ព័ត៌មានជាតិ
ប្រជាកសិករ១០នាក់នាំគ្នាស្តាប្រឡាយដីបាក់សង្កត់ស្លាប់ម្នាក់
បាត់ដំបង ៖ ប្រជាកសិករម្នាក់ក្នុងចំណោមកសិករទាំង១០នាក់ បានស្លាប់បាត់បង់ជីវិតខណៈដែលកសិករទាំង១០នាក់បានចុះស្តាអាចម៍ដីពីប្រឡាយ ដើម្បីបណ្តោះទឹកស្រោចស្របលើផលដំណាំរបស់ពួកគាត់ក៏បានបាក់ដីជ្រាំងប្រឡាយសង្កត់តែម្តង។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីខាងលើនេះ បានកើតឡើងនៅល្ងាចថ្ងៃទី០៩ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៧និង០០នាទីនៅចំណុចតាមប្រឡាយស្ថិតក្នុងក្រុមទី០៩ភូមិច្រាំងខ្ពស់ ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។
កសិករម្នាក់ដែលបានស្លាប់ដោយសារបាក់ដីប្រឡាយសង្កត់លើមានឈ្មោះផេង ផាន ភេទប្រុសអាយុ៣៨ឆ្នាំ រស់នៅភូមិអន្លង់ត្រាច ឃុំរបស់មង្គល ស្រុកមោងឫស្សីខេត្តបាត់ដំបង ស្លាប់ពេលបញ្ជូនដល់មណ្ឌលសុខភាពឃុំបាសាក់។
សមត្ថកិច្ចបញ្ជាក់ថា មុនកើតហេតុសពខាងលើនិងប្រជាកសិករប្រមាណ១០នាក់បាននាំគ្នាចុះស្តារប្រឡាយ(ដីបាក់ចូល)ដើម្បីអោយទឹកហូរបានលឿន ខណៈពេលកំពុងតែកាយដីចេញពីប្រឡាយក៏ស្រាប់តែដីបាក់សង្កត់តែម្តង។ ក្រោយ សមត្ថកិច្ចធ្វើកោសល្យវិច័យរួចរាល់ក៏បានប្រគល់សពខាងលើឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


