ព័ត៌មានជាតិ
របៀបចិញ្ចឹមអន្ទង់បានថ្លៃខ្ពស់ ត្រូវតាមបច្ចេកទេស ទទួលផលល្អ១០០ភាគរយ
អន្ទង់មានច្រើនប្រភេទ មានអន្ទង់ដំណើប អន្ទង់គ្រាយ និងអន្ទង់ព្រ័ត្រ ជាពូជក្នុងស្រុក។ បើចិញ្ចឹមតាមស្តង់ដារ អន្ទង់ បានផលល្អ ក្នុងនោះមានទម្ងន់ក្នុង១ក្បាល២ ទៅ៣ខាំ ដែលធ្វើឲ្យការចិញ្ចឹមទទួលបានជោគជ័យ។

តាមការធ្វើបទបង្ហាញរបស់ លោក ថូ វណ្ណា អ្នកចិញ្ចឹមអន្ទង់ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានបទពិសោធន៍យូរឆ្នាំ ក្នុងការចិញ្ចឹមអន្ទង់នេះ បានមានប្រសាសន៍ថា នៅឆ្នាំទី១ និងឆ្នាំទី២ មុខរបរចិញ្ចឹមអន្ទង់ខាតច្រើន។ តែនៅពេលរកឃើញចន្លោះខ្វះខាត នៃរបៀបចិញ្ចឹមនេះ បានធ្វើឲ្យអន្ទង់រស់១០០ភាគរយ។ ដោយសារតែពិនិត្យទៅលើទឹកស្អាតជាតម្រូវការនោះ ទើបបានឃើញថា ការចិញ្ចឹមនោះ មានការវិវត្តន៍ឡើងដោយតម្លៃក្នុងទីផ្សារ ១គីឡូក្រាម ថ្លៃ២ម៉ឺនរៀល។



លោក វណ្ណា បន្តថា ពូជអន្ទង់នេះ ទទួលទិញពីប្រជាពលរដ្ឋដែលចាប់តាមបឹងក្រោមកំប្លោកយកមកប្រស់ក្នុងអាងចិញ្ចឹមរយៈពេល១៥ថ្ងៃ។ អាងនោះ មានប្រវែង២ម៉ែត្រ គុណនឹង៣ម៉ែត្រ ដោយដាក់ចូលក្នុងបន្ទះឫស្សីបីជាន់ ចងឲ្យណែន ដើម្បីសង្កត់ពីលើ មិនអាចឲ្យអន្ទង់ចេញបាន។ ក្នុងអាងនីមួយៗ អាចដាក់អន្ទង់បាន១៥០គីឡូក្រាម ហើយចិញ្ចឹមក្នុងរយៈពេល៧ ទៅ៨ខែ ទើបអាចចាប់លក់បាន។ លក្ខណៈកត់ចំណាំរបស់វា ក្នុងការចិញ្ចឹមត្រូវការទឹកស្អាត និងធ្វើការផ្លាស់ប្ដូរទឹក២ថ្ងៃម្តង។ បើទឹកមិនស្អាត ឬស្អុយ វាមិនស៊ីចំណី អាចឲ្យវាងាប់ភ្លាមក្នុងរយៈពេល៣ថ្ងៃ។ ចំពោះចំណីអន្ទង់ គឺយកកូនត្រីមកចិញ្ច្រាំពូតដុំៗជាមួយជន្លេន។ អាងចិញ្ចឹមអន្ទង់របស់ លោក វណ្ណា មានចំនួន៣៤អាង។ ក្នុងនោះ អាងនីមួយៗ ទទួលបានផលអន្ទង់ចំនួន៥០០គីឡូក្រាម៕
អត្ថបទ៖ កញ្ញា វ៉ាត
សូមចុចអាន៖ អ្នកប្រកបរបរចិញ្ចឹមត្រីសមុទ្រ ត្អូញត្អែររឿងទីផ្សារ ដោយសារជំងឺកូវីដ-១៩

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស