ព័ត៌មានជាតិ
ក្រុមនិស្សិតប្លាស្ទិក ផ្តើមយុទ្ធនាការសម្អាតសំរាមនៅកោះស្តេចប្រែក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ
ក្រុមនិស្សិតប្លាស្ទិក នៅថ្ងៃទី ០៣ ខែ វិច្ឆិកានេះ បានផ្តួចផ្តើមយុទ្ធនាការ សម្អាតសំរាមទាំងក្នុងទឹកសមុទ្រ និងលើគោក នៅកោះស្តេច ខេត្តកោះកុង ក្នុងគោលបំណងប្រែក្លាយតំបន់នេះឱ្យទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ និងគ្មានសំរាម។
យុទ្ធនាការនេះ រៀបចំឡើងនៅសាលាស្រុក គិរីសាគរ នាខេត្តកោះកុង និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងសហគមន៍ ដែលរស់នៅតំបន់នោះ។ ពួកគេបានសហការគ្នាដើរប្រមូលសំរាមក្នុងទឹក និងលើគោក តាមរយៈយុទ្ធនាការ «កោះស្តេច កោះស្អាត កោះគំរូ ដើម្បីបង្កើនភាពទាក់ទាញជាគោលដៅទេសចរណ៍» ។

ព្រឹត្តិការណ៍នេះ ក៏មានការចងបដា ដោយសរសេរថា «ចូលរួមដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីកោះស្តេច កោះស្អាត កោះគំរូ»។ បន្ថែមពីនេះ ក៏បានណែនាំដល់ពលរដ្ឋឱ្យទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងអប់រំគាត់ពីផលប៉ះពាល់ដល់សុខភាពនៃការរស់នៅមិនស្អាតផងដែរ។

គួរសម្រាបថា ក្រុមនិស្សិតប្លាស្ទិក តែងតែបំផុសគំនិតឱ្យពលរដ្ឋចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ហើយមានយុវជនជនជាតិខ្មែរ និងបរទេស ជាបន្តបន្ទាប់ បានស្ម័គ្រចិត្តដើរប្រមូលសំរាមនៅភូមិសាស្រ្តរាជធានីភ្នំពេញនៅតាមលូ និងប្រឡាយនានា ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


