Connect with us

ព័ត៌មានជាតិ

ហេតុអ្វី​បានជា​អតិថិជន​ចូលចិត្ត​ប្រើ អេស៊ីលីដា​ម៉ូ​បាល

បានផុស

នៅ

​​ធនាគារ អេស៊ីលីដា ដែលជា​ធនាគារពាណិជ្ជ​ខ្មែរ​ដ៏​ធំ​និង​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​មួយ​នៅ​ប្រទេស​កម្ពុជា​តែងតែ​នាំមក​នូវ សេវាកម្ម​ថ្មីៗ ដែលមាន​បច្ចេកវិទ្យា​ទាន់​សម័យ​និង​នាំមុខគេ​សម្រាប់​បម្រើ​ទៅតាម​តម្រូវការ​របស់​អតិថិជន​នៅក្នុង​សម័យ​បច្ចេកវិទ្យា​ដ៏​ទំនើប​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាពល្បីល្បាញ​និង​ការបង្កើត​នូវ​សេវាកម្ម​ថ្មីៗ​ទាំងនេះហើយ​បានធ្វើឱ្យ​អតិថិជន​ចូលចិត្ត​ប្រើ​សេវា​ផ្សេងៗ​របស់​ធន​គារ​អេស៊ីលីដា​ពិសេស អេប អេស៊ីលីដា​ដែល​កំពុងតែ​ពេញនិយម​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ ព្រោះ​វា​បានផ្តល់​ភាពងាយស្រួល​គ្រប់បែបយ៉ាង​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​ពិសេស​ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការឆ្លង​រាតត្បាត​ជំងឺ​កូ​វីដ​១៩​បំប្លែង​ខ្លួន​ថ្មី ដែល​តា​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មានការ​ខ្លាចរអា​មិន​ហ៊ាន​ធ្វើដំណើរ​ចេញទៅ​ក្រៅ ទៅ​ជួបជុំគ្នា​ឬ​ទៅប្រើ​ប្រាស់​សេវាកម្ម​ផ្សេងៗ​ដូចពេលមុនៗ​ទៀតឡើយ​ដោយសារ​បារម្ភ​ខ្លាច​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ព្រោះ​មិនដឹងថា​នរណា​មាន​ឆ្លង​ឬ​មិន​ឆ្លង​ជំងឺ​នេះ​នោះទេ​។

អតិថិជន​និយម​ប្រើ អេស៊ីលីដា​ម៉ូ​បាល​ដោយសារ​វា​ជា​មធ្យោបាយ​មួយ​ដ៏​ប្រសើរ​ដែល​ជួយ​ពួកគេ​ក្នុង​ការប្រកប​អាជីវកម្ម​ប្រចាំថ្ងៃ​បានជា​ធម្មតា​ ដោយ​មិនចាំបាច់​ជួបជុំគ្នា​ឬ​ទៅ​ប្រាស្រ័យ​ទំនាក់ទំនង​គ្នា​ ដែលមាន​ហានិភ័យ​ខ្ពស់​ក្នុង​ឆ្លង​មេរោគ​កូ​វីដ​-១៩។

លោក សូ វុទ្ធី ​ជា​មន្ត្រីរាជការ​បាន​មានប្រសាសន៍ថា​ លោក​បាន​ប្រើ​អេស៊ីលីដា​ម៉ូ​បាល​នេះ​រយៈពេល​១០​ឆ្នាំ​មកហើយៗ​មូលហេតុ​ដែល​លោក​ប្រើ​វា​ដោយសារ​វា​បាន​ជួយ​សម្រួល​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់លោក​កាន់តែ​ប្រសើរ​ពិសេស​ធ្វើឱ្យ​លោក​មាន​ភាពងាយស្រួល​ក្នុង​ការធ្វើ​ប្រតិបត្តិការ​ផ្សេងៗ​ដូចជា​មិនចាំបាច់​ទៅកាន់​ធនាគារ​ផ្ទាល់ ងាយស្រួល​ទូទាត់​ទំនិញ​តាម​អន​ឡាញ ងាយស្រួល​បង់ថ្លៃ​ទឹក​ភ្លើង​និង​សេវា​ផ្សេងៗ​ទៀត​ដោយ​មិន​បង់ប្រាក់ និង​ផ្ទេរប្រាក់​ទៅ​ឪពុកម្តាយ​និង​បងប្អូន ការបញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទដៃ ជាដើម​។ ចំណែក កញ្ញា យ៉ែម​សុជាតា ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​បានលើកឡើង​ដែរ​ថា ជាការ​ពិត​ការ​មាន​អេស៊ីលីដា​ម៉ូ​បាល​ក្នុង​ដៃ​ប្រៀ​បនដូច​ជាមាន​ធនាគារ​ក្នុងផ្ទះ​អីចឹង​ដែរ ​ព្រោះ​យើង​មិនចាំបាច់​ធ្វើដំណើរ​ចេញទៅ​ក្រៅ​ក្នុង​ការធ្វើ​ប្រតិបត្តិការ​ផ្សេងៗ​ពិសេស​ស្ថិតក្នុង​បរិបទ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​។

គួរ​បញ្ជាក់ថា​ ចំពោះ​អ្នក​ដែល​នៅ​មិនទាន់មាន​អេស៊ីលីដា​ម៉ូ​បាល​ប្រើ​ទេនោះ​សូម​ដោត​ឡូត​និង​ចុះឈ្មោះ​ប្រើប្រាស់​ដោយ​ខ្លួនឯង​ ដោយ​មិន​គិតថ្លៃ​សេវា​ទាំង​អស់ហើយ​ទទួលបាន​លេខ​គណនី​ពិសេសៗ ដោយ​មិនបាច់​ចំណាយ​ប្រាក់​ទិញ​ទៀតផង តាមរយៈ Play Store, app store, app gallery​ ដើម្បី​យក​កម្មវិធី​នេះ​ទុក​ក្នុង​ទូរសព្ទដៃ​ ដើម្បី​បំពេញ​តម្រូវការ​ខណៈរ​ហូត​មកដល់ពេលនេះ​មាន​អតិថិជន ប្រមាណ​២​លាន​នាក់​ហើយ​កំពុង​ប្រើប្រាស់​សេវា​អេស៊ីលីដា​ម៉ូ​បាល៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម