Connect with us

ព័ត៌មានជាតិ

ស្គាល់តាមហ្វេសប៊ុក ៥ ខែ ហៅមកខួបកំណើតមិត្តភ័ក្ដិចាប់រំលោភ ២ ដង ត្រូវសមត្ថកិច្ចចាប់ខ្លួន

បានផុស

នៅ

បុរសវ័យក្មេងម្នាក់ស្គាល់ក្មេងស្រីមិនទាន់គ្រប់អាយុ តាមរយៈ ហ្វេសប៊ុក ប្រមាណ ៥ ខែ ស្រាប់តែបែកគំនិតទូរស័ព្ទ បបួលនាងឱ្យមកចូលរួមខួបកំណើតមិត្តភក្តិ នៅក្រុងសិរីសោភ័ណ។

ក្មេងស្រីជនរងគ្រោះ បានចាញ់ល្បិច យល់ព្រមតាមការណាត់ ហើយបានជិះម៉ូតូទៅជាមួយមិត្តភក្តិម្នាក់ទៀត យកទៅដេកលើផ្ទះខ្លួន។ នៅយប់កើតហេតុជនសង្ស័យ បានចាប់បង្ខំសេពសន្ថវៈ សម្រេច ២ ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឃាត់ ខ្លួនជនសង្ស័យបាននៅវេលាម៉ោង៣រសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ នៅភូមិខ្វាវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯកមាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថាក្រោយពីរំលោភហើយ នៅថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០២១ មានឈ្មោះម៉ាក ខា​​ន់ ភេទប្រុសអាយុ៥៣ឆ្នាំជាជីតា នៅភូមិប៉ោយតាប៉ែន ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរ​ បាលស្រុកព្រះនេត្រព្រះ ក្រោយពីទទួលបានបណ្តឹងក្នុងនោះបាននិយាយថាកាលពីយប់ម៉ោង១រំលងអាធ្រាត្រ នាថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២១ គាត់បានបាត់ចៅស្រីឈ្មោះខ.ល.ត អាយុ១៣ឆ្នាំ ពេលទទួលបានពាក្យប្តឹងហើយ កម្លាំងនគរបាលស្រុកបានចុះទៅធ្វើការនាំខ្លួនឈ្មោះព្រួញ មករា ភេទប្រុស អាយុ២០ឆ្នាំនៅភូមិខ្វាវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ យកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុក។

តាមការសាកសួរចៅស្រីគាត់ប្រាប់ថានៅយប់នោះបានដេកនៅផ្ទះឈ្មោះព្រួញមករា ត្រូវបានគេចាប់រំលោភបានសំរេចចំនួន២លើក ហើយកន្លងមកឈ្មោះមករានេះស្គាល់គ្នាតាមរយះឆាត ហ្វេស្បុកប្រហែល៥ខែហើយ។

លោកមាស ប្ញទ្ធី បានឲ្យដឹងទៀតថា នៅថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២១ តាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ឈ្មោះ ព្រួញ មករា បានសារភាពថារវាងរូបគេនឹងក្មេងស្រីខ.ល.ត បានទំនាក់ទំនងស្គាល់គ្នាតាមរយៈឆាត ហ្វេស្បុកយូរហើយនៅថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២១​ម៉ោងប្រហែល១យប់រំលងអាធ្រាត សង្សាររបស់ខ្លួន(ខ.ល.ត) បានទូរស័ព្ទមកឲ្យរូបគេទៅយកមកដើរលេង គេក៏ព្រមទៅយកជាមួយឈ្មោះយីម ភេទប្រុស អាយុ២០ឆ្នាំជាមិត្តភក្តិខ្លួនបាននាំនាង ដេកនៅលើផ្ទះរបស់ខ្លួន ឯឈ្មោះយីមជាមិត្តភ័ក្តិ ដេកក្រោមផ្ទះ  នៅយប់នោះគេបានរួមភេទជាមួយនាង បានសំរេច២លើក ដោយមានការយល់ព្រមពីនាងផងដែរ។

លោកអធិការបានបញ្ជាក់ថាដោយផ្អែកលើបណ្តឹងរបស់ជីតាក្មេងស្រីរងគ្រោះឈ្មោះ ព្រួញ មករាជា ជនសង្ស័យត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕ ដោយៈ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ជប៉ុន បារម្ភ​ថា មហា​គ្រោះ​រញ្ជួយដី​អាច​សម្លាប់​មនុស្ស ៣០ម៉ឺន​នាក់ និង​ខាតបង់​លុយ ១,៨​ទ្រីលាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

មីយ៉ាន់ម៉ា៖ ទឹក៤ដប​​ជួយ​ក្មេងស្រី​​ឲ្យរស់​ ទោះ​ជាប់ក្រោម​គំនរបាក់បែករហូត​៥០ម៉ោង

កីឡា១៩ នាទីutes មុន

Mascherano ថា Messi ល្អបំផុតក្នុងលោក ទោះទៅលេងការពារ ក៏ល្អដាច់គេដែរ

ព័ត៌មានជាតិ២៥ នាទីutes មុន

សប្តាហ៍​ទី ២​ បន្លែសុវត្ថិភាព​​ផ្សារចុងសប្តាហ៍​​​​នៅ​ក្រុងបាត់ដំបង ទទួល​​ការគាំទ្រ​កាន់តែច្រើន​

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

ឥណ្ឌូណេស៊ីផលិតស៊ុតលើសតម្រូវការ សម្លឹងនាំចេញទៅអាមេរិកដែលខ្វះខាត

Sokha Hotels

ព័ត៌មានពេញនិយម