Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ នឹងត្រៀមបើកសាលារៀនឡើងវិញជាជំហាន ៗ ក្រោយចាក់វ៉ាក់សាំងរួចលើ កុមារ និងយុវជន

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ ក្រសួងអប់រំយុវជន និងកីឡា បានលើកឡើងថា នៅពេលបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យអាយុពី១២ឆ្នាំ ដល់១៧ឆ្នាំរួចរាល់នាពេលខាងមុខ នោះនឹងមានឱកាសកាន់តែច្រើនថែមទៀត ដល់ការត្រៀមបើកដំណើរការ គ្រឹះស្ថានមធ្យមសិក្សាឡើងវិញ ជាជំហានៗ។

ការលើកឡើងនេះ គ្រាដែលសម្ដេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១​ខាង​មុខ នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ នៅ​​វិមានសន្តិភាព ដោយសម្តេចនឹងនាំយកចៅៗរបស់សម្តេចជិត១០នាក់ ទៅចាក់វ៉ាក់សាំងនៅថ្ងៃនោះផង​ដែរ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ សារជាសំឡេងផ្ញើជូនជនរួមជាតិ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃកម្ពុជា បានមានប្រសាសន៍ ដោយលើកឡើងថា ការផ្អាកដំណើរការសាលារៀន គឺជាការខាតបង់មួយស​ម្រាប់ប្រទេសជាតិយើង ហើយប្រសិនបើយើង បានចាក់វ៉ាក់សាំងឲ្យកុមារ និងយុវជន យ៉ាងហោចណាស់យើងអាចបើកសាលារៀន ចាប់ពីថ្នាក់អនុវិទ្យាល័យឡើងទៅ ដែលពួកគេភាគច្រើន មានអាយុចាប់ពី១២ឆ្នាំឡើងទៅ។

ទាក់ទងនឹងការចាក់វ៉ាក់សាំង ជូនដល់កុមារ និងយុវវ័យនេះ លោកបណ្ឌិត រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ​យុវជន និងកីឡា បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅរសៀលថ្ងៃទី២៦ ខែកក្កដានេះថា «ក្រសួងអប់រំ យុវជន និងកីឡា សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានសម្រេចដ៏ខ្ពង់ខ្ពស់ ឲ្យមានយុទ្ធនាការចាក់វាក់សាំង ការពារជំងឺកូវីដ-១៩ តាមគោលការណ៍ស្ម័គ្រចិត្ត ដល់កុមារនិងយុវវ័យអាយុពី១២ឆ្នាំ ដល់១៧ឆ្នាំ ដែលមានចំនួនសរុបប្រមាណ២លាននាក់»។

លោកបណ្ឌិត រស់ សុចាវា បានលើកឡើងថា «ការសម្រេចចិត្តជាយុទ្ធសាស្រ្តនេះ នឹងបង្កើនឱកាសកាន់តែច្រើនថែមទៀត ដល់ការត្រៀមបើកដំណើរការ គ្រឹះស្ថានមធ្យមសិក្សាឡើងវិញជាជំហានៗ នៅពេលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចរាល់នាពេលខាងមុខ»។

កាលពីថ្ងៃទី១៦ ខែកក្កដាកន្លងទៅនេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានអំពានាវដល់មាតាបិតា ក៏ដូចជាអាណាព្យាបាល ត្រៀមខ្លួនដើម្បីនាំកូនចៅរបស់ខ្លួន ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នាពេលខាងមុខ ដោយសម្ដេចតេជោ ចង់ឲ្យមានភាពស៊ាំនៅក្នុងសង្គម ដែលនាំទៅដល់ការបើកឡើងវិញ នូវសង្គមសេដ្ឋកិច្ច ជាពិសេសគឺសាលារៀន៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៣ នាទី មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម២ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៣ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម