Connect with us

ព័ត៌មានជាតិ

អគ្គិភ័យសម្លាប់មនុស្ស ១៨ នាក់ គិត​​ត្រឹម ៧ ខែ​នេះ

បានផុស

នៅ

ភ្នំពេញ៖ នៅក្នុងរយៈពេល៧ខែ ឆ្នាំ ២០២១ គ្រោះធម្មជាតិដោយអគ្គិភ័យបានសម្លាប់មនុស្សចំនួន ១៨ នាក់និង​រងរបួស ៣៩នាក់ ព្រមទាំងបំផ្លាញផ្ទះសម្បែងជិត៤០០ខ្នង។

យោងតាមរបាយការណ៍ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា ចាប់ពីខែមករា រហូតមកដល់ខែកក្កដាឆ្នាំ២០២១ គ្រោះធម្មជាតិដោយអគ្គិភ័យ បានកើតឡើងចំនួន៣៣០លើកបណ្តាល​ឱ្យ​ខូចខាត​ផ្ទះសម្បែងចំនួន ៣៨៧ ខ្នង តូបផ្សារ ២២០តូប ឃ្លាំងទំនិញ១៦ សាលារៀន៣ខ្នង រោងចក្រសិប្បកម្ម ១២កន្លែង អគាររដ្ឋបាល១៨កន្លែង មនុស្សស្លាប់១៨នាក់ និងរបួស៣៩នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមករណីស្លាប់និងរបួសដោយគ្រោះអគ្គិភ័យទូទាំងប្រទេស ក្នុងនោះរាជធានីភ្នំពេញមានអ្នកស្លាប់និងរបួសច្រើនជាងគេ គឺមានអ្នកស្លាប់ចំនួន៦នាក់ រងរបួស២៤នាក់ ខេត្តកំពង់ឆ្នាំងស្លាប់៥នាក់របួស ២ នាក់ ខេត្តបាត់ដំបងស្លាប់២នាក់ របួស១នាក់ ខេត្តកំពង់ចាមស្លាប់១នាក់ របួស១នាក់ ខេត្តព្រះសីហនុស្លាប់ ១ នាក់របួស ៧នាក់ ខេត្តកំពង់ស្ពឺស្លាប់១នាក់ ខេត្តកណ្តាលស្លាប់១នាក់ ខេត្តត្បូងឃ្មុំ ស្លាប់១នាក់ ខេត្តពោធិសាត់របួស ២នាក់ តាកែវ១នាក់ និងបន្ទាយមានជ័យរបួស១នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម