Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ អះអាងថា ពុំមានករណីឈ្មួញលួចកាប់ដើមឈើធំៗ នៅក្នុងតំបន់ឧទ្យានអង្គរនោះទេ!

បានផុស

នៅ

មន្ត្រីនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា បានអះអាងថា ពុំមានករណីឈ្មួញលួចកាប់បំផ្លាញដើមឈើធំៗ នៅក្នុងតំបន់ឧទ្យានអង្គរនោះទេ តែមានករណីប្រជាពលរដ្ឋ ខ្វះការយល់ដឹងអំពីច្បាប់ទម្លាប់មួយចំនួន បានកាប់ដើមឈើទាល ១ដើម កាល​ពីដើមសប្ដាហ៍​នេះ​ប៉ុណ្ណោះ។  

ការអះអាងនេះ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា មានការកាប់បំផ្លាញដើមឈើ បានកើតឡើងនៅល្ងាចថ្ងៃ១២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវចូលវត្តអន្លង់ ស្រមោល ក្នុងភូមិធ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ដែ​ល​ស្ថិតនៅតំបន់ឧទ្យានអង្គរ។

ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍ខាងលើនេះ លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា បានប្រាប់អ្នក​សារ​ព័ត៌​មាន​កម្ពុជាថ្មី នារសៀលថ្ងៃទី១៤ ខែកក្កដានេះថា ករណីដែលកើតឡើង នៅថ្ងៃទី១២ ខែកក្កដានោះ ពុំ​មែនជា​ករ​ណី​កាប់​បំផ្លាញព្រៃឈើរាប់រយដើមនោះទេ តែជាករណីប្រជាពលរដ្ឋ ដែលមិនយល់អំពីច្បាប់ ដោយពួក​គាត់បាន​កាប់​ឈើ១​ដើមតែប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង កុសល បានថ្លែងយ៉ាងដូច្នេះថា «ករណីហ្នឹង គេមិនមែនហៅករណីកាប់បំផ្លាញ កាប់របៀបដូចឈ្មួញ ដែលធ្វើកាប់រកស៊ីដឹកឈើ រាប់រាយគីប រាប់រយដើម រាប់អីទេ អ្វីដែលកើតមានឡើងហ្នឹង គឺខ្ញុំគិតថា ប្រហែលជា​បង​ប្អូនប្រជាពលរដ្ឋហ្នឹង គាត់មិនយល់អំពីច្បាប់ណា៎ គាត់កាប់ឈើ១ដើម គេហៅថា ឈើប្រភេទដើមយាង អ្នកស្រុក​អង្គរ​គេហៅថា ដើមយាង អាហ្នឹងជាទូទៅយើងអាច សម្គាល់វាថាជាប្រភេទឈើទាលបាទ អាហ្នឹងជារឿងមួយ ដែល​បងប្អូនប្រជាពលរដ្ឋយើង គាត់កាប់ ហើយគាត់គេហៅថា ដោយសារតែគាត់មិនបានយល់ អំពីច្បាប់ទម្លាប់អីតែ​ប៉ុណ្ណឹង មិនមែនជារឿងការកាប់ព្រៃទាំងដើម រាប់សិបដើម យកទៅធ្វើជំនួញ យកទៅធ្វើពាណិជ្ជកម្មអីទេបាទ»។

មន្ត្រីនាំពាក្យអាជ្ញាធរជាតិអប្សរា បានបញ្ជាក់បន្ថែមថា បន្ទាប់ពីបានបញ្ជាក់ ជាមួយអាជ្ញាធរមានសមត្ថកិច្ច គឺរក​ឃើញ​ថា ករណីខាងលើនេះ គឺករណីដែលមានប្រជាពលរដ្ឋ កាប់ដើមឈើ១ដើមប៉ុណ្ណោះ ពុំមែនជាករណីញលួចកា​ប់​​បំផ្លាញដើមឈើធំៗ នៅក្នុងតំបន់ឧទ្យានអង្គរនោះទេ។

កាលពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះ មានសេចក្តីរាយការណ៍មកថា មានសកម្មភាពកាប់បំផ្លាញដើមឈើធំៗ នៅក្នុងតំបន់ឧទ្យានអង្គរ នៅតែបន្តកើតមាន បើទោះបីសមត្ថកិច្ចដែលប្រចាំការនៅទីនោះបានធ្វើការរឹតបន្តឹងយ៉ាងណាក៏ដោយ។ ក្នុងនោះ គេប្រទះឃើញមានការកាប់បំផ្លាញដើមឈើ បានកើតឡើងនៅល្ងាចថ្ងៃ១២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវចូលវត្តអន្លង់ ស្រមោល ក្នុងភូមិធ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៣ នាទីutes មុន

ADB ៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៦,១% ក្នុង​​ឆ្នាំនេះ ​ ប៉ុន្តែកំណើននេះប្រឈមនឹងហានិភ័យពន្ធគយអាមេរិក

ព័ត៌មានជាតិ១៧ នាទីutes មុន

កម្ពុជា-វៀតណាម ពេញចិត្តចំពោះកិច្ចសហការលើការទប់ស្កាត់បទល្មើសតាមព្រំដែន

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ាលុបចោលការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ក្រោយរងគ្រោះរញ្ជួយដី

ស្ពានជ្រោយចង្វារ
សន្តិសុខសង្គម២០ នាទីutes មុន

ក្រោមស្ពានជ្រោយចង្វារ ក្លាយជាចំណតរថយន្ដ​ដឹកទំនិញ និងជម្រកជនអនាថា

ព័ត៌មានជាតិ២២ នាទីutes មុន

ស្នងការនគរបាលខេត្តសៀមរាប ត្រៀមកម្លាំងជាង ៣ពាន់នាក់ រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងព្រឹត្តការណ៍អង្គរសង្ក្រាន្ត

ព័ត៌មានជាតិ២៤ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍២១ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់​យល់​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ទាល់​តែ​អាមេរិក​ឈប់​ធ្វើ​រឿង​មួយ​នេះ​សិន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្លាប់មនុស្ស៦៦នាក់ និងរបួសជាង១៦០នាក់ ក្នុងហេតុការណ៍បាក់ដំបូលក្លឹបរាត្រី នៅប្រទេស ដូមីនីក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន ចាប់បានជនជាតិចិន ២នាក់ ដែលប្រយុទ្ធឲ្យរុស្ស៊ី នៅ Donetsk

Sokha Hotels

ព័ត៌មានពេញនិយម