Connect with us

ព័ត៌មានជាតិ

យក​ខេត្តសៀមរាបជាខ្សែត្រៀមទី២ បន្ទាប់ពីខេត្តឧត្តរមានជ័យ កកកុញ​កំពុងខ្វះខាតកន្លែងដាក់​អ្នក​ជំងឺកូវីដ

បានផុស

នៅ

ខេត្ត​សៀមរាប៖ រាជរដ្ឋាភិបាលកម្ពុជាសម្រេចយកខេត្តសៀមរាប ជាខេត្តសម្រាប់ទទួលប្រជាពលរដ្ឋខ្មែរចំណាកស្រុកពីក្រៅប្រទេស បន្ទាប់ពីខេត្តឧត្តរមានជ័យខ្វះខាតកន្លែង មិនអាចទទួលដាក់ប្រជាពលរដ្ឋខ្មែរចំណាកស្រុកបន្ដទៀតបាន។ នេះបើតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ បានឲ្យដឹងថា បច្ចុប្បន្នដោយមានការភ័យខ្លាចចំពោះការរកឃើញវិរុសបំប្លែងខ្លួនថ្មីប្រភេទ ឌែលតា (Delta) ទៅលើប្រជាពលរដ្ឋខ្មែរ ដែលចំណាកស្រុកពីក្រៅប្រទេស​ ដែលមេរោគនេះមានភាពកាចសាហាវជាងមេរោគធម្មតា ទើបប្រមុខរាជរដ្ឋាភិបាលកំណត់ឲ្យប្រជាពលរដ្ឋខ្មែរចំណាកស្រុកពីក្រៅប្រទេស ត្រូវធ្វើចត្តាឡីស័កនៅខេត្តឧត្តរមានជ័យដែលជាខេត្តជាប់ព្រំប្រទល់។

ប៉ុន្ដែជាក់ស្ដែងពេលនេះ ប្រជាពលរដ្ឋចំណាកស្រុកកាន់តែមានចំនួនច្រើន លើសពីបន្ទុកទើបរាជរដ្ឋាភិបាលកម្ពុជាសម្រេចយកខេត្តសៀមរាប ជាខ្សែត្រៀមទី២ បន្ទាប់ពីខេត្តឧត្តរមានជ័យ ក្នុងការទទួលប្រជាពលរដ្ឋខ្មែរចំណាកស្រុកទាំងអស់ ទោះមិនមែនមានស្រុកកំណើតនៅខេត្តសៀមរាបក៏ដោយ។

គិតចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មានប្រជាពលរដ្ឋចំណាកស្រុកត្រឡប់មកពីក្រៅប្រទេសវិញមានចំនួន ២៨ ៧២៧នាក់ ក្នុងនោះស្រីចំនួន១២ ៤៦៩នាក់។ កាលពីពេលថ្មីៗកន្លងទៅនេះ រដ្ឋបាលខេត្តសៀមរាប បានចេញលិខិតផ្លូវការមួយ ដោយផ្អែកតាមសភាពការណ៍នៃការរីករាលដាលជំងឺ​កូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ ឌែលតា និងដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ​ឌែលតា​នេះ រដ្ឋបាលខេត្តបានធ្វើការណែនាំដល់គណៈអភិបាលក្រុង/ស្រុក បង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការ​ពង្រឹងវិធានការណ៍ចត្តាឡីស័ក នៅតាមមណ្ឌលឲ្យបានម៉ឺងម៉ាត់ ស្របតាមគោលការណ៍របស់ក្រសួងសុខាភិបាល ជាពិសេសចំពោះប្រជាពលរដ្ឋធ្វើចំណាកស្រុក ដែលត្រឡប់ទៅមូលដ្ឋានរស់នៅវិញ ត្រូវធ្វើការត្រួតពិនិត្យឲ្យមានម៉ត់ចត់ក្នុងករណីដែលប្រជាពលរដ្ឋ ពុំបានឆ្លងកាត់ការធ្វើចត្តាឡីស័កនៅតាមព្រំដែន និងត្រូវពង្រឹងការអនុវត្តវិធានការទាំងផ្នែករដ្ឋបាល ផ្នែកសុខាភិបាល សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្ដាច់នូវខ្សែរយៈចម្លងនែមេរោគកូវីដ-១៩ ប្រភេទថ្មីនេះ នៅតាមមូលដ្ឋាន ដែលត្រូវបានរកឃើញអ្នកដែលបានឆ្លងជំងឺនេះ៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការខេត្តសៀមរាប បញ្ចប់ករណីប្ដីប្រពន្ធលក់អនឡាញជេរអតិថិជនមិនសំចៃមាត់ត្រឹម «ការសុំទោសជាសាធារណៈ»

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ “ឯកសណ្ឋាន​តែមួយ គ្រួសារ​តែមួយ”

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ៖«ឯកសណ្ឋានតែមួយ គ្រួសារតែមួយ»

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម