ព័ត៌មានជាតិ
គណបក្ស «បេះដូងជាតិ» ដាក់លិខិតស្នើសុំចុះបញ្ជី ចូលក្រសួងមហាផ្ទៃរួចហើយ
លោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិ បានថ្លែងប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះថា លោកបានដាក់លិខិត ចូលក្រសួងមហាផ្ទៃរួចហើយ កាលពីវេលាម៉ោងប្រមាណ៣ និង៣០នាទីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញ ហើយលិខិតចដែលដាក់ចូលក្រសួងមហាផ្ទៃនោះ គឺជាលិខិតស្នើសុំចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដើម្បីមានសិទ្ធិធ្វើសកម្មភាពនយោបាយស្របតាមច្បាប់។
បើតាមលោក សៀម ភ្លុក ការចេញមកបង្កើតគណបក្សនយោបាយនៅពេលនេះ គោលបំណងមាន២គឺ ទីមួយ ដើម្បីទាមទារដោះស្រាយបញ្ហាជាតិ ដែលកំពុងមានវិបត្តិ ហើយទីពីរ គឺដើម្បីប្រកួតប្រជែង ពីព្រោះបើមកបង្កើតគណបក្សធ្វើនយោបាយ មិនប្រកួតប្រជែងមិនបាច់ធ្វើទេ។ លោកបញ្ជាក់យ៉ាងនេះថា «ទីមួយ អ្នកធ្វើនយោបាយ ដើម្បីទាមទារបញ្ហា ហើយប្រជែងប្រគួត ដើម្បីបានអំណាចមកដោះស្រាយបញ្ហា»។

សូមបញ្ជាក់ថា គណបក្សបេះដូងជាតិ ត្រូវបានក្រសួងមហាផ្ទៃ សម្រេចអនុញ្ញាតឲ្យបង្កើត កាលពីថ្ងៃទី២១ មិថុនា ឆ្នាំ២០២១ ដែលសរសេរជាអក្សរកាត់ «គ.ប.ជ» មានអាសយដ្ឋាន ទីស្នាក់ការកណ្តាល ស្ថិតនៅផ្ទះលេខ២០៩ជ ផ្លូវបេតុងថ្មី ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ប៉ុន្តែមកដល់ពេលនេះ គណបក្សនេះ នៅតែមិនទាន់បង្ហាញឲ្យដឹងពីរចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំនៅឡើយទេ ដែលបញ្ហានេះ នាំឲ្យមានការសង្ស័យពីសាធារណជាន ជាពិសេសអ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិ ក៏ដូចជាសារព័ត៌មានមួយចំនួនដាក់មន្ទិលសង្ស័យថា គណបក្សថ្មីនេះត្រូវបង្កើតឡើង ដោយមានការគាំទ្រពីសំណាក់ក្រុមលោកសម រង្ស៊ី ពីក្រៅប្រទេស។
មកដល់ពេលនេះ មានគណបក្សនយោបាយជាច្រើន ដែលទើបបង្កើតឡើងដោយក្រុមអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ដើម្បីចូលរួមការបោះឆ្នោតនាពេលខាងមុខ ហើយក្រៅពីគណបក្សនេះ ក៏មានគណបក្សមួយចំនួនទៀតដូចជា៖ គណបក្សខ្មែរអភិរក្ស គណបក្សខ្មែរស្រឡាញ់ជាតិ និងគណបក្សកែទម្រង់កម្ពុជាជាដើម៕ (ដោយ)៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី