លោក ជា ចាន់តូ ចូលរួម​កិច្ចប្រជុំតុមូល​ថ្នាក់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​និង​ទេសាភិបាល​ធនាគារកណ្តាល​អាស៊ាន​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

លោក ជា ចាន់តូ ចូលរួម​កិច្ចប្រជុំតុមូល​ថ្នាក់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​និង​ទេសាភិបាល​ធនាគារកណ្តាល​អាស៊ាន​

បានផុស

នៅ

លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​ចូលរួម​កិច្ចប្រជុំតុមូល​ថ្នាក់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​និង​ទេសាភិបាល​ធនាគារ​កណ្តាល​អាស៊ាន ប្រចាំ​ឆ្នាំ​២០២០ ដោយមាន​ការចូលរួម​ពី​លោកស្រី Kristalina Georgieva នាយិកា​គ្រប់គ្រង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) តាមរយៈ Video Conference​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កិច្ចប្រជុំ​ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២​តុលា ​ត្រូវ​បាន​រៀបចំឡើង​ក្នុង​គោលបំណង​ផ្តល់​ឱកាស​ដល់​ថ្នាក់ដឹកនាំ​វិស័យ​ហិរញ្ញវត្ថុ​អាស៊ាន​ បាន​ផ្លាស់​ប្តូរ​យោបល់​និង​ពិភាក្សា​ពី​បញ្ហា​ប្រឈម ការអនុវត្ត​គោលនយោបាយ ព្រមទាំង​ស្នើសុំ​ជំនួយ​ទៅ IMF​។

​នៅ​ឆ្នាំ​២០២០​នេះ កិច្ច​ប្រជុំ​បាន​ពិភាក្សា​អំពី​ការ​អនុ​វត្ត​នយោបាយ​ចម្រុះ ក្នុង​នោះ​រួមមាន​នយោបាយ​រូបិយវត្ថុ នយោបាយ​អត្រា​ប្តូរ​ប្រាក់ នយោបាយ​ម៉ាក្រូ​ប្រុងប្រយ័ត្ន និង​វិធានការ​គ្រប់គ្រង​លំហូរ​មូលធន ជាដើម ដើម្បី​ទប់ទល់​នឹង​វិបត្តិ ក៏ដូចជា​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ ក្រោយពី​វិបត្តិ​កូ​វីដ​១៩​។ តាមរយៈ​បទពិសោធន៍​ពី​ការអនុវត្ត​នយោបាយ​ចម្រុះ​កន្លងមក​ នៅ​ក្នុង​ប្រទេស​ចំនួន ៧ (​ប្រេ​ស៊ី​ល ឥណ្ឌូនេស៊ី សាធារណរដ្ឋ​កូរ៉េខាងត្បូង ម៉ិកស៊ិក ប៉េ​រូ ថៃ និង​ម៉ាឡេស៊ី​) មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ បាន​ចងក្រង​ជា​ឯកសារ​ស្រាវជ្រាវ​មួយ​សម្រាប់​បម្រើ​ដល់​ការអនុវត្ត​នយោបាយ​ចម្រុះ ឲ្យ​មាន​ប្រសិទ្ធិ​ភាព ទៅតាម​ស្ថានភាព​ប្រទេស​នីមួយៗ​។

​ជារួម រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​ទេសាភិបាល​ធនាគារ​កណ្តាល​អាស៊ាន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធភាព​នៃ​ការស្រាវជ្រាវ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​បាន​ស្នើ​ឲ្យ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បន្ត​ជួយ​ប្រឹក្សា​លើ​ការអនុវត្ត​នយោបាយ ជាពិសេស​ការ​ផ្តល់​ការ​សម្របសម្រួល​លើ​ការអនុវត្ត​នយោបាយ​ឆ្លង​ប្រទេស ដោយសារតែ​កន្លងមក​ការអនុវត្ត​នយោបាយ​ នៅ​ក្នុង​ប្រទេស​មួយ​អាច​មាន​ឥទ្ធិពល​ដល់​ប្រទេស​ដទៃ​ទៀត ជាពិសេស​ពី​ប្រទេស​អភិវឌ្ឍន៍​ទៅ​ប្រទេស​កំពុង​លូតលាស់​។

​កិច្ចប្រជុំ​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការអនុវត្ត​នយោបាយ​វិត្ថារ​កម្ម​ទាំង​ផ្នែក​សារពើពន្ធ​និង​រូបិយវត្ថុ ដើម្បី​ជួយ​ជ្រោង​សកម្មភាព​សេដ្ឋកិច្ច​ឲ្យ​ងើបឡើង​វិញ​, គាំទ្រ​ឲ្យ​មាន​ការប្រើប្រាស់​នយោបាយ​ម៉ាក្រូ​ប្រុងប្រយ័ត្ន​និង​វិធានការ​គ្រប់គ្រង​លំហូ​រ​មូលធន ក្នុង​គោលដៅ​ពង្រឹង​ស្ថិរភាព​ហិរញ្ញវត្ថុ និង​អត្រា​ប្តូរប្រាក់​ជាដើម​។ លើសពីនេះ គោលនយោបាយ​ចម្រុះ​ទាំងនេះ ត្រូវ​អនុវត្ត​ឡើង​ដោយមាន​ការសម្របសម្រួល និង​ពេលវេលា​ច្បាស់លាស់ ជាពិសេស ការរក្សា​នូវ​ឯករាជ្យភាព​របស់​ធនាគារ​កណ្តាល​។

​គួរ​បញ្ជាក់​ថា មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​តែងតែ​ផ្តល់​ការគាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ធនាគារ​ជាតិ​នៃ​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស ជួយ​តាមដាន​ស្ថានភាព​សេដ្ឋកិច្ច និង​ផ្តល់​ប្រឹក្សា​ផ្នែក​នយោបាយ​សេដ្ឋកិច្ច​។ ក្នុងនាម​ជា​តំណាង​កម្ពុជា ក្នុង​ក្រុមប្រឹក្សា​ទេសាភិបាល របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ លោក ជា ចាន់តូ បាន​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ហើយ​កន្លងមក ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ជា​បន្តបន្ទាប់​៕

អត្ថបទ៖ ​សំអឿន

សូមចុចអាន៖ ​លោក​ ប៉ា​ សុជាតិ​វង្ស ៖មនុស្ស​​មិនចេះ​​​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ គេ​ហៅថា​មនុស្ស​សំរាម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ចង់ដឹង​ទេ លោក​បណ្ឌិត​អ្នកវិភាគ​រូប​ណា ដែល​លើកឡើង​ពី​ចំណុច​ចំនួន​៦ ដើម្បី​បង្កើត​រដ្ឋាភិបាល​ខុសច្បាប់​នៅ​កម្ពុជា?

ព័ត៌មានជាតិ១ ម៉ោង មុន

រដ​បាល​ខេត្ត​បញ្ជា​ឲ្យ​បិទ​ផ្សារ រលួស​បន្ទាប់ពី​ផ្ទុះ​ជំងឺ​កូ​វីដ១៩ខ្លាំង

ព័ត៌មានជាតិ២ ម៉ោង មុន

ម្ចាស់​សំណង់​ស្ថានីយ​ប្រេង​ឥន្ធនៈ​TOTAL បាន​លើក​ឡើង​ថា សំណង់​របស់​លោក​មានច្បាប់​និង​មិន​រំលោភ​យក​ដី​រដ្ឋ​នោះ​ទេ

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តស្វាយរៀង បើក​យុទ្ធនា​ការ​ចាក់​វ៉ា​ក់​សាំ​បង្ការ​ជំងឺ​កូ​វីដ​១៩ សម្រាប់​កុមារ​ចាប់ពី​អាយុ​០៦​ឆ្នាំ ដល់​ក្រោម​១២​ឆ្នាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណី​ចាប់​សាច់​ពពែ​ ៖ អភិបាល​ខេត្តកណ្តាល​ចូល​បំភ្លឺ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ ហ៊ុន សែន ហើយ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services