សន្តិសុខសង្គម
សមត្ថកិច្ចកំពុងស្វែងរកជនសង្ស័យ២នាក់ ចូលហាងផឹកស៊ីមិនចេញលុយហើយ ថែមទាំងលួចទូរសព្ទ
បាត់ដំបង ៖ បន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីម្ចាស់ហាងមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ថាមានជនសង្ស័យ២នាក់ ចូលហាងផឹកស៊ីមិនឱ្យលុយ ហើយថែមទាំងលួចទូរសព្ទដៃទៀតនោះ ខណៈពេលនេះសមត្ថកិច្ចកំពុងកំណត់មុខសញ្ញា តាមស្រាវជ្រាវយ៉ាងសស្រោកសស្រាំ ដើម្បីតាមឃាត់ខ្លួនជនសង្ស័យទាំងនេះមកចាត់ការតាមនីតិវិធីច្បាប់។
បើតាមម្ចាស់ហាងរងគ្រោះបានរៀបរាប់ឱ្យដឹងថា កាលពីវេលាម៉ោង ប្រមាណ១០យប់ ថ្ងៃទី១២ ធ្នូ ឆ្នាំ២០២៣ មានក្រុមជនសង្ស័យបីនាក់ ប្រុសពីរនាក់ ស្រីម្នាក់ បានដឹកគ្នាមកច្រៀង និងផឹកស៊ី ក្នុងហាងរបស់គាត់ ហើយក្នុងចំណោមទាំងបីនាក់នោះ មានម្នាក់ជាអ្នកឌុប ខណៈពេលចូលតែមួយភ្លែតក៏ចេញទៅវិញបាត់ នៅសល់២នាក់ គឺស្រីមួយប្រុសមួយ។
បន្ទាប់មកទៀតពួកគេទាំងពីរនាក់ បានហៅម្ហូបជាច្រើនមុខ និងផឹកស៊ីយ៉ាងសប្បាយក្អាកក្អាយ រហូតដល់ម៉ោងជាង១២រំលងអធ្រាត្រឈានចូល ថ្ងៃទី១៣ធ្នូ។ ខណៈដែលកំពុង ផឹកស៊ីមិនទាន់គិតលុយផង ជនសង្ស័យជាបុរសបានដើរចេញពីក្នុងបន្ទប់ច្រៀងចុះមកក្រោម ស្របពេលនោះបុគ្គលិកហាងក៏មានការសង្ស័យ បានតាមឱ្យទៅលើបន្ទប់វិញ តែបុរសនោះតបថា ទៅមុនទៅ។ ឆ្លៀតពេលបុគ្គលិកទៅមុនបាត់ ឃើញឱកាសល្អជនសង្ស័យក៏ផ្លោះរបងគេចខ្លួនបាត់តែម្តង ទុកឱ្យនារីដែលមកជាមួយនៅតែឯង។
ដោយបាត់បុរសនោះយូរពេក ម្ចាស់ហាងបានឆែកកាមេរ៉ាសុវត្ថិភាព ទើបដឹងថា ជាក្រុមចោរធ្វើសកម្មភាពលួចរត់ ហើយថែមទាំងបានលួចទូរសព្ទដៃទំនើបមួយគ្រឿង របស់បុគ្គលិកហាងដែលទុកលើតុទៀតផង។
ចំណែកស្ត្រីដែលមកជាមួយ បាននិយាយថា នាងឈ្មោះ អ៊ីលាង ជួលផ្ទះនៅម្តុំ កាប់គោ មានមុខរបរដើររកស៊ីតាមសួនពេលយប់។ នាងបន្តថា បុរសពីរនាក់នោះ ម្នាក់ឈ្មោះ ម៉ាប់ (ជាអ្នកឌុប) ហើយម្នាក់ទៀត ដែលចេញតាមក្រោយ ដោយផ្លោះរបងនោះទើបតែស្គាល់ពេលនាំខ្លួនមកផឹកស៊ីនៅហាងនេះទេ ហើយក៏ទុកនាងចោលបែបនេះតែម្តង។
ស្ត្រីរូបនេះបន្តប្រាប់ម្ចាស់ហាងថា ខ្លួនស្គាល់បុរសម្នាក់ឈ្មោះ ម៉ាប់ នោះ ដោយសារតែបុរសនេះតែងនាំ នារីតាមសួនទៅដេកជាញឹកញាប់។ ក្រោយម្ចាស់ហាងសួរនាំរួច ក៏បានឱ្យស្ត្រីនោះទៅផ្ទះវិញ និង បានដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ច នៃស្នងការនគរបាលខេត្តបាត់ដំបង។
ក្រោយពីទទួលបានពាក្យបណ្ដឹង សមត្ថកិច្ចបានកំណត់មុខសញ្ញាក្រុមនេះខ្លះៗហើយ ដោយសមត្ថកិច្ចបានអះអាងថា ក្រុមខាងលើនេះធ្លាប់ធ្វើសកម្មភាពបែបនេះជាច្រើនហាងមកហើយ។ ពេលនេះសមត្ថកិច្ចកំពុងតាមស្រាវជ្រាវ ដើម្បីចាប់ជនសង្ស័យចាត់ការទៅតាមនីតិវិធីច្បាប់៕
ដោយ ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


