ព័ត៌មានជាតិ
លោក ហ៊ុន ម៉ាណែត ចុះពិនិត្យមណ្ឌលព្យាបាលកម្រិតស្រាល២កន្លែង សម្រាប់ទទួលពលករមកពីថៃ
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អនុប្រធានគណៈប្រតិបត្តិនៃគណៈកម្មការ អន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវវីដ១៩ ទទួលបន្ទុកអនុគណៈកម្មការបច្ចេកទេស និងព្យាបាល បានចុះទៅពិនិត្យវឌ្ឍនភាពមណ្ឌលព្យាបាលធំៗ២កន្លែងនៅខេត្តបន្ទាយមានជ័យ ។
ក្នុងការសាងសង់ឡើងនេះ បម្រុងសម្រាប់ព្យាបាលជូនបងប្អូនពលករខ្មែរ ដែលវិលត្រលប់ពីប្រទេសថៃ ក្នុងករណីដែលមានជំងឺកូវីដ១៩ អមដំណើរដោយ លោកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងទទួលជាប្រធានអនុគណៈកម្មការសាងសង់នៃគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ បានដឹកនាំរៀបចំនិងសាងសង់មណ្ឌលព្យាបាលធំៗទាំង២នេះ ជាមួយនិងក្រុមការងារនឹងមានការសម្របសម្រួលអាជ្ញាធរមានសមត្ថកិច្ចផងដែរ នៅល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ។



មណ្ឌលព្យាបាលធំទាំង២កន្លែងនោះទី១ មានទីតាំងភូមិខ្លាកូនថ្មីសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដែលជាអតីតគម្រោងរោងចក្រមួយមានផ្ទៃដី២ហិចតា ក្នុងនោះផ្ទៃ អគារ១,២ហិចតា ដែលអាចដាក់ចំណុះអ្នកជំងឺបានចំនួន៣,០០០នាក់ និងទី២ នៅគម្រោងផ្សារអ៊ឹង វណ្ណម៉ៅ ចម្ការតាដោកនា ភូមិចម្ការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ដែលអាចដាក់ចំណុះអ្នកជំងឺបានចំនួន៣,០០០នាក់ដែរ។ លោកអ៊ុំ រាត្រី ប្រធានគណៈកម្មការប្រយុទ្ធជំងឺកូវីដ១៩ ខេត្តបន្ទាយមានជ័យ និងក្រុមការងារបានរាយការណ៍ពីលទ្ធផលការងាររៀបចំសាងសង់និងការត្រៀមបើកឲ្យដំណើរបានហើយផ្នែកហេដ្ឋារចនាសម្ព័ន្ធនូវមណ្ឌលព្យាបាលធំខាងលើ គឺនៅឡើយតែ ផ្នែកសេវា និងការដាក់ចូលនូវគ្រូពេទ្យនិងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចតែប៉ុណ្ណោះ។



សូមរំលឹកថា នៅក្នុងខេត្តនេះបន្ទាយមានជ័យមានមណ្ឌលព្យាបាល និងមន្ទីរពេទ្យសាធារណៈសម្រាប់ពិនិត្យ ថែទាំអ្នកជំងឺកូវីដ១៩ ចំនួន១៥កន្លែង។ ចំណែកមណ្ឌលចត្តាឡីស័ក មាន២៤កន្លែង ហើយមកទល់ដើមខែសីហានេះ មានអ្នកជំងឺកូវីដ១៩ ដែលបាននិងកំពុងព្យាបាលមានចំនួន៤, ៥៩៩នាក់ និងអ្នកធ្វើចត្តាឡីស័ក ចំនួន៤,៥៦៤ នាក់។ ចំពោះមុខមន្ទីរនិងរដ្ឋបាលខេត្តកំពង់រៀបចំមណ្ឌលព្យាបាល និងមន្ទីរពេទ្យ៦កន្លែងទៀត គឺរួមទាំងមណ្ឌលព្យាបាលយក្សទាំង២ ខាងលើផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី