ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពត សម្រេចបិទការចេញចូលផ្សារស្រុកកំពង់ត្រាច បណ្តោះអាសន្ន
ខេត្តកំពត៖ រដ្ឋបាលខេត្តកំពត បានសម្រេចបិទការចេញចូល និងផ្អាកការលក់ដូរក្នុងផ្សារស្រុកកំពង់ត្រាច ជាបណ្តោះអាសន្ន រយៈពេល១សប្តាហ៍ បន្ទាប់ពីរកឃើញមានប្រជាពលរដ្ឋ និងអាជីវករជាច្រើនបានឆ្លងជំងឺកូវីដ-១៩ នាពេលថ្មីៗនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត ចេញនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ គ្រប់គ្រងបានលឿន និងកាត់ផ្កាច់ខ្សែច្រវាក់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ បានទាន់ពេល រដ្ឋបាលខេត្តកំពត សម្រេចបិទការចេញ-ចូល និងផ្អាកការលក់ដូរជាបណ្តោះអាសន្នក្នុងផ្សារកំពង់ត្រាច ស្ថិតនៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១។

ក្នុងសេចក្តីសម្រេចនោះ ក៏បានបញ្ជាក់ដែរថា ការបិទផ្អាកនេះដោយសារតែមានបងប្អូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរជាច្រើននាក់ បានឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ក្នុង ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពត សូមបានណែនាំដល់ លោក លោកស្រី ជាអភិបាលក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលឃុំ និងប្រជាពលរដ្ឋក្នុងភូមិ-ឃុំទាំងអស់ ត្រូវអនុវត្តសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕
អត្ថបទ៖ សេង ណារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


