ព័ត៌មានជាតិ
អំណោយរបស់លោក ហ៊ុនម៉ានិត ត្រូវបាននាំយក ទៅប្រគេនព្រះសង្ឃ នៅវត្តប្រាសាទនាងខ្មៅ
(តាកែវ)៖ ក្រុមការងារសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត សាខាខេត្តតាកែវ ដឹកនាំដោយលោក លី សាវេត អភិបាលរងខេត្តតាកែវ និងជាប្រធានសមាគមខេត្តតាកែវ បានយកអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានិត និងលោកស្រី ទៅប្រគេនព្រះសង្ឃគង់នៅវត្ត ប្រាសាទនាងខ្មៅ ស្រុកសំរោង ខេត្តតាកែវ ដែលកំពង់ជួបការលំបាកខ្វះខាត់ចង្ហាន់ ខណៈដែលវត្តមួយនេះជាកន្លែងធ្វើចត្តាឡីស័ក និងជាកន្លែងព្យាបាលព្រះសង្ឃ មានវិជ្ជមានជំងឺកូវីដ-១៩ ផងដែរ។

ដោយព្រះសង្ឃគង់ នៅក្នុងវត្តមាន ចំនួន២៥០អង្គ ដែលជាប់ពាក់ព័ន្ធនឹងអ្នកឆ្លងជំងឺកូវីដ ហើយនៅក្នុងចំណោមព្រះសង្ឃ ចំនួន២៥០អង្គ គឺក្រោយពីធ្វើតេស្តរកមេរោគកូវីដរួចមក ក៏ឃើញចំនួនព្រះសង្ឃ ចំនួន៧៣អង្គ វិជ្ជមាន។
អំណោយ ដែលក្រុមការងារ នាំទៅប្រគេនព្រះសង្ឃ នៅវត្តប្រសាទនាងខ្មៅ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ រួមមាន៖
-សាច់ជ្រូកចំនួន ៨០គីឡូ
-ត្រពាំងជូរ ៣០គីឡូ
-ល្ហុង ៤០គីឡូ
-ក្រសាំងបុក១ ក្រឡធំ
-ត្រឡាច ៤០គីឡូ
-ល្ពៅ ៤០គីឡូ
-ស្ពៃក្តោប ៣០គីឡូ
-ត្រប់ ២០គីឡូ
-ននោង ១៥គីឡូ
-ប្រហុក៥គីឡូ
-សណ្តែកគួរ១០គីឡូ
-ត្រពាំងស្រស់ ២០គីឡូ
សូមបញ្ជាក់ថា ក្រុមការងារ សមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តតាកែវ និងបន្តយកអំណោយរបស់ សមាគម និងអំណោយដែលសប្បុរសជួយ ទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអង្គប្រិយ៍បន្តទៀត នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ ស្ថិតនៅស្រុកសំរោង ខេត្តតាកែវ ព្រះសង្ឃមាន ចំនួន១១០អង្គ ដែលជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ផងដែរ។
នៅក្នុងចំណោមព្រះសង្ឃ ចំនួន១១០អង្គ គឺតេស្តឃើញវិជ្ជមានជំងឺកូវីដ ចំនួន៣៥អង្គ។ ដូចនេះបើសប្បុរសជនមានបំណងឧបត្ថម្ភៈ សូមទំនាក់ទំនង់ឧបត្ថតាយៈលោក សោម សាវ័ក ប្រធានលេខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត តាមលេខទូរស័ព្ទ: 012 99 12 41 ៕ (ដោយ)៖ វីរៈ



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


