ព័ត៌មានជាតិ
ខេត្តស្ទឹងត្រែងបន្តរកឃើញអ្នកឆ្លងកូវីដ ចំនួន១០នាក់បន្ថែមទៀត និងអ្នកជាសះស្បើយ១៥នាក់
រដ្ឋបាលខេត្តស្ទឹងត្រែង បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១០នាក់ បន្ថែមទៀតពាក់ព័ន្ធនឹង ព្រឹត្តិការណ៍២០កុម្ភៈ គិតត្រឹមម៉ោង៥:០០នាទីរសៀលថ្ងៃទី១២ ខែកក្កដានេះ និងមានអ្នកជាសះស្បើយ ចំនួន១៥នាក់។
ក្រុមគ្រូពេទ្យបញ្ជាក់ថា ជំងឺកូវីដ១៩ បានរីករាលដាលឆ្លងចូលដល់មូលដ្ឋានភូមិឃុំមួយចំនួន ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ហើយយើងនៅតែបន្តរកឃើញជារាងរាល់ថ្ងៃ បើសិនបងប្អូនប្រជាពលរដ្ឋ ធ្លាប់បានប៉ះផ្ទាល់ជាមួយអ្នកវិជ្ជមានចំនួន១០នាក់ខាងលើ ដែលក្រុមគ្រូពេទ្យរកឃើញ ត្រូវទៅយកសំណាកវិភាគតេស្តរហ័សរកមេរោគកូវីដ១៩ ជៀសវាងមានការឆ្លងរីករាលដាលធ្ងន់ធ្ងរបន្ថែមទៀត។

រដ្ឋបាលខេត្តស្ទឹងត្រែងសង្ឃឹមយ៉ាងមុតមាំថា អ្វីដែលយើងគ្រប់គ្នាអាចយកឈ្នះជំងឺកូវីដ១៩បាននោះ គឺមានតែប្រជាពលរដ្ឋយើងទាំងអស់ នាំគ្នាចូលរួមអនុវត្តវិធានការសុខាភិបាល ៣ការពារ-៣កុំ ឲ្យបានខ្ជាប់ខ្ជួនជាពិសេស គឺការពាក់ម៉ាស និងលាងសំអាតដៃនិងអាល់កុល ឬសាប៊ូជាប់ជាប្រចាំ និងរក្សាគម្លាតសុវត្ថិភាពនេះ ជាចំណុចសំខាន់ក្នុងបដិវត្តន៍កូវីដ១៩។ គ្រូពេទ្យជំនាញបញ្ជាក់ថា អ្នកជាសះស្បើយទាំង១៥នាក់ ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលព្យាបាលចត្តាឡីស័កថ្នាក់ខេត្ត និងត្រូវបន្ដធ្វើចត្តាឡីស័កនៅផ្ទះដោយខ្លួនឯង រយៈពេល១៤ថ្ងៃ បន្ថែមទៀត។

គិតត្រឹមម៉ោង ៥:០០នាទីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ នៅក្នុងខេត្តស្ទឹងត្រែង រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន៤៣០ នាក់ស្រី១៩៥នាក់ ព្យាបាលជាសះស្បើយ សរុបចំនួន១២៧នាក់ ស្រី៦០នាក់ស្លាប់គ្មាន និងកំពុងសម្រាកព្យាបាល៣០៣នាក់ ស្រី១៣៥ នាក់៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



