ព័ត៌មានជាតិ
អាជ្ញាធររាជធានី សម្រេចបិទបញ្ចប់បម្រាមគោចរពេលរាត្រី
អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបិទបញ្ចប់ទាំងស្រុង នូវបម្រាមគោចរពេលរាត្រី ដែលបានដាក់ចេញ ឱ្យអនវុត្ត នៅក្នុងរាជធានីភ្នំពេញរយៈពេល២១ថ្ងៃកន្លងមក ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវីរុសបំប្លែងខ្លួនថ្មី ដែលតា (Delta)។

នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីយប់មិញថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នេះ ពោលគឺក្រោយពីរាជរដ្ឋាភិបាលបានប្រកាសបិទបញ្ចប់ទូទាំងប្រទេសផងដែរ។
លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា សម្រាប់រាជធានីភ្នំពេញ អាជ្ញាធរបិទបញ្ចប់សម្រាប់តែបម្រាមគោចរមួយប៉ុណ្ណោះ។ ចំណែកវិធានការផ្សេងៗទៀត ដូចជា ការផ្អាកនូវអាជីវកម្ម ដែលមានហានិភ័យខ្ពស់ ការហាមជួបជុំ ដែលមានមនុស្សច្រើនចាប់ពី១៥នាក់ឡើងទៅ គឺនៅតែរក្សាដដែល៕
អត្ថបទ ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


