Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម​ពិធី​បើក​ពិព័រណ៍​អាស៊ាន​-​ចិន លើក​ទី​១៧

បានផុស

នៅ

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​ពិធី​បើក​ពិព័រណ៍​អាស៊ាន​-​ចិន លើក​ទី​១៧ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ខាងមុខ តាម​ប្រព័ន្ធ​វីដេអូ នេះ​បើតាម​ការបញ្ជាក់​ពី​ក្រសួងការបរទេស នា​ល្ងាច​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិព័រណ៍​នេះ រៀបចំឡើង​ក្រោម​មូលបទ “​រួមគ្នា​កសាង​ខ្សែក្រវាត់ និង​ផ្លូវ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឌីជីថល​” នឹង​ផ្តោត​លើ​ការ ជំរុញ​ការស្តារ​សេដ្ឋកិច្ច​តំបន់​ឡើងវិញ ក្រោយពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ និង​ការ​រក្សា​សន្ទុះ​រឹងមាំ​នៃ​កិច្ច​សហ​ប្រតិ ប​ត្តិ​ការ​កាន់តែ​ស៊ីជម្រៅ​រវាង​អាស៊ាន និង​ចិន​។

សុន្ទរកថា​គន្លឹះ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុង​ព្រឹ​តិ្ត​ការណ៍​ដ៏​សំខាន់​នេះ នឹង​គូសបញ្ជាក់​ពី​ភាព​ចាំ​បាច់​ត្រូវ​ពង្រឹង​ការ​ប្តេជ្ញា​ទ្រទ្រង់​គោលការណ៍​ពហុភាគី​និយម និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ក្នុង​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​លើ​សេដ្ឋកិច្ច​-​សង្គម ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។ សម្តេច​តេ​ជោ នឹង​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឌីជីថល និង​សង្គម​ឌីជីថល ដើម្បី​សម្រប​ទៅ​នឹង​កាលៈទេសៈ​ប្រក្រតី​ភាព​ថ្មី លើកកម្ពស់​ភាពរឹងមាំ និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ហើយ​និង​សម្រេច​បាន​វឌ្ឍនភាព​បន្ថែមទៀត។

សម្តេច​តេ​ជោ ក៏​នឹង​មាន​ប្រសាសន៍​ផងដែរ អំពី​ការ​ខិតខំ​របស់​កម្ពុជា សំដៅ​ជំរុញ​ការ​ធ្វើ ឌី​ជី​ថ​លូ​ប​នីយកម្ម​លើ​ផលិតកម្ម ឧស្សាហកម្ម សេវាកម្ម និង​រដ្ឋបាល​សាធារណៈ ព្រម​គ្នា​ជាមួយនឹង​ការអនុវត្ត​វិធានការ​កែទម្រង់​យ៉ាង​មុត​ស្រួច ដើម្បី​កែលម្អ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ​ឲ្យ​បាន​កាន់តែ​ប្រសើរ។

សូម​បញ្ជាក់​ថា ពិព័រណ៍​អាស៊ាន​-​ចិន គឺជា​វេទិកា​ដ៏​សំខាន់​សម្រាប់​កិច្ច​សហប្រតិបត្តិការ និង​ការ​ផ្លាស់ប្តូរ​គ្នា ក្នុង​វិស័យសេដ្ឋកិច្ច​រវាង​អាស៊ាន និង​ចិន​។ វេទិកា​នេះ​ក៏បាន​ផ្តល់​នូវ​កាលានុវត្តភាព​ធំធេង​ដល់​កម្ពុជា ដើម្បី​ពង្រីក និង​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំចេញ ទាក់ទាញ វិនិយោគ​ផ្ទា​ល់ពី​បរទេស និង​ពង្រឹងពង្រីក កិច្ចសហការ​លើ​គ្រប់​វិស័យ​ជាមួយ​ប្រទេស​ទាំងអស់​ដែល​ចូលរួម​ពិព័រណ៍​៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម