ព័ត៌មានអន្ដរជាតិ
បាក់ដីសង្កត់ឡានក្រុង សម្លាប់មនុស្ស៦នាក់នៅខេត្ត Khanh Hoa ប្រទេសវៀតណាម
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន VN Express នៅថ្ងៃទី១៧ខែវិច្ឆិកា មនុស្ស ៦ នាក់បានស្លាប់ និង ១៩ នាក់រងរបួស ដោយសារភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យថ្ម និងដីបាក់សង្កត់លើឡានក្រុងកំពុងធ្វើដំណើរ ក្នុងខេត្ត Khanh Hoa ប្រទេសវៀតណាម។

ហេតុការណ៍នេះកើតឡើងនៅតំបន់ Khanh Le Pass នៅលើផ្លូវជាតិលេខ ២៧C ក្នុងខេត្ត Khanh Hoa ដោយបានកប់ឡានក្រុងដឹកអ្នកដំណើរធ្វើដំណើរពី Da Lat ទៅ Nha Trang។ ឡានក្រុងរងគ្រោះ ជារថយន្ត limousine Phuong Trang ចំនួន ៣៤ កៅអី កំពុងដឹកមនុស្ស ៣២នាក់ រួមទាំងអ្នកបើកបរពីរនាក់ និងជំនួយការម្នាក់។
ក្រុមជួយសង្គ្រោះបានចំណាយពេលច្រើនម៉ោងដើម្បីជីកកកាយកំទេចកំទីចេញជួយជនរងគ្រោះ។ ជនរងគ្រោះភាគច្រើនជាអ្នករស់នៅ Da Lat ហើយមានអ្នករបួសបីនាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

គួរបញ្ជាក់ថាតំបន់ Khanh Le Pass ត្រូវបានគេស្គាល់ថាងាយនឹងរងគ្រោះបាក់ដីក្នុងរដូវវស្សា ហើយភ្លៀងធ្លាក់ខ្លាំងថ្មីៗនេះនៅកណ្តាលប្រទេសវៀតណាមបានបង្កឱ្យមានបំណាក់ដីកាន់ជាច្រើននៅក្នុងតំបន់។
លើសពីនេះអាជ្ញាធរវៀតណាម បានព្រមានអំពីភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់រហូតដល់ថ្ងៃទី ១៨ ខែវិច្ឆិកា ជាមួយនឹងសក្តានុពលនៃទឹកជំនន់ និងបំណាក់ដីក្នុងតំបន់កាន់តែច្រើន៕

អត្ថបទ៖ ប៊ុន សុភាព
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស


