ព័ត៌មានជាតិ
វ៉ាក់សាំង Johnson & Johnson របស់អាមេរិកចាក់បានកុមារអាយុ ១២-១៧ ឆ្នាំ ឬទេ?
នៅថ្ងៃទី ៣០ ខែកក្កដានេះ កម្ពុជាទទួលបានវ៉ាក់សាំង Johnson & Johnson ពាក់កណ្ដាល នៃចំនួនសរុបជាង១លានដូស ដែលជាអំណោយរបស់សហរដ្ឋអាមេរិកតាមរយៈយន្តការកូវ៉ាក់ (COVAX)។
វ៉ាក់សាំង Johnson & Johnson តម្រូវឱ្យចាក់តែ១ដូស ពោលគឺខុសទៅនឹងប្រភេទវ៉ាក់សាំងផ្សេងៗ ដែលតម្រូវឱ្យចាក់២ដូស។

ជុំវិញចម្ងល់ថា តើវ៉ាក់សាំងប្រភេទនេះអាចចាក់ ឱ្យកុមារ និងយុវវ័យដែលមានអាយុ ១២ ដល់ ១៧ ឆ្នាំ បានដែរឬទេ ស្របពេលដែលកម្ពុជា ហៀបនឹងប្រកាសបើកយុទ្ធនាការចាក់ឱ្យកុមារ និងយុវវ័យនោះ?
ឯកអគ្គរដ្ឋទូតស្ដីទីសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានប្រាប់អ្នកសារព័ត៌មានថា ពាក់ព័ន្ធនឹងបញ្ហានេះ មិនទាន់បញ្ជាក់បានថា វ៉ាក់សាំង Jonhson & Johnson អាចប្រើលើកុមារបានដែរ ឬយ៉ាងណានោះទេ រង់ចាំការប្រកាសរបស់អង្គការសុខភាពពិភពលោក។

ប្រព័ន្ធផ្សព្វផ្សាយបរទេសរាយការណ៍ថា នៅប្រទេសមួយចំនួនដែលបានប្រើប្រាស់វ៉ាក់សាំងចាក់តែមួយដូស Johnson & Johnson ដែលផលិតនៅអាមេរិកមួយនេះ ក៏ត្រូវបានគេមើលឃើញពីប្រសិទ្ធភាពខ្លាំងក្លាការពារជំងឺកូវីដ ១៩ និងវីរុសបំប្លែងខ្លួនច្រើនប្រភេទប្រមាណ ៨៥ ភាគរយ៕

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


