ព័ត៌មានជាតិ
សត្វល្មិច ឬអណ្ដើកសមុទ្រត្រូវបានប្រលែងក្នុងសមុទ្រធម្មជាតិវិញ
លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ នារសៀលថ្ងៃទី ១៥ខែ កក្កដា ឆ្នាំ២០២១ បាននាំយកសត្វល្មិច ឬហៅថា(អណ្តើកសមុទ្រ )ធំមួយក្បាលដែលជាសត្វកម្រជិតផុតពួជទៅប្រលែង ដើម្បីថែរក្សាអភិរក្ស ក្នុងសមុទ្រធម្មជាតិវិញ។
លោកឧកញ៉ា ទៀ វិចិត្រ ឲ្យដឹងថា សត្វល្មិច ឬអណ្តើកសមុទ្រ ដែលបាននាំ យកមកប្រលែងក្នុងសមុទ្រមួយក្បាលនេះគឺលោកទទួលបានពីបងប្អូនក្រុមអ្នកនេសាទយកមកប្រគល់ឲ្យ។នេះជាលើកទី១២៦ហើយ ដែលលោកបាននាំយកសត្វអំបូរអណ្ដើកសមុទ្រ ទៅប្រលែងក្នុងសមុទ្រធម្មជាតិ និងមានចំនួនសរុបមិនតិចជាង២០០ក្បាលផងដែរ។ហើយគ្រប់ពេលដែលលោកឧកញ្ញ៉ា នាំយកទៅប្រលែងម្តងៗ លោកឧកញ៉ាតែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វល្មិចឬអណ្តើកសមុទ្រដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ហើយសំរាប់ សត្វល្មិចឬអណ្តើកសមុទ្រដែលនាំយកមកប្រលែងរសៀលនេះគឺមានលេខសម្គាល់ អត្តសញ្ញាណ KH0386។

ជាមួយគ្នានេះ បើតាមមន្ត្រីជំនាញជលផលឲ្យដឹងបន្ថែមថា ការកឹបសៀលសម្គាល់បែបនេះ មានសារៈសំខាន់ណាស់ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិដោយសារថាប្រសិនបើមានការនេសាទបានសត្វល្មិចឬអណ្តើកសមុទ្រដែលឃើញមានកឹបសៀលសម្គាល់អ្នកនេសាទនៅក្នុងប្រទេសយើង ឬអ្នកនេសាទតាមបណ្តារប្រទេសនានា នឹងប្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ឬលក់ដូរធ្វើអាជីវកម្មឡើយ។

សូមបញ្ជាក់ផងដែរថា មានអ្នកនេសាទភាគច្រើនពេលនេសាទបានសត្វល្មិច ឬអណ្តើកសមុទ្រ បាននាំយកមកប្រគល់ជូនលោកឧកញ៉ា ទៀ វិចិត្រ ជាបន្តបន្ទាប់ដើម្បីប្រលែងក្នុងសមុទ្រវិញ ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់ស្មារតីសហការរបស់បងប្អូនអ្នកនេសាទ ដែលចូលរួមជួយការពារអភិរក្សសត្វសមុទ្រកម្រជាសកល៕
អត្ថបទ៖ កោះពស់





-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី