កីឡា
លោកគ្រូ Koji Gyotoku ថា ស រតនា នៅខ្វះខាតបច្ចេកទេសផ្ទាល់ខ្លួន និងទំនុកចិត្ត
បន្ទាប់ពីខ្សែប្រយុទ្ធ ស រតនា បានបញ្ចប់ទីមិនសូវមានប្រសិទ្ធភាពក្នុងការប្រកួតអន្តរជាតិជាមួយថៃ និងវៀតណាមកន្លងមក លោក Koji Gyotoku គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានលើកចំណុចខ្វះខាតរបស់ខ្សែប្រយុទ្ធរូបនេះ។

ក្នុងសន្និសីទសារព័ត៌មានព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ត្រៀមការប្រកួតជាមួយជម្រើសជាតិ អារូបា លោកគ្រូ Koji Gyotoku បានឆ្លើយតបទៅនឹងអ្នកសារព័ត៌មានថា កីឡាករ ស រតនា ត្រូវការកែប្រែ និងបង្កើនបច្ចេកទេសបន្ថែមសម្រាប់ការបញ្ចប់ទី។ វាទាក់ទងនឹងបច្ចេកទេសផ្ទាល់ខ្លួន និងទំនុកចិត្តរបស់គាត់ ដូច្នេះគាត់ត្រូវការកែប្រែចំណុចទាំងនេះ។ នៅលីគកំពូលកម្ពុជាមានក្លិបចំនួន១១ ប៉ុន្តែក្លិបទាំងអស់ភាគច្រើនដាក់ប្រយុទ្ធជាកីឡាករបរទេស ហើយសម្រាប់ រតនា មានចំណុចល្អរបស់គាត់ ទើបបានជាលោកជ្រើសរើសចូលជម្រើសជាតិកម្ពុជា។

លោកបានបញ្ជាក់ថា ៖«ស រតនា នៅខ្វះខាតបច្ចេកទេសផ្ទាល់ខ្លួន ពីព្រោះក្រុមជម្រើសជាតិពេលប្រមូលផ្តុំហ្វឹកហាត់ម្តងៗគឺផ្តោតលើបច្ចេកទេសលេងជាក្រុម ដូច្នេះនៅពេលគាត់ត្រឡប់ទៅក្លិបវិញ គាត់ត្រូវតែអភិវឌ្ឍបច្ចេកទេសផ្ទាល់ខ្លួនដោយខ្លួនឯង ពីព្រោះនៅជម្រើសជាតិអត់មានពេលផ្តោតទៅលើបច្ចេកទេសផ្ទាល់ខ្លួនរបស់កីឡាករម្នាក់ៗទេ»។

ជាការពិតណាស់ ស រតនា ទទួលបានឱកាសល្អជាច្រើនលើកក្នុងការប្រកួតជាមួយថៃ ពានរង្វាន់ ASEAN Championship និងប្រកួតមិត្តភាពអន្តរជាតិជាមួយ វៀតណាម ប៉ុន្តែឱកាសល្អៗទាំងនោះរូបគេធ្វើមិនបានល្អទេ។ ពេលខ្លះរូបគេស៊ុតខុសគោលដៅ ហើយពេលខ្លះទាត់មិនត្រូវបាល់ថែមទៀត។ យ៉ាងណា កីឡាកររូបគេមានគុណភាពសម្បត្តិល្អក្នុងការបំលាស់ទីដើម្បីបង្កើតឱកាស៕
អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


