ព័ត៌មានអន្ដរជាតិ
អាជ្ញាធរថៃចោទម្ចាស់ដំរីពីបទធ្វេសប្រហែស ក្រោយដំរីវាយប្រហារទេសចរស្លាប់ម្នាក់
ប៉ូលិសថៃបានចោទប្រកាន់ម្ចាស់សត្វដំរី បន្ទាប់ពីសត្វដំរីមួយក្បាលនៅកន្លែងចិញ្ចឹមរបស់គាត់ បានវាយប្រហារអ្នកទេសចរជនជាតិអេស្ប៉ាញម្នាក់រហូតដល់ស្លាប់កាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន BBC។

លោក Theerayut Inthaphudkij អាយុ៣៨ឆ្នាំត្រូវបានចោទប្រកាន់ពីបទធ្វេសប្រហែសបណ្តាលឱ្យមានមនុស្សស្លាប់។ ចំណែកអ្នកទេសចរដែលបានស្លាប់មានឈ្មោះ Blanca Ojanguren García ភេទស្រី អាយុ២២ឆ្នាំ។ នាងគឺជានិស្សិតច្បាប់ និងទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Navarra នៃប្រទេសអេស្ប៉ាញ កំពុងរស់នៅកោះតៃវ៉ាន់ ជាផ្នែកនៃកម្មវិធីផ្លាស់ប្តូរនិស្សិត។ នាងនិងមិត្តប្រុសបានមកដល់ប្រទេសថៃនៅថ្ងៃទី២៦ខែធ្នូឆ្នាំ២០២៤។
នាងត្រូវបានវាយប្រហារដោយដំរីសត្វដំរីឈ្មោះ Phan Somboon អាយុ៤៥ឆ្នាំ ដោយភ្លុករបស់វា ខណៈពេលដែលនាងកំពុងងូតទឹកឲ្យវានៅឯកន្លែងថែទាំដំរី Koh Yao នៅភាគខាងត្បូងប្រទេសថៃ។ មិត្តប្រុសរបស់នាង ដែលកំពុងធ្វើដំណើរជាមួយនាង ក៏បានឃើញហេតុការណ៍វាយប្រហារនេះផងដែរ។ García បានរងរបួសក្បាល ហើយក្រោយមកបានស្លាប់នៅក្នុងមន្ទីរពេទ្យ។
ទាក់ទងបញ្ហានេះរដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ លោក Jose Manuel Albares បាននិយាយថា ស្ថានកុងស៊ុលអេស្ប៉ាញ នៅទីក្រុងបាងកក កំពុងជួយដល់គ្រួសាររបស់ García។

ហេតុការណ៍នេះបានធ្វើឱ្យមានការព្រួយបារម្ភជាថ្មីអំពីឧស្សាហកម្មទេសចរណ៍ដំរីដែលកំពុងរីកចម្រើនរបស់ប្រទេសថៃ ដែលក្រុមសិទ្ធិសត្វបានរិះគន់ជាយូរមកហើយថាគ្មានសណ្ដាប់ធ្នាប់ និងគ្រោះថ្នាក់។
ជាមួយគ្នានេះសកម្មជននិយាយថា ការងូតទឹកឲ្យដំរីគឺរំខានដល់អាកប្បកិរិយាធម្មជាតិ ហើយអាចបង្ករបួសស្នាមដល់សត្វ ធ្វើឱ្យពួកវាប្រឈមនឹងភាពតានតឹងដែលអាចឲ្យពួកវាវាយប្រហារអ្នកទេសចរដែលកំពុងងូតទឹកឲ្យពួកវា។ បន្ទាប់ពីការវាយប្រហារនេះ អ្នកជំនាញបានថ្លឹងថ្លែងថា សត្វដំរីប្រហែលជាមានភាពតានតឹង ជាមួយអ្នកទេសចរ។
បើយោងតាមការប៉ាន់ស្មានដោយអង្គការសប្បុរសធម៌អន្តរជាតិ World Animal Protection មានសត្វដំរីជិត ៣០០០ក្បាលនៅតាមតំបន់ទេសចរណ៍នានាទូទាំងប្រទេសថៃ។
គួរបញ្ជាក់ថា ការចោទប្រកាន់ស្រដៀងគ្នានេះពីការធ្វេសប្រហែសក៏ធ្លាប់កើតមានកាលពីឆ្នាំ២០១៧ ដោយម្ចាស់ជំរុំដំរីមួយក្បាល និងមេព្រៃម្នាក់ត្រូវបានចោទប្រកាន់ពីបទធ្វេសប្រហែស បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួស បន្ទាប់ពីដំរីមួយក្បាលបានសម្លាប់មគ្គុទ្ទេសទេសចរណ៍ជនជាតិចិនម្នាក់ និងធ្វើឱ្យអ្នកទេសចរពីរនាក់រងរបួសនៅក្នុងទីក្រុងឆ្នេរ Pattaya ប្រទេសថៃ។ លើសពីនេះក្នុងឆ្នាំ២០១៣ដំរីអាយុ២៧ ឆ្នាំត្រូវបានគេកាត់ភ្លុករបស់វាចោល បន្ទាប់ពីវាវាយប្រហារ និងសម្លាប់ស្ត្រីម្នាក់៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


