរាប់រយក្បាល ដើម្បីចិញ្ចឹមមនុស្សដែលស្រេកឃ្លានយ៉ាងខ្លាំង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានCNNនៅថ្ងៃទី១២ខែតុលានេះ។

កាលពីខែសីហា ប្រទេសណាមីប៊ី បានប្រកាសថា ខ្លួនបានសម្លាប់សត្វព្រៃចំនួន៧២៣ក្បាលក្នុងនោះមានដំរី ៨៣ ក្បាល ដំរីទឹក ៣០ និងសេះបង្កង់ ៣០០ក្បាល។ ហើយនៅខែបន្ទាប់ ប្រទេសហ្ស៊ីមបាវេបានអនុញ្ញាតឲ្យសម្លាប់ដំរីចំនួន ២០០ក្បាលផងដែរ។
រដ្ឋាភិបាលប្រទេសទាំងពីរ បាននិយាយថា ការសម្លាប់សត្វនឹងជួយកាត់បន្ថយផលប៉ះពាល់នៃគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតដែលបានកើតមានក្នុងតំបន់នេះក្នុងរយៈពេល១០០ឆ្នាំ ដោយកាត់បន្ថយសម្ពាធលើ ដីនិងទឹក និងការពារជម្លោះនៅពេលដែលសត្វព្រៃចូលទៅទីលំនៅរបស់មនុស្ស។
ប៉ុន្តែវាបានបង្កឲ្យមានការវែកញែកប្រកែកគ្នាយ៉ាងខ្លាំង ដោយក្រុមអ្នកអភិរក្សបានរិះគន់ការសម្លាប់សត្វព្រៃទាំងនេះថា ជាអំពើឃោរឃៅ និងជាគំរូដ៏អាក្រក់បំផុត។ អ្នកអភិរក្សក៏មានការព្រួយបារម្ភដែរថា ការសម្លាប់សត្វព្រៃទាំងនេះនឹងរុញច្រានបរិស្ថានវិទ្យារបស់ប្រទេសទាំងពីរចេញពីតុល្យភាព ដែលធ្វើឲ្យពួកគេរងគ្រោះរាំងស្ងួតកាន់តែធន់ធ្ងរ។

ស្ថានភាពគ្រោះរាំងស្ងួតដែលប្រទេសតំបន់អាហ្វ្រិកខាងត្បូងកំពុងប្រឈមមុខគឺធ្ងន់ធ្ងរណាស់ ដោយសារការមិនអាចដាំដំណាំបាន សត្វពាហនៈបានបាត់បង់ជីវិត ហើយមនុស្សជិត ៧០លាននាក់កំពុងត្រូវការអាហារយ៉ាងខ្លាំង។
ប្រទេសហ្ស៊ីមបាវ៉េ បានប្រកាសថាវាជាគ្រោះមហន្តរាយជាតិនៅក្នុងខែមេសា ខណៈប្រទេសណាមីប៊ីបានធ្វើតាមកាលពីខែឧសភា ដោយបានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ខណៈដែលគ្រោះរាំងស្ងួតបានបន្សល់ធ្វើឲ្យប្រហែលពាក់កណ្តាលចំនួនប្រជាជនរបស់ខ្លួនប្រឈមមុខនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ។
គ្រោះរាំងស្ងួតដែលកំពុងនាំមកនូវវិបត្តិនេះត្រូវបានជំរុញដោយ ឥទ្ធិពលអែលនីណូ ដែលជាគំរូអាកាសធាតុធម្មជាតិនាំឱ្យមានការថយចុះយ៉ាងខ្លាំងនៃទឹកភ្លៀងនៅក្នុងតំបន់ និងកាន់តែធ្ងន់ធ្ងរឡើងដោយវិបត្តិអាកាសធាតុដែលបង្កឡើងដោយមនុស្ស៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


