ព័ត៌មានជាតិ
មេសហជីពមួយរូប អំពាវនាវដល់កម្មករ មានស្រុកកំណើត នៅខេត្តដែលបិទខ្ទប់ ផ្អាកទៅស្រុកបណ្ដោះអាសន្ន
ប្រធានសហជីពមួយរូប បានចេញមុខអំពាវនាវ ដល់សមាជិក-សមាជិការបស់ខ្លួន ក៏ដូចជាកម្មករ-នយោជិត ដែលមានស្រុកកំណើត នៅខេត្តដែលនឹងត្រូវបិទខ្ទប់ សូមផ្អាកទៅស្រុកកំណើតរបស់ខ្លួន បណ្ដោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាល ក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ជាពិសេសប្រភេទដែលតា (Delta)។
ការអំពាវនាវយ៉ាងដូច្នេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេច ស្ដីពី ការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ និងខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ១៩ បំប្លែងថ្មី Delta។ការបិទខ្ទប់នេះ គឺមានរយៈពេល១៤ថ្ងៃ ចាប់ពីម៉ោង១១ និង៤៥នាទី យប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។
លោក ឡុង សុផាត ប្រធានសហភាពសហជីពយុវជន ការពារសិទ្ធិកម្មករកម្ពុជា (YPCWRC ) និងជាប្រធានសហពន្ធ័សហជីពសម្លេងយុវជនខ្មែរ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក នាព្រឹកថ្ងៃទី២៩ ខែកក្កដានេះថា យោងតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ស្តីពី ការបិទខ្ទប់ភូមិសាស្រ្តខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តមានជ័យ ខេត្ត ព្រះវិហារ និងខេត្ត សៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ប្រភេទដែលតា(Delta)។

លោក ឡុង សុផាត បានសរសេរបន្តថា «ក្នុងនាមសហភាពសហជីពយុវជន ការពារសិទ្ធិកម្មករកម្ពុជា (YPCWRC ) ក្នុងនាមសហពន្ធ័សហជីពសម្លេងយុវជនខ្មែរ (VKYUF) និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមធ្វើការអំពាវយ៉ាងទទូចចំពោះបងប្អូនថ្នាក់ដឹកនាំ សកម្មជន សមាជិក សមាជិកា សហភាព និងសហពន្ធ័ ព្រមទាំងបងប្អូនកម្មករនិយោជិត ដែលមានផ្ទះសំបែង ឪពុកម្តាយ បងប្អូនសាច់ញ្ញាតិ ក្រុមគ្រួសារ តាំងនៅតាមបណ្តាខេត្ត ដែលបានរៀបរាប់ខាងលើនេះ ប្រសិនបើគ្មានការចាំបាច់នោះទេ ជាបណ្តោះអាសន្ន សូមកុំទាន់ធ្វើដំណើរទៅស្រុកកំណើត ក្នុងស្ថានភាព និងកាល:ទេស:ដ៏គួរឲ្យព្រួយបារម្ភនេះ»។
ប្រធានសហជីពរូបនេះ បានលើកឡើងទៀតថា «បងប្អូនជ្រាបស្រាប់ហើយ យោងតាមសេចក្តីជូនព័ត៌មានជាបន្តបន្ទាប់កន្លងមក របស់ក្រសួងសុខាភិបាល បានបញ្ជាក់រួចហើយថា វីរុសកូវីដ-១៩ បំប្លែងថ្មីដែលតា(Delta) ពិតជាកាចសាហាវខ្លាំងណាស់ ដែលរយ:ពេលឆ្លងក៏លឿនជាង និងកម្រិតហានិភ័យកម្រាមកំហែងដល់អាយុជីវិត ក៏មានខ្ពស់ជាងមុន»។
លោកថា «ដូច្នេះដើម្បីការពារខ្លួនយើង និងមនុស្សជាទីស្រលាញ់ទាំងអស់ ក្នុងក្រុមគ្រួសារយើង ត្រូវផ្អាកជាបណ្តោះអាសន្ន ចំពោះការធ្វើដំណើរទៅបណ្តាខេត្តទាំងអស់នេះ មួយរយ:សិន និងបន្តអនុវត្តឲ្យបានម៉ឺងម៉ាត់ជាងមុន បន្ថមទៀត តាមវិធានការរបស់សម្តេចតេជោ ហ៊ុន សែន ៣កុំ ៣ការពារ និងវិធានការចាំបាច់នានា របស់ក្រសួងសុខាភិបាល»៕ (ដោយ)៖ ឃួន សុភ័ក្រ




-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


