កីឡា
បរាជ័យ៣លើកនេះ កម្ពុជាខកចិត្តធំបំផុតរយៈពេល១៨ខែចុងក្រោយ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានចាញ់ ក្រុមកោះអារូបា ដោយលទ្ធផល ១-២ បានក្លាយជាការខកចិត្តដ៏ធំមួយក្នុងចំណោមខកចិត្តធំទាំង៣នារយៈពេលជិត២ឆ្នាំចុងក្រោយ។

- ខកចិត្តពីការធ្លាក់ចេញពីជម្រុះជើងឯកពិភពលោក
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានធ្លាក់ត្រឹមជុំទី១ វគ្គជម្រុះ ជើងឯកពិភពលោក World Cup ឆ្នាំ២០២៦ បន្ទាប់ពីចាញ់ ប៉ាគីស្ថាន។ នៅជើងទី១ កម្ពុជាបានត្រឹមស្មើ ០-០ ជាមួយ ប៉ាគីស្ថាន នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២៣ ក្នុងរាជធានីភ្នំពេញ ហើយជើងទី២ បានចាញ់ដោយលទ្ធផល ១-០ នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៣ នៅទឹកដីប៉ាគីស្ថាន។

នោះជាបរាជ័យខកចិត្តធំធេងបំផុតសម្រាប់ក្រុមកម្ពុជា និងអ្នកគាំទ្រ ដោយសារមិនបានឡើងទៅជុំទី២ដែលត្រូវប្រកួតក្នុងវគ្គជម្រុះក្នុងពូលជាច្រើនជាមួយក្រុមខ្លាំងៗ ហើយធ្វើឲ្យមានការខាតបង់ច្រើនណាស់។

- ខកចិត្តពីការធ្លាក់ចេញពីពានរង្វាន់អាស៊ី
បន្ទាប់ពីអស់ភារកិច្ចក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក កម្ពុជានៅសល់តែឱកាសមួយគត់គឺវគ្គខ្វែងជុំទី១ដើម្បីរកក្រុមឡើងទៅកាន់វគ្គជម្រុះក្នុងពូលពានរង្វាន់ AFC Asian Cup ឆ្នាំ២០២៧ ប៉ុន្តែបែរជាខកចិត្តធំទៀត។

ពេលនោះ កម្ពុជា ត្រូវប្រកួតជម្រុះជាមួយស្រីលង្កា ប៉ុន្តែជើងទី១នៅទឹកដី ស្រីលង្កា បានត្រឹមស្មើគ្នាដោយលទ្ធផល ០-០ នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ខណៈជើងទី២ កម្ពុជា បានចាញ់ ស្រីលង្កា ដោយប៉េណាល់ ២-៤ បន្ទាប់ពីបញ្ចប់១២០នាទីស្មើគ្នា ២-២។
- ខកចិត្តក្នុងការប្រកួតជាមួយ អារូបា
ទាំងគ្រូបង្វឹក និងក្រុមកីឡាករពិតជាទំនុកចិត្តខ្លាំងមែនទែនសម្រាប់ការប្រកួតមិត្តភាពជាមួយ អារូបា ដែលជាប្រទេសកោះតូចមួយនៅអាហ្វ្រិក បន្ទាប់ពីបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ក្នុងពានរង្វាន់ ASEAN Championship និងការប្រកួតមិត្តភាពជាមួយ វៀតណាម ចាញ់គ្រាប់បាល់តិច ហើយជាពិសេស ក្រោយពេលឃើញក្រុមនេះចាញ់ក្លិបវិសាខា ដោយលទ្ធផល ៣-១។

ផ្ទុយទៅវិញ អ្វីៗមិនដូចការគិត ការប្រកួតបានត្រឹមតែ១០នាទីប៉ុណ្ណោះ អារូបា បានស៊ុតចូលកម្ពុជា២គ្រាប់ ប៉ុន្តែនៅវគ្គទី២ កម្ពុជាស៊ុតបាន១គ្រាប់ដោយកីឡាករ Nick Taylor ដែលលទ្ធផល ១-២ រក្សារហូតចប់ការប្រកួត។ អ្វីដែលកាន់តែអាក្រក់សម្រាប់ម្ចាស់ផ្ទះកម្ពុជាគឺកីឡាករ Yudai និង Neito ទទួលបានកាតក្រហម ត្រូវបណ្តេញចេញពីទីលាន។ វាបានក្លាយជាការប្រកួតដ៏អាក្រក់បំផុតសម្រាប់ក្រុមជម្រើសជាតិកម្ពុជាទទួលបានកាតក្រហមដល់ទៅ២នាក់ក្នុងមួយប្រកួតត។ លទ្ធផលនេះបានក្លាយជាការខកចិត្តខ្លាំងបំផុតសម្រាប់លោក Koji ជាគ្រូបង្វឹក និងក្រុមកីឡាករ ព្រមទាំងអ្នកគាំទ្រ។
គិតចាប់តាំងពីខែតុលា ឆ្នាំ២០២៣ រហូតដល់ខែមីនា ឆ្នាំ២០២៥គឺមានរយៈពេល១៨ខែចុងក្រោយដែលក្រុមបាល់ទាត់កម្ពុជារងបរាជ័យអាក្រក់បំផុត៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ
-
នយោបាយ៥ ថ្ងៃ ago
សម្តេចធិបតី ហួសចិត្តដែលលោកស្រី មួរ សុខហួរ និងបក្ខពួកទៅសុំអឺរ៉ុបដាក់ទណ្ឌកម្ម ខណៈកម្ពុជាកំពុងប្រឈមការដំឡើងពន្ធពីអាមេរិក