ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ៖ ប្រកាសទទួលស្គាល់សមាសភាពគណៈកម្មការសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃ
លោកជំទាវកិត្តិសង្គហបណ្ឌិតឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស ទទួលស្គាល់សមាសភាពគណៈកម្មការសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃ តាមរយៈ ប្រព័ន្ធ ZOOM ដែលជារបៀបធ្វើការតាមគន្លងថ្មី នាថ្ងៃច័ន្ទទី ២៦ ខែកក្កដា ឆ្នាំ២០២១។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក៏បាននាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់អង្គពិធីទាំងមូល។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសរសើរចំពោះ លោកជំទាវ ជូ ប៊ុនអេង និងថ្នាក់ដឹកនាំរបស់ស្ត្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួងមហាផ្ទៃ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវក្នុងការបំពេញភារកិច្ចក្នុងរយៈពេលកន្លងមក រហូតទទួលបានជោគជ័យគួរជាទីមោទនៈ ដែលបានជំរុញមន្ត្រីរាជការជានារីបានរួមចំណែកកាន់តែសកម្មថែមទៀតក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយចាត់ទុក “ស្ត្រីជាឆ្អឹងខ្នងនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម” ក្រោមការដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាលកម្ពុជា ។ ក្នុងខណៈពេលដែលគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព អភិវឌ្ឍន៍របស់ក្រសួងពុំទាន់បានបង្កើតយ៉ាងណាក៏ដោយ ។
ដោយឡែកថ្ងៃនេះ លោកជំទាវ ជូ ប៊ុនអេង ក៏បានត្រូវប្រកាសទទួលស្គាល់ជាប្រធានគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍របស់ក្រសួងមហាផ្ទៃ រួមជាមួយសមាជិកា ២៩រូបទៀតក្រោមឱវាទផងដែរ តាមយរៈ សេចក្តីសម្រេចលេខ ០៦១/២០ នកសអ/សសរ របស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។
ទន្ទឹមនឹងនេះផងដែរលោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានផ្តល់អានុសាសន៍ ជូនដល់សមាសភាពគណៈកម្មាធិការសមាគមនារី នៃក្រសួងមហាផ្ទៃដែលត្រូវបានប្រកាសជាផ្លូវការនាថ្ងៃនេះ នូវអនុសាសន៍ មួយចំនួន ដូចខាងក្រោម៖
១- បំផុសចលនា អប់រំ ផ្សព្វផ្សាយឲ្យបានទូលំទូលាយជាប្រចាំ តាមគ្រប់រូបភាពនិងគ្រប់មធ្យោបាយនូវគោលនយោបាយ ខ្លឹមសារ សេចក្តីសម្រេចនានារបស់រាជរដ្ឋាភិបាល។ ជាពិសេស ចូលរួមអនុវត្តឲ្យបាននូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ក្នុងនោះត្រូវផ្តោតសំខាន់លើការផ្តល់សេវាសាធារណៈឲ្យបានឆាប់រហ័សប្រកបដោយប្រសិទ្ធិភាព មិនត្រូវបង្កការលំបាក អាក់ខានដល់ប្រជាពលរដ្ឋឡើយ បើទោះបីជាការផ្តល់ និងការទទួលសេវាមិនបានជួបជុំគ្នាច្រើនក៏ដោយ ។
២- ពង្រឹងរបៀបរបបធ្វើការងារ អនុវត្តិនូវតួនាទីភារកិច្ច និងត្រូវបែងចែកភារកិច្ច និងការទទួលខុសត្រូវ ដល់ថ្នាក់ដឹកនាំ នៃគណៈកម្មការសាខាសមាគម នារីក្រសួងដែលទើបបានតែងតាំងនាពេលនេះ ត្រូវរបៀបឲ្យមានរបបប្រជុំ និងរបៀបរបបដោះស្រាយបញ្ហា ដើម្បីការពារផលប្រយោជន៍ដល់ស្ត្រី នៅក្រសួងមហាផ្ទៃក៏ដូចជាផលប្រយោជន៍ស្ត្រីនៅថ្នាក់ក្រោមជាតិផងដែរ ។
៣- អនុវត្តឲ្យបានជោគជ័យ នូវផែនការសកម្មភាពសម្រាប់រយៈពេល៤ឆ្នាំ (២០២០-២០២៣) របស់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ដើម្បីតម្រង់ទិសទៅដណ្តើមជោគជ័យក្នុងការបោះឆ្នោត ២០២២-២០២៣ ។
៤- ជំរុញឱ្យស្ត្រីដែលមានតួនាទី ត្រូវខិតខំបំពេញតួនាទី ភារកិច្ចតាមជំនាញនីមួយៗក្នុងការកសាងនិងបង្កើនសមត្ថភាព ជំនឿជឿជាក់លើខ្លួនឯង ដើម្បីឱ្យស្ត្រី ទទួលបានឋានៈតួនាទី និងចូលរួមធ្វើសេចក្តីសម្រេចឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។
៥- ត្រូវបន្តផ្សព្វផ្សាយលក្ខន្តិកៈរបស់សមាគមនារី ពង្រឹងសមាជិកចាស់ និងពង្រីកសមាជិកថ្មី និង បង្កើតអនុសាខាសមាគមនារីរបស់ក្រសួងមហាផ្ទៃឲ្យសមស្រប តាមបច្ចុប្បន្នភាពរបស់ក្រសួងមហាផ្ទៃ ។
៦- ពង្រឹងនិងថែរក្សានូវស្មារតីសាមគ្គីភាព ឯកភាពគ្នាខាងទស្សនៈ គោលជំហរ នយោបាយសតិអារម្មណ៍ ចាត់តាំងឲ្យកាន់តែរឹងមាំ។ ជាពិសេសត្រូវចេះសហការ និងទទួលយកនូវការដឹកនាំនិងការផ្តល់យោបល់ជាមួយថ្នាក់ដឹកនាំក្រសួង។
៧- ត្រូវធ្វើរបាយការណ៍ជាប្រចាំជូនថ្នាក់ដឹកនាំរបស់ក្រសួង និងសមាគមនារីថ្នាក់កណ្តាល៕
អត្ថបទ៖ វិមាន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ