ព័ត៌មានអន្ដរជាតិ
កម្មករ១៣នាក់បាត់ខ្លួនក្នុងហេតុការណ៍បាក់ដីនៅភាគខាងត្បូងចិន
កម្មករចំនួន១៣ នាក់ដែលបាត់ខ្លួនបន្ទាប់ពីការដ្ឋានសាងសង់ផ្លូវដែកមួយបានបាក់នៅទីក្រុង Shenzhen ខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី០៥ខែធ្នូនេះ។
សេចក្តីថ្លែងការណ៍របស់ការិយាល័យគ្រប់គ្រងគ្រាអាសន្នបានឲ្យដឹងថាហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ១១ យប់ លើការដ្ឋានសំណង់មួយនៅផ្នែកមួយនៃផ្លូវរថភ្លើង Shenzhen-Jiangmen ក្នុងស្រុក Bao’an។ ផ្លូវនេះជាខ្សែដែលនឹងតភ្ជាប់ទីក្រុង Shenzhen ជាមជ្ឈមណ្ឌលបច្ចេកវិទ្យា និងទីក្រុង Jiangmen ដែលទាំងពីរស្ថិតនៅក្នុងខេត្ត Guangdong ជិតទីក្រុងហុងកុង។
ប្រតិបត្តិការជួយសង្គ្រោះទាំងអស់ត្រូវបានចាប់ផ្តើម ហើយក្រសួងគ្រប់គ្រងគ្រាអាសន្នបានបញ្ជូនក្រុមការងារដើម្បីដឹកនាំបេសកកម្មជួយសង្គ្រោះ។ ជាមួយគ្នានេះប្រជាពលរដ្ឋដែលរស់នៅក្បែរនោះត្រូវបានជម្លៀសចេញ ខណៈការស៊ើបអង្កេតលើមូលហេតុកំពុងដំណើរការ។ បើតាមទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា ផ្លូវមួយចំនួនត្រូវបានបិទក្នុងអំឡុងពេលប្រតិបត្តិការផងដែរ។
គួរបញ្ជាក់ថាប្រទេសចិនបានមានហេតុការណ៍បាក់រលំផ្លូវហាយវេ និងស្ពានដែលបានសម្លាប់មនុស្សរាប់សិបនាក់កាលពីដើមឆ្នាំនេះ។ ការបាក់រលំទាំងនេះបានធ្វើឲ្យមានការចោទជាសំណួរអំពីសុវត្ថិភាពនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងស្ពានរបស់ប្រទេសចិន ដែលត្រូវបានសាងសង់យ៉ាងឆាប់រហ័សក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ៕
អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


