ព័ត៌មានជាតិ
លោកស្រីឱ វណ្ណឌីន ៖ សូមពលរដ្ឋកុំភ្លេចខ្លួនចំពោះវីរុសកូវីដ១៩ឲ្យសោះ
ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថា «សូមប្រជាពលរដ្ឋកុំភ្លេខ្លួនចំពោះវីរ៉ុសកូវីដ១៩ឲ្យសោះព្រោះវីរុសនេះអត់ទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ»។
លោកស្រីបានបន្តថា ទោះបីជាព្រឹត្តិការណ៍០៣វិច្ឆិកាត្រូវបានបិទបញ្ចប់ដោយជោគជ័យដោយកម្ពុជាបានរកឃើញអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោលជាមួយព្រឹត្តិការណ៍នោះបានទាន់ពេលវេលាមិនមានការចម្លងចូលទៅក្នុងសហគមន៍ក៏ដោយយើងក៏មិនត្រូវមានការធ្វេសប្រហែសចំពោះវីរុសកូវីដ១៩នេះដែរព្រោះពិភពលោកកំពុងមានការរាតត្បាតខ្លាំងក្លានៅឡើយ។
លោកស្រីបានបន្ថែមទៀតថា «កម្ពុជានឹងអាចជៀសផុតមេរោគនេះបានល្គឹកណាសកលលោកនិងល្គឹកណាប្រទេសនៅក្នុងតំបន់មិនមានការរាតត្បាតជំងឺនេះបន្តទៀត បើទោះបីជាកម្ពុជាអាចគ្រប់គ្រងបានដោយមិនមានការរាតត្បាតលក្ខណៈធំដុំក៏ដោយ»។
លោកស្រីបានណែនាំថា«សូមកុំភ្លេចវីរុស១៩ព្រោះវីរុសនេះមិនភ្លេចយើងទេឲ្យតែយើងប្រហែសឬមានការចន្លោះប្រហោងណាមួយវានឹងវាយលុកយើងភ្លាមតែម្តង។ដូចនេះសូមប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្នបន្ថែមទៀតហើយត្រូវចេះរស់នៅជាមួយវាតាមបែបគន្លងថ្មីពោលគឺបន្តអនុវត្តទៅតាមវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន»។
លោកស្រីនៅតែទទូចដល់ប្រជាពលរដ្ឋត្រូវពាក់ម៉ាស លាងសំអាតដៃជាមួយសាប៊ូ ជែលឬអាកុលកុំមានការជួបជុំគ្នាច្រើនពេកត្រូវកំណត់អ្នកចូលរួមឲ្យបានច្បាស់លាស់និងរក្សាសុវត្តិភាពគម្លាតសង្គមនិងបុគ្គលដើម្បីកុំឲ្យជំងឺនេះឆ្លងចូលទោសហគមន៍ខណៈបច្ចុប្បន្នកម្ពុជាឆ្លងមកពីខាងក្រៅប៉ុណ្ណោះ។
លោកស្រីបានបញ្ជាក់ថា ជាងនេះទៀតត្រូវប្រុងប្រយ័ត្ននៅកន្លែងដែលបិទជិតមិនមានខ្យល់ចេញចូលនិងមានម៉ាស៊ីនត្រជាក់ប្រឈមនឹងហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺនេះ។ដូចនេះត្រូវពាក់ម៉ាស់ លាងដៃនិងរក្សាគម្លាតពីគ្នា។
លោកស្រីបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចូលរួមជាមួយប្រមុខរដ្ឋាភិបាលនិងក្រសួងសុខាភិបាលដើម្បីរួមសាមគ្គីគ្នាទប់ស្កាត់វីរុសនេះកុំឲ្យវាយលុកចូលក្នុងសហគមន៍រហូតដល់ពិភពលោកចាកផុតពីវីរុសកូវីដ១៩។
គួរបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះកម្ពុជាមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុប៣០៥នាក់ (ស្ត្រី៦២នាក់ និងបុរស ២៤៣នាក់) ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ២៩៥នាក់ និងកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន១០នាក់៕
ដោយ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



