ព័ត៌មានជាតិ
សិក្ខាសាលា ស្ដីពីការចែករំលែកបទពិសោធន៍រវាង FFC, CNCC និង J-League តាមប្រព័ន្ធអនឡាញ(Zoom)
ក្រោមកិច្ចសហការរវាង FFC, CNCC និង J-League សិក្ខាសាលាស្តីអំពី ដំណើរការប្រកួតក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ-១៩ របស់ J-League ត្រូវបានរៀបចំឡើងតាមប្រព័ន្ធអនឡាញ (Zoom) ដោយក្រុមហ៊ុន J.League របស់ប្រទេសជប៉ុន និងចែករំលែកបទពិសោធរវាង លីគកម្ពុជា និងជប៉ុន ដោយមានការចូលរួមពីតំណាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា និងក្លឹបបាល់ទាត់អាជីពទាំង១៣នៃមិត្តហ្វូនខេមបូឌានលីគ។

មុនចាប់ផ្តើមសិក្ខាសាលាតាមរយៈប្រព័ន្ធអនឡាញ (Zoom) នេះ លោក ឡាយ សុធា អគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណដល់ J-League ចំពោះការផ្ដួចផ្ដើមរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង ដើម្បីចែករំលែកបទពិសោធពីការរៀបចំការប្រកួតបាល់ទាត់នៅជប៉ុនក្នុងបរិបទដែលមានការរាលដាលជំងឺកូវីដ១៩។
លោកក៏បានអរគុណ CNCC និងតំណាងក្លឹបទាំង១៣នៃក្របខណ្ឌ Metfone Cambodian League ដែលបានខិតខំចំណាយពេលដ៏មានតម្លៃចូលរួម និងសង្ឃឹមថា ទទួលបានបទពិសោធថ្មីៗពីជប៉ុនថែមទៀតដើម្បីយកមកអនុវត្តក្នុងដំណើរការប្រកួតលីគកំពូលកម្ពុជាក្នុងបរិបទកូវីដ១៩។

ជាបន្ទាប់ Mr. Shusaku Yamashita, General Manager International Department of Japan Professional Football League និង Mr. Kentaro Nakamura, Leader of Office for Response to thd Covid-19 Management Division of Chairman’s Direct Officers បានធ្វើបទបង្ហាញអំពីដំណើរការប្រកួតក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ-១៩ របស់ J-League និងការរៀបចំរបស់ក្លឹបប្រកួតក្នុងក្របខណ្ឌលីគជប៉ុន នាឆ្នាំ២០២០ កន្លងទៅ ។
ក្នុងឱកាសនោះផងដែរ លោក ឈី កុលបុត្រា លេខាធិការប្រតិបត្តិ CNCC បានចែករំលែកបទពិសោធន៍របស់លីគកម្ពុជា ទៅកាន់ជប៉ុនផងដែរថា៖ “វិធានណែនាំបង្ការជំងឺកូវីដ-១៩ នៅក្នុងដំណើរការការប្រកួតនៅកម្ពុជា ក៏មានលក្ខណៈមិនសូវជាខុសគ្នាពីប្រទេសជប៉ុនដែរ ។ លីគកម្ពុជាមុនការប្រកួត៥៨ ឬ៧២ម៉ោងថ្ងៃ កីឡាករ ព្រមទាំងគ្រូបង្វឹក និងក្រុមការងារត្រូវឆ្លងកាត់ការធ្វើសំណាកដោយឧបករណ៍តេស្ដរហ័ស (Rapid Test) ប្រសិនបើឃើញអវិជ្ជមានទាំងអស់គ្នា នោះពួកគេអាចចូលរួមការប្រកួតធម្មតា ។

ផ្ទុយទៅវិញ ក្នុងករណីមានអ្នកវិជ្ជមានម្នាក់ នោះនឹងមានការធ្វើតេស្ដសាជាថ្មីលើកទីពីរ ៤៨ម៉ោងបន្ទាប់ ឬ៧២ម៉ោងក្រោយ នៃការតេស្ដលើកទីមួយ ។ ប្រសិនបើនៅតែមានករណីវិជ្ជមាន នោះការប្រកួតនឹងត្រូវលើកពេល ហើយកីឡាករត្រូវធ្វើតាមនីតិវិធីក្រសួងសុខាភិបាល ។ គ្រាន់តែថាក្នុងករណីសិក្សាតាមរយៈការតេស្តលើកទីពីរនៅតែមានអ្នកវិជ្ជមានឃើញថា សង្ស័យមានការឆ្លងលឿនក្នុងក្រុម (Cluster) កីឡាករទាំងអស់ត្រូវទៅធ្វើតេស្តធំ (PCR Test) នៅតាមទីកន្លែងយកសំណាករបស់ក្រសួងសុខាភិបាល ហើយអ្នកវិជ្ជមាននឹងត្រូវយកទៅការព្យាបាលដោយឥតគិតថ្លៃ ដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់បុគ្គលគ្រប់រូបនៅក្នុងប្រទេសកម្ពុជា ឯនៅប្រទេសជប៉ុនគឺ លីគជប៉ុន ឬក្លិបជាទទួលខុសត្រូវលើការចំណាយ PCR Test និងការព្យាបាល ។ ហើយក្រោយជាសះស្បើយបុគ្គលនោះត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃថែមបន្ទាប់ទៀត ទើបអាចវិលចូលរួមការប្រកួតវិញបាន បើក្នុងករណីមិនមានការប្រព្រឹត្តផ្ទុយពីច្បាប់កូវីដ-១៩ នៃព្រះរាជាណាចក្រកម្ពុជាដែរផងនោះ ។”
គួរបញ្ជាក់ថា សិក្ខាសាលាដែលត្រូវបានរៀបចំឡើងកាលថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២០ ដោយមានការចូលរួមពីតំណាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ក្លិបបាល់ទាត់អាជីពទាំង១៣នៃ Metfone Cambodian League និង J-League ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


