Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ​ ប្រកាសផាក​ពិន័យ អ្នក​បោះ​ចោល​សំរាម​​នៅ​តំបន់ឆ្នេរ

បានផុស

នៅ

លោក គួច ចំរើន អភិបាល​ខេត្តព្រះសីហនុ​បាន​ប្រកាស​ផាក​ពិន័យ​ចំពោះ​អ្នក​បោះ​ចោលសំរាម​ផ្តេសផ្តាស គ្មានសណ្តាប់​ធ្នាប់​នៅតំបន់​ឆ្នេរ​ ខណៈវិធានការណ៍​នេះនឹងត្រូវអនុវត្តតាមអនុក្រឹត្យលេខ១១៣ មាត្រា៤៣ ស្តីពីការផាក ពិន័យអន្តរកាលចាប់ពី ២០.០០០រៀល ទៅ ៤០០.០០០រៀល។ នេះបើតាម​ទំព័រហ្វេសបុក​ផ្លូវការរដ្ឋបាល​ខេត្ត។

ក្នុងឱកាស​ចុះពិនិត្យវឌ្ឍនភាព នៃហេដ្ឋារចនាសម្ព័ន្ធការស្ថាបនាផ្លូវ ៣៤ខ្សែ ប្រព័ន្ធលូ អូ ប្រឡាយ អាងប្រព្រឹត្តកម្ម ការសាងសង់បន្ទប់ទឹកសាធារណ:តាមបណ្តោយឆ្នេរអូរឈើទាល ការរៀបចំក្រាលថ្មក្រានិតនៅតាមចិញ្ចើមផ្លូវជុំវិញតោពីរ ក្នុងក្រុងព្រះសីហនុ នាព្រឹក​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា លោកអភិបាល​ខេត្តបាន​​ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តតាមតំបន់ឆ្នេរ និងតាមរមនីយដ្ឋាននានា ក្នុងខេត្តព្រះសីហនុ ចូលរួមសហការថែរក្សាបរិស្ថាន អនាម័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះលោក​បាន​ធ្វើការណែនាំដល់ក្រុមការងារ និងមន្ត្រីជំនាញ សរសេរអក្សរលើថ្មម៉ាបដាក់តាមសួនច្បារ តំបន់ឆ្នេរ “ហាមបោះចោលសំរាម” ប្រសិនបើមានករណីរំលោភ បំពាន នឹងត្រូវផាកពិន័យតាមអនុក្រឹត្យលេខ១១៣ មាត្រា៤៣ ស្តីពីការផាក ពិន័យអន្តរកាលចាប់ពី ២០.០០០រៀល ទៅ ៤០០.០០០រៀល ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម