Connect with us

កីឡា

សារ​ដ៏សំខាន់​ពី កាន់ ម៉ូ ប្រធាន​ក្រុមកម្ពុជា ក្រោយលទ្ធផល​មិនល្អ

បានផុស

នៅ

ខ្សែ​ការពារ កាន់ ម៉ូ ប្រធាន​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​បង្ហាញ​ពី​ការ​ឈឺ​ចាប់​ចំពោះ​លទ្ធផល​មិន​ល្អ​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ពីរ​លើក និង​អរគុណ​ដល់​អ្នក​គាំទ្រ​​ចំពោះ​​ការ​អធ្យាស្រ័យ​ជា​មួយ​នឹង​ការ​​ទទួល​ខុស​ត្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាន់ ម៉ូ បាន​រៀប​រាប់​ថា ៖«ជាពេល​វេលា​ដ៏​លំបាក​សម្រាប់​ពួក​យើង។ ចាញ់ វៀតណាម និង​ អារូបា យើង​ពិត​ជាឈឺ​ចាប់​ណាស់។ ក្នុង​នាម​ជា​ក្រុម​ យើង​តែង​តែ​ប្រឹង​អស់​ពី​លទ្ធភាព ប៉ុន្តែ​បើ​គ្មាន​ផែន​ការ​ច្បាស់​លាស់​ទេ ក៏​គ្មាន​ជោគជ័យ​កើត​ឡើង​ដែរ»។

កីឡាករ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​បាន​បន្ត​ថា ៖«ខ្ញុំ​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អ្នក​គាំទ្រ និង​មាន​ការ​យោគ​យល់។ ជំនឿ​របស់​អ្នក​គាំទ្រ​ចំពោះ​យើង​ខ្ញុំ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង នៅ​ក្នុង​កាលៈ​ទេសៈ​បែប​នេះ។ យើង​ខ្ញុំ​​ទទួល​ខុស​ត្រូវ រៀន​ពី​បញ្ហា និង​បន្ត​ឆ្ពោះ​ទៅ​មុខ​ជា​និច្ច»។

សារ​របស់​កីឡាករ កាន់ ម៉ូ បាន​កើត​មាន​ឡើង បន្ទាប់​ពី​ក្រុម​បាល់ទាត់​កម្ពុជា​បាន​ចាញ់ ក្រុម​ជម្រើស​ជាតិ​អារូបា ដោយ​លទ្ធផល ១-២ ដោយ​មាន​កីឡាករ​កម្ពុជា​២​រូប​ទទួល​បាន​កាតក្រហម កាល​ពី​យប់​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០២៥។ បរាជ័យ​នេះ​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង។ មុន​លទ្ធផល​មិន​ល្អនេះ កម្ពុជា​បាន​ចាញ់ វៀតណាម ១-២ នៅ​ទឹក​ដី​វៀតណាម កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២៥៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម