ព័ត៌មានជាតិ
ស្ថាតទូតកម្ពុជា៖ វៀតណាមប្រកាសបិទតំបន់ភាគខាងត្បូងទាំងមូល ហាមពលរដ្ឋចេញពីផ្ទះ
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានរំលឹកឲ្យនិស្សិត សិក្ខាកាមយោធា-នគរបាល និងប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងសិក្សា ឬស្នាក់នៅប្រទេសវៀតណាម ចូលរួមប្រុងប្រយ័ត្នខ្ពស់ ក្នុងការថែរក្សាសុខភាព និងអនុវត្ត តាមវិធានការសុខាភិបាល។

ការប្រកាសនេះ បានធ្វើឡើងក្រោយពីវៀតណាមប្រកាសបិទខ្ទប់ (lockdown) តំបន់ភាគខាងត្បូង រយៈពេលពីរសប្ដាហ៍ ហើយសកម្មភាពផ្សេងៗមួយចំនួន ក៏ត្រូវបានហាមឃាត់ផងដែរ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតនៅថ្ងៃនេះ។
ស្ថានទូតកម្ពុជាបានឲ្យដឹងថា យោងតាមសារព័ត៌មាន Vietnam News គឺចាប់ពីពាក់កណ្ដាលអធ្រាត្រថ្ងៃទី១៨ ខែកក្កដា តទៅ វៀតណាមបានដាក់តំបន់ភាគខាងត្បូងទាំងមូល នៅក្នុងការបិទទ្វារ (lockdown) រយៈពេលពីរសប្ដាហ៍។ បទបញ្ជានេះ គឺ lockdown តំបន់សណ្តទន្លេមេគង្គទាំងមូល និងទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងសេដ្ឋកិច្ច មានប្រជាជនជាង៣៥ លាននាក់ គឺស្មើជិតមួយភាគបី នៃប្រជាជនវៀតណាម ហើយចាប់ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ គណៈកម្មាធិការប្រជាជនរដ្ឋធានីហាណូយបានស្នើ៖
ទី១, ប្រជាជនស្នាក់នៅផ្ទះ ជៀសវាងការជួបជុំសាធារណៈលើសពី៥នាក់ និងរក្សាចម្ងាយយ៉ាងហោចពីរម៉ែត្រ។ ការចេញទៅក្រៅនៅពេលចាំបាច់សម្រាប់ភាពអាសន្ន, ការទិញអាហារ ឬថ្នាំ ធ្វើការនៅរោងចក្រ និងអាជីវកម្ម ដែលត្រូវបានអនុញ្ញាប្រតិបត្តិការ។ អាពាហ៍ពិពាហ៍ត្រូវពន្យារពេល។ ពិធីបុណ្យសព មិនអាចមានលើសពី៣០នាក់ និងត្រូវត្រួតពិនិត្យយ៉ាងតឹងរ៉ឹងដោយមន្ត្រីសុខាភិបាល។

ទី២, ប្រជាជនដែលចាកចេញពីទីក្រុង ឬវិលត្រឡប់មកទីក្រុងវិញ ត្រូវតែធ្វើការប្រកាសអំពីសុខភាព និងចុះហត្ថលេខា លើការប្តេជ្ញាចិត្តអនុវត្តតាមគោលការណ៍ការពារ Covid-19 ជាមួយអាជ្ញាធរ។
ទី៣, សេវាកម្មមិនចាំបាច់ទាំងអស់ នឹងត្រូវបិទជាបណ្តោះអាសន្ន។
ទី៤, សេវាកម្មដែលត្រូវបានអនុញ្ញាតឱ្យបើកចំហរួមមាន៖ រោងចក្រ, សហគ្រាស, អ្នកធ្វើ ការងារចរាចរណ៍, ការដ្ឋានសំណង់, សេវាកម្មចាំបាច់ ដូចជា អាហារ, ឱសថ, អគ្គិសនី, ទឹក, ភ្លើង, ប្រេងសាំង។ ការប្រកាសវេជ្ជសាស្ត្រដោយ QR Code គឺចាំបាច់សម្រាប់អ្នកទាំងនេះ។
ទី៥, ការិយាល័យ និងស្ថាប័ន ត្រូវរៀបចំផែនការ ដើម្បីឱ្យនិយោជិកធ្វើការ៥០ភាគរយ ពីផ្ទះ។
ទី៦, មជ្ឈមណ្ឌលពាណិជ្ជកម្ម, ផ្សារទំនើប, ផ្សារប្រពៃណ៌ និងទីផ្សារលក់ដុំនៅមូលដ្ឋានត្រូវលក់តែរបស់ចាំបាច់ប៉ុណ្ណោះ។ ការទិញទំនិញ និងការដឹកជញ្ជូន តាមអិនធឺណេត ត្រូវបានលើកទឹកចិត្ត។

ទី៧, ការដឹកជញ្ជូនទំនិញ ពីតំបន់ផ្សេងៗចូលទីក្រុងហាណូយ នឹងត្រូវការការប្រកាសវេជ្ជសាស្ត្រ។
ទី៨, អ្នកបើកបរ និងសហអ្នកបើកបរ ត្រូវធ្វើតេស្តអវិជ្ជមាន Covid-19 មិនលើសបីថ្ងៃមុនធ្វើដំណើរ។
ទី៩, យានយន្តមកពីតំបន់ផ្សេងៗអាចធ្វើដំណើរឆ្លងកាត់ទីក្រុងហាណូយទៅកាន់កន្លែងផ្សេងទៀត ប៉ុន្តែមិនអាចដឹក រឺទម្លាក់នរណាម្នាក់នៅក្នុងទីក្រុងបានទេ។
ទី១០, រដ្ឋធានីត្រូវកាត់បន្ថយសមត្ថភាពប្រតិបត្តិការ៥០ភាគរយ និងកៅអីអង្គុយក្នុងរថយន្តក្រុង លើកលែង ករណីពិសេស ដូចជាយានដឹកអ្នកជំនាញ, កម្មករ, អ្នកត្រូវដាក់ដាច់ដោយឡែក, ទំនិញ និងសម្ភារៈ ផលិតកម្ម។ ការប្រើប្រាស់យានយន្តផ្ទាល់ខ្លួនក៏ត្រូវបានដាក់កម្រិតផងដែរ៕

អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ