ព័ត៌មានជាតិ
អុចធូបមូសបង្កជាអគ្គិភ័យ បំផ្លាញផ្ទះសម្បែង និងទ្រព្យសម្បត្តិជាច្រើន នៅខេត្តបាត់ដំបង
សម្ភារៈនិងទ្រព្យសម្បត្តិជាច្រើន ត្រូវបានអំណាចភ្លើងធូបមូសត្របាក់យក ខណៈដែលស្ត្រីជាប្រពន្ធបានដុតទុកចោលដោយធ្វេសប្រហែសរហូតដល់ពាក់កណ្តាលអធ្រាត្រ ទើបបង្កជាអគ្គិភ័យឆាបឆេះតែម្តង ដែលករណីនេះបានបង្កការភ្ញាក់ផ្អើលវេលាម៉ោង១២និង៣០នាទីអធ្រាត្រនាកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅចំណុចក្រុមទី០៥ ភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
បើតាមការឲ្យដឹងពីសមត្ថកិច្ចថា ករណីនេះបណ្តាលឲ្យឆេះសំយាបផ្ទះ០១ទំហំ៤មx៦មធ្វើពីឈើប្រក់ស័ង្កសីរបស់ម្ចាស់ ឈ្មោះ ភា ផុន ភេទប្រុស អាយុ៣៥ឆ្នាំ និងប្រពន្ធឈ្មោះ ទូច ដាវី អាយុ៣៦ឆ្នាំ មុខរបរលក់ដូរមានទីលំនៅនៅកន្លែងកើតហេតុខាងលើ។ ក្នុងនោះសម្ភារៈខូចខាតរួមមាន៖ ឆេះឈើគ្រឿងធ្វើផ្ទះប្រហែល១៥ម៉ែត្រគូប, ឆេះម៉ាស៊ីន២៥សេះចំនួន០១, ឌីលីម៉ូ២០គីឡូចំនួន០១គ្រឿង និង១៥គីឡូចំនួន០១, ឆេះធុងទឹកកកចំណុះ១០០០លីត្រចំនួន០៥, ឆេះម៉ូតូម៉ាកវេវចាស់ចំនួន០២គ្រឿង(ម៉ូតូបញ្ចាំ),ការ៉ុតសចំនួន១០០០ការុង, អំបិលចំនួន០២តោន, ម៉ាស៊ូតចំនួន១០ការុង, កង់ជិះ០៣គ្រឿង, ឡានVigoរួញខាងមុខនិងសម្ភារះមួយចំនួនទៀត ដែលមូលហេតុនៃការឆេះនេះ បណ្តាលមកពីអុជធូបមូស។



សមត្ថកិច្ចបញ្ជាក់ថា ក្រោយហេតុការណ៍កើតឡើងភ្លាមៗនោះខាងសមត្ថកិច្ច បានចេញរថយន្តពន្លត់អគ្គិភ័យ០១គ្រឿងលុះដល់ពាក់កណ្តាលផ្លូវក៏ទៅមុខលែងបានដោយសារផ្លូវតូចចង្អៀត ហើយរអិលខ្លាំងផងទើបកិច្ចអន្តរាគមន៍ ត្រូវបានខកខានពុំបានទៅដល់កន្លែងកើតហេតុតែបានប្រជាពលរដ្ឋជិតខាងជួយពន្លត់មិនអាចឆ្លងឆេះបន្តទៀត ហើយករណីនេះមិនបង្កឲ្យរងរបួសដល់មនុស្សណាម្នាក់នោះដែរ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


