ព័ត៌មានជាតិ
មុខសញ្ញាកាច់សោ ក ម៉ូតូ និងលួចរថយន្ត ត្រូវឃាត់ខ្លួនបញ្ជូនទៅតុលាការ
កម្លាំងនគរបាល ព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាល ខណ្ឌកំបូល បានឃាត់ខ្លួនមុខសញ្ញាកាច់សោ ក ម៉ូតូ និងលួចរថយន្ត ម្នាក់ នៅក្នុងមូលដ្ឋាន កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ នាថ្ងៃទី២៣ ខែវិច្ឆិកា នេះ ដើម្បីផ្តន្ទាទោសតាមច្បាប់ ។
លោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងខណ្ឌកំបូល ទទួលផ្នែកព្រហ្មទណ្ឌ ប្រាប់ឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ពៅ វ៉ាន់ ( ហៅ ) ខ្មៅ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិគោកបញ្ជាន់ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ( ប្រើប្រាស់គ្រឿងញៀន ) ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី ប៉ុនប៉ងលួចម៉ូតូ នៅចំណុចតាមផ្លូវបេតុង ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ៦ និង ២០ នាទីព្រឹក ។

លោកប្រាប់បន្តថា មុនពេលកើតហេតុ សមត្ថកិច្ចនគរបាល នៃ អធិការដ្ឋាននគរបាលខណ្ឌកំបូល បានល្បាតក្នុងភូមិសាស្ត្រ លុះដល់ចំណុចតាមផ្លូវបេតុង ភូមិកន្ទោកខាងជើង (សង្កាត់កន្ទោក) ក៏ឃើញជនសង្ស័យកំពុងដើរតាមផ្លូវ ដោយមានការសង្ស័យ សមត្ថកិច្ចបានហៅឲ្យឈប់ត្រួតពិនិត្យនៅលើដងខ្លួន ក៏ឃើញដែកកែច្នៃចុងស្រួចសម្រាប់កាច់សោ ក ម៉ូតូចំនួន ២ និងកូនសោរ លេខប្រាំបី ចំនួន ១ នៅក្នុងហោប៉ៅខោ ភ្លាមនោះសមត្ថកិច្ច ក៏បានដកហូត ហើយនាំខ្លួនជនសង្ស័យ និងវត្ថុតាងយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីចាត់ការតាមច្បាប់។
ជាមួយគ្នានេះ លោកអធិការរងខណ្ឌកំបូលរូបនេះ ក៏បានបញ្ជាក់ផងដែរថា នាពេលកន្លងមកជនសង្ស័យ ឈ្មោះ ពៅ វ៉ាន់ ( ហៅ ) ខ្មៅ ក៏ធ្លាប់ធ្វើសកម្មភាពលួចយករថយន្ត ១គ្រឿង ម៉ាក គា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AE-5502 នៅក្នុងមូលដ្ឋានខណ្ឌកំបូល ផងដែរ៕
អត្ថបទ ៖ រ៉ាវុទ្ធ

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង