Connect with us

ព័ត៌មានជាតិ

សហគ្រិន​ឌីជីថល​៥ ក្រុម ត្រូវបាន​ជ្រើសចូលប្រកួត​SmartStart

បានផុស

នៅ

រាជធានី​ភ្នំពេញ ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២១ – បន្ទាប់ពី​បាន​ចូលរួម​សិក្ខាសាលា​បំប៉ន​ជំនាញ​ន្ថែ​ម​ក្នុង​វគ្គ Bootcamps វគ្គ Hackathons និង​វគ្គ​សិក្សា​តាម​អន​ឡាញ​ជាច្រើន​ខែ​រួចមក ក្រុម​ចំនួន​៥ ត្រូវបាន​ជ្រើសរើស ដើម្បី​បន្ត​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​កម្មវិធី​អ្នក​ច្នៃប្រឌិត​វ័យក្មេង SmartStart រដូវ​កាល​ទី ៤ ជាមួយនឹង​ឱកាស​ឈ្នះ ប្រាក់រង្វាន់​ធំ​ចំនួន ១០,០០០​ដុល្លារ និង​ដំណើរ​ទស្សនកិច្ច​កម្សាន្ត​ទៅ​ចូលរួម​ក្នុង​ស​ន្និ​សិទ្ធ​បច្ចេកវិទ្យា​ក្នុង​តំបន់​ដោយ​ទទួលបាន​ការឧបត្ថម្ភ​ទាំងស្រុង​។

​កម្មវិធី​អ្នក​ច្នៃប្រឌិត​វ័យក្មេង SmartStart ត្រូវបាន​ផ្តួចផ្តើម​ដោយ​ក្រុមហ៊ុន Smart Axiata សហការ​ជាមួយ Impact Hub Phnom Penh គឺជា​កម្មវិធី​អភិវឌ្ឍន៍​អ្នកមាន​ទេពកោសល្យ​ផ្នែក​ឌីជីថល​ឈានមុខ​គេ​នៅ​កម្ពុជា ដែល​ស្វែងរក និង​បណ្ដុះបណ្ដាល​អនាគត​អ្នកដឹកនាំ​ផ្នែក​សហគ្រិនភាព​ឌីជីថល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ កម្មវិធី​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន Smart ចំពោះ​មូលនិធិ​កសាង​សមត្ថភាព ការស្រាវជ្រាវ និង​អភិវឌ្ឍន៍​ដែល​ផ្តួចផ្តើម​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​ក្រុម​ទាំង ៥ ដែល​ត្រូវបាន​ជ្រើសរើស​ដើម្បី​បន្តទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​កម្មវិធី​រួមមាន​៖

● Adero គឺជា​ប្រព័ន្ធ​ផ្សាយពាណិជ្ជកម្ម​ដ៏​ឆ្លាត​វៃ ដែល​អនុញ្ញាតឱ្យ​អ្នកធ្វើ​ទីផ្សារ​កំណត់​តំបន់​ផ្សព្វផ្សាយ ពាណិជ្ជកម្ម តំណ​ត់​រយៈពេល និង​កំណត់​ពេលវេលា​នៃ​ចំនួន​ថ្ងៃ​ផ្សាយពាណិជ្ជកម្ម​។​

● FlexFloc គឺជា​ដំណោះស្រាយ​ប្រព័ន្ធ​មួយ (Internet of Things) ដែលមាន​ឯកទេស​ក្នុងការ​លើកកម្ពស់ វារីវប្បកម្ម​នៅ​កម្ពុជា​ដោយ​ធ្វើ​ប្រតិបត្តិការ​ស្វ័យ​ប្រ​វ​តិ្ត​កម្ម​ក្នុង​ប្រព័ន្ធ​ជលផល​ថ្មី​មួយ​ដែលមាន​ឈ្មោះថា biofloc ក្នុង​គោលបំណង តាមដាន​គុណភាព​និង​បរិមាណ​ទឹក​នៅក្នុង​ប្រព័ន្ធ biofloc ដើម្បី​ធានា​ឱ្យបាន​នូវ​ផលចំណេញ ជា​អតិបរិមា​សម្រាប់​អតិថិជន​។​

● iCompost គឺជា​ម៉ាស៊ីន​កែច្នៃ​កាកសំណល់​ដ៏​ឆ្លាត​វៃ ដែល​បំ​លែង​កាកសំណល់​ផ្ទះបាយ អាហារ​ប្រចាំថ្ងៃ ទៅជា​ជី​កំ​ប៉ុ​ស្ត​ដែល​សំបូរ​សារធាតុចិញ្ចឹម ដើម្បី​ចិញ្ចឹម​រុក្ខជាតិ​ក្នុងផ្ទះ​និង​ក្រៅ​ផ្ទះ​។​

● KELA គឺជា​វេទិកា​មួយ​ដែល​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​ស្វែងរក​ទីកន្លែង​លេង​កីឡា​ជាមួយ​មិត្ត​រួម​ក្រុម ក្រុម​ជា​គូប្រជែង ជិត​ទីតាំង​របស់ខ្លួន និង​កន្លែង​លេង​កីឡា​នានា ដែល​អាច​រកបាន​ដោយ​ផ្អែកលើ​ប្រភេទ​កីឡា​។​

● Your Space គឺជា​វេទិកា​មួយ​ដែល​ផ្តល់​ទីតាំង​ចត​រថយន្ត​រវាង​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​ទៅក្នុង​ក​ម្ម​វិធី​លើ​ទូរស័ព្ទដៃ ដែល​អ្នកប្រើប្រាស់​អាច​ចុះឈ្មោះ​កន្លែង​ទំនេរ​របស់​ពួកគេ ហើយ​ប្រែក្លាយ​កន្លែង​នោះ​ទៅជា​ចំណតរថយន្ត​មិនមាន​សណ្ដាប់ធ្នាប់​នៅតាម​ដងផ្លូវ​។

​ឃិន ភក្ដី ដែលជា​សមាជិក​ក្រុម FlexFloc បាន​និយាយថា “​ខ្ញុំ​ទទួលបាន​បទពិសោធន៍​ផ្សេងៗ​គ្នា ជាច្រើន ហើយ​បាន​ជួប​មនុស្ស​ផ្សេងៗ​ជាច្រើន​ទៀតផង​ដែរ​ក្នុង​រយៈពេល ៣ ខែ​ចុង​ក្រោយនេះ​។ ទោះយ៉ាងណា​ក៏ដោយ ការទទួលបាន​ដំណឹង​អំពី​ការ​ឆ្លងទៅ​វគ្គ​បន្ទាប់​របស់​ក្រុម​យើង​គឺជា​រឿង​ដ៏​អស្ចារ្យ​បំផុត​រហូតមក​ដល់ពេលនេះ​។ ខ្ញុំ​និង​ក្រុម​ខ្ញុំ​ទន្ទឹង​រងចាំ ដើម្បី​ប្រែក្លាយ​គោលដៅ​និង​បេសកកម្ម​អាជីវកម្ម របស់​យើង​ឲ្យ​ក្លាយទៅជា​ការពិត​”​។​

Anthony Perkins នាយក​ផ្នែក​សេវាកម្ម​ឌីជីថល​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា “​ក្រុម​ទាំង ៥ ដែល​ត្រូវ​ឆ្លងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​សុទ្ធតែ​បានបង្ហាញ​ពី​ការតាំង​ចិត្ត ចំណង់​ចំណូលចិត្ត និង​ការប្តេជ្ញាចិត្ត​ដើម្បី យក​ផ្នត់គំនិត​របស់​ពួកគេ​ឲ្យ​ចេញ​ជា​រូបរាង និង​ក្លាយ​ឲ្យ​ទៅជា​គម្រោង​អាជីវ​កម្មពិតៗ​ដែល​អាច​វិនិយោគ​បាន​។ នេះ​នឹង​ក្លាយជា​ដំណាក់កាល​ចុងក្រោយ​ដ៏​គួ​ឲ្យ​រំភើប​មួយ នៅ​មុនពេល​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នាពេល​ចុងឆ្នាំ​ខាងមុខនេះ ហើយ​យើង​សូម​ជូនពរ​ឱ្យ​ពួកគេ​ជួបតែ​សំណាងល្អ​”​។​

​កម្មវិធី​អ្នក​ច្នៃប្រឌិត​វ័យក្មេង SmartStart ក្នុងឆ្នាំនេះ បានចាប់ផ្តើម​ឡើងវិញ​នៅ​ខែឧសភា ជាមួយនិង​កម្មវិធី​វគ្គ “Hatch” ដែលមាន​អ្នកចូលរួម​ចំនួន ១២០ នាក់ បាន​ចែករំលែក​គំនិត​អាជីវកម្ម​របស់​ពួកគេ​ក្នុង​វគ្គ Elevator Pitch នៅមុខរ​គណៈកម្មការ​វិនិច្ឆ័យ​ជំនាញ​។​

​ក្នុងចំណោម​អ្នកចូលរួម​ទាំង ១២០ នាក់​នេះ គណៈកម្មការ​វិនិច្ឆ័យ​បានជ្រើសរើស​អ្នកចូលរួម​ចំនួន​២៥ ក្រុម ដែលមាន​គំនិតល្អ​បំផុត ដើម្បី​ឆ្ពោះទៅ​វគ្គ “Digithon” ដែលជា​ដំណាក់កាល​សិក្សា​ដ៏​ល្អិ​ល្អន់ ដែល​សហគ្រិន​ឌីជីថល​វ័យក្មេង​ស្វែងយល់​យ៉ាង​ស៊ីជម្រៅ​ពី​បច្ចេកវិទ្យា Internet of Things (IoT) និង​សក្តានុពល ដែល​បច្ចេកវិទ្យា​នេះ​នឹង​ផ្លាស់​ប្ដូរជីវិត​ប្រចាំថ្ងៃ និង​ភាពជា​សហគ្រិន​។​

​បន្ទាប់មក​ក្រុម​ទាំង​២៥ បាន​ស្វែងរក​បញ្ហា​ប្រឈម​ក្នុង​ជីវិត​ពិត ដែល​ពួកគេ​បាន​ស្វែងរក​ដំណោះស្រាយ​នានា ដែល​អាចធ្វើ​ទៅបាន​តាម​រយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា (Internet of Things)​។ ដំណាក់កាល​នេះ ក្រុម​ទាំង ២៥ ត្រូវបាន​ជម្រុះ​សល់​ត្រឹម ១៥ ក្រុម ដែល​ស្វែងរក​ដំណោះស្រាយ​ល្អ​បំផុត​ចំពោះ​បញ្ហា​ប្រឈម ដែល​ត្រូវ​បានដាក់​សាកល្បង​។​

​ក្រោយ​បាន​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល “Digithon” រួចមក ក្រុម​ចំនួន​១៥ បាន​ឆ្លងទៅ​វគ្គ “Technopreneurship Challenge” ដែលមាន​រយៈពេល​ចំនួន ៦​ថ្ងៃ អំឡុងពេល​៣​ចុង​សប្ដាហ៍ ដែល​ពួកគេ​បាន​បង្កើត​គំនិត​របស់​ពួកគេ​និង​បង្កើត​គំនិត​អាជីវកម្ម​ដ៏​ល្អឥតខ្ចោះ​ដល់​ក្រុម​ចៅក្រម ដែល​បានជ្រើសរើស​ក្រុម​ឈ្នះ​ទាំង ៥ ក្រុម កាលពី​ចុង​សប្តាហ៍​មុន​។​

​គណៈកម្មការ​វិនិច្ឆ័យ​រួមមាន លោក Anthony Perkins នាយក​ផ្នែក​សេវាកម្ម​ឌីជីថល​នៃ​ក្រុមហ៊ុន Smart Axiata អ្នកនាង Nipoan Chheng-Chavigny នាយក​គ្រប់គ្រង​នៃ Impact Hub Phnom Penh អ្នកនាង Natalja Rodoinova នាយក​គ្រប់គ្រង​នៃ IT Academy STEP Cambodia លោក David Shelters សហគ្រិន Entrepreneur-in-Residence នៃ Mekong Strategic Partners និង​លោក Buntha Ly ប្រធាន​ផ្នែក​បច្ចេកវិទ្យា​នៃ Morakot Technology​។

​អ្នកនាង Nipoan Chheng-Chavigny នាយក​គ្រប់គ្រង Impact Hub Phnom Penh បាន​ឲ្យ​ដឹងថា “​នេះ​គឺជា​ឆ្នាំ​ដ៏​ជោគជ័យ​មួយ​ផ្សេងទៀត ដោយ​កម្មវិធី SmartStart អាច​បន្ត​រីកចម្រើន និង​បង្ហាញ​ឲ្យ​ឃើញថា​កម្ពុជា សម្បូរ​ដោយ​យុវជន និង​គំនិត​ប្រកបដោយ​ភាព​ឆ្នៃប្រឌិត​។ កម្មវិធី វគ្គ​បណ្ដុះបណ្ដាល​រយៈពេល ៦ ខែ មិនមែនជា​កម្មវិធី​ប្រកួតប្រជែង​នោះទេ​ប៉ុន្តែ​ជា​ឱកាស​សម្រាប់​ក្រុម​ទាំង ៥ ដើម្បី​ពង្រីក​និង​អភិវឌ្ឍន៍​សមត្ថភាព ដែល​អាច​នឹង​ជោគជ័យ​របស់​ពួកគេ​”​។​

​ក្រុម​ដែល​ឈ្នះ​ទាំង​៥ នឹង​ទទួលបាន​កម្មសិក្សា​រយៈ​ពេល​៣ ខែ រួមទាំង​ប្រាក់ខែ នៅ​ក្រុមហ៊ុន បច្ចេកវិទ្យា​ឈានមុខ​គេ​នៅ​កម្ពុជា ព្រមទាំង​ការណែនាំ និង​ការបណ្តុះបណ្តាល​ពី​អ្នកជំនាញ​ឌីជីថល​នៅ Smart Axiata និង Impact Hub Phnom Penh​។ ក្រុម​ជ័យលាភី​ដែល​នឹងត្រូវ​បានជ្រើសរើស​នៅឯ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ខែធ្នូ ដោយ​នឹង​ទទួលបាន​រង្វាន់​ជា​សាច់ប្រាក់ ចំនួន ១០,០០០​ដុល្លារ ហើយនឹង​ត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​ទស្សនកិច្ច​បច្ចេកវិទ្យា​ក្នុង​តំបន់​នៅ​ឆ្នាំក្រោយ​។​

ដោយ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៧ កម្មវិធី​អ្នក​ច្នៃប្រឌិត​វ័យក្មេង SmartStart បាន​បណ្ដុះបណ្ដាល​និស្សិត សាកលវិទ្យាល័យ​នៅ​ប្រទេស​កម្ពុជា​ឱ្យ​ផ្តើម​ដំណើរការ​អាជីវកម្ម​ឌីជីថល​ទើប​បង្កើត​ថ្មី ដោយ​ផ្តល់នូវ​បទពិសោធន៍​សិក្សា​ល្អៗ​បំផុត​តាមរយៈ​ផ្ដល់​ការណែនាំ និង​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​។ កម្មវិធី SmartStart បាន​ពង្រីក វិសាលភាព​ដើម្បី​ផ្តល់​ការអប់រំ​ផ្នែក​សហគ្រិនភាព​ដល់​យុវជន​កម្ពុជា​បន្ថែមទៀត និង​បានផ្ដល់​អត្ថប្រយោជន៍​ដល់​និស្សិត​ប្រហែល​មួយ​ពាន់​នាក់​។ សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​គំនិត​ផ្តួចផ្តើម​ទំនួល​ខុសត្រូវ​របស់​ក្រុមហ៊ុន និង​កម្មវិធី​បច្ចេកវិទ្យា​ផ្សេងៗ របស់​ក្រុមហ៊ុន Smart សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក “Smart for Cambodia” តាមរយៈ​គេហទំព័រ www.facebook.com/smartforcambodia ឬក៏​ចូលមក​កាន់​គេហទំព័រ www.smart.com.kh

ដោយ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ក្រសួងមហាផ្ទៃ បើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន

ព័ត៌មានជាតិ២៧ នាទី មុន

មន្ត្រីជំនាញក្រសួងអប់រំ កំពុងចុះសិក្សាពីកង្វះខាតអគារសិក្សានៅទូទាំងប្រទេស ដើម្បីឱ្យសិស្សទទួលបានកន្លែងសិក្សាសមរម្យ

ព័ត៌មានជាតិ៤២ នាទី មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ៤២ នាទី មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

Sokha Hotels

ព័ត៌មានពេញនិយម