កីឡា
លោក Gyotoku បានបង្កើតកំណត់ត្រាល្អ២ជាមួយយុវជនវៀតណាម
លោក Koji Gyotoku ធ្លាប់បានដឹកនាំក្រុមយុវជនជម្រើសជាតិកម្ពុជាបង្កើតស្ថិតិល្អក្នុងការប្រកួតជាមួយក្រុមយុវជនជម្រើសជាតិវៀតណាម មុនពេលលោកត្រូវដឹកនាំក្រុមកម្ពុជាជម្រើសទី១ប៉ះក្រុមវៀតណាមជម្រើសទី១ វេលាម៉ោង៧:៣០នាទីយប់នេះ។

- ស្មើយុវជនវៀតណាម ១-១

ក្រុមយុវជនជម្រើសជាតិកម្ពុជាអាយុ១៦ឆ្នាំ បានប្រកួតស្មើជាមួយក្រុមយុវជនវៀតណាម ដោយលទ្ធផល ១-១ ក្នុងពានរង្វាន់ AFF U16 Championship កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌូណេស៊ី។ ពេលនោះ លោកគ្រូ Koji Gyotoku បានដឹកនាំក្រុម U16 កម្ពុជាមិនចាញ់សោះនៅវគ្គសន្សំពិន្ទុក្នុងពូលគឺឈ្នះ២ និងស្មើ១ ដោយមាន៧ពិន្ទុស្មើវៀតណាម ប៉ុន្តែមិនបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយសារចាញ់គ្រាប់បាល់វៀតណាម។
- ឈ្នះយុវជនវៀតណាម ២-១

ក្រុមបាល់ទាត់កម្ពុជាអាយុក្រោម១៨ឆ្នាំ បានបង្កើតកំណត់ត្រាជ័យជម្នះជាលើកដំបូង នៅក្នុងពានរង្វាន់ AFF U-18 Youth Championship កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ដែលស្ថិតក្រោមការដឹកនាំរបស់លោកគ្រូ Koji Gyotoku។ កីឡាករកម្ពុជា ធី លៀង និង សៀង ចន្ធា ជាអ្នកស៊ុតចូលវៀតណាមដើម្បីទទួលបានជ័យជម្នះនៅលើទឹកដីវៀតណាមតែម្តង។ នៅពេលនោះ កម្ពុជារកបាន៦ពិន្ទុ ស្ថិតនៅលេខ៤ ហើយវៀតណាមរកបាន៧ពិន្ទុ ស្ថិតនៅលេខ៣ ប៉ុន្តែមិនបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា ខណៈ អូស្ត្រាលី និង ម៉ាឡេស៊ី បានឡើងវគ្គបន្ត។
- ប៉ះវៀតណាមជាលើកដំបូង

លោក Koji Gyotoku ត្រូវដឹកនាំក្រុមជម្រើសជាតិកម្ពុជាជម្រើសទី១ប៉ះវៀតណាមជាលើកដំបូង ក្នុងនាមជាគ្រូបង្គោល វេលាម៉ោង៧:៣០នាទីយប់នេះ។ តាមប្រវត្តិសាស្ត្រគិតចាប់តាំងពីឆ្នាំ១៩៩៦ កម្ពុជាធ្លាប់ជួបវៀតណាម៩លើកក្នុងពានរង្វាន់ផ្លូវការ ប៉ុន្តែមិនធ្លាប់ឈ្នះ ឬស្មើវៀតណាមឡើយ។ ចាំមើលលើកនេះ លោកគ្រូអាចកែប្រែប្រវត្តិសាស្ត្របានដែរឬទេ?
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រាសាទសក្ល នៅតែជាគោលដៅទាក់ទាញ សម្រាប់អ្នកស្រាវជ្រាវ និងភ្ញៀវទេសចរ ស្វែងយល់អរិយធម៌ខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៣ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


