ព័ត៌មានជាតិ
ខេត្តកណ្ដាល គ្រោងកំណត់យក តំបន់មេទឹកព្រែករាំង ធ្វើជាទីលានចាក់សំរាម
(កណ្ដាល)៖ រដ្ឋបាលខេត្តកណ្ដាល គ្រោងកំណត់យក តំបន់មេទឹកព្រែករាំង ស្ថិតក្នុងភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង សម្រាប់ធ្វើជាទីលានចាក់សំរាម តាមរយៈគម្រោងធ្វើឲ្យប្រសើរឡើង នូវការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក។
ការកំណត់ យកទីតាំងខាងលើ ធ្វើជាទីលានចាក់សំរាម ក្រោយលោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២០ ខែសីហានេះ បានដឹកនាំក្រុមការងារ មន្ត្រីជំនាញ និងអាជ្ញាធរស្រុកស្អាង ចុះពិនិត្យរួចមក។
លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ទីតាំងតំបន់មេទឹកព្រែករាំងនេះ គឺជាទីតាំងដីរដ្ឋ ដែលបានចុះបញ្ជីដីធ្លីរួចរាល់ ហើយទីតាំងនេះ គឺជាទីតាំងសមស្រប ដែលអាចធ្វើជាទីលានចាក់សំរាម និងធ្វើឲ្យប្រសើរឡើង នូវការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក ស្របតាមលក្ខណៈបច្ចេកទេស។ លោកអភិបាលខេត្ត បានគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងធ្វើឲ្យប្រសើរឡើង នូវការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក ក្រោមគម្រោងហិរញ្ញប្បទាន របស់ធនាគារពិភពលោក។
លោក ប្រាក់ សំអឿន បានមានប្រសាសន៍ថា ការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក គឺពិតជាមានសារៈសំខាន់ណាស់ ប្រសិនបើការទុកដាក់សំរាម សំណល់រឹង និងប្លាស្ទិក មិនត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសនោះទេ វានឹងបណ្ដាលឲ្យយើង ជួបនូវបញ្ហាប្រឈម ព្រមទាំងជះឥទ្ធិពលដល់បញ្ហាសុខភាព នៅរយៈពេលយូរខាងមុខទៀត។
លោក ប្រាក់ សំអឿន បានបន្តថា ក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ ការប្រើប្រាស់សំរាម សំណល់រឹង និងប្លាស្ទិក មានការកើនឡើងគួរឲ្យព្រួយបារម្ភ ដែលតម្រូវឲ្យយើងទាំងអស់គ្នា ត្រូវធ្វើការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ស្តង់ដារបច្ចេកទេស។
អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក៏បានស្នើដល់អាជ្ញាធរខេត្ត ពិសេសអាជ្ញាធរភូមិ-ឃុំ ត្រូវធ្វើការផ្សព្វផ្សាយ អប់រំ និងណែនាំដល់ប្រជាពលរដ្ឋ សូមធ្វើការទុកដាក់ និងបែងចែកសំរាមទៅតាមប្រភេទនីមួយៗ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងធ្វើការកែច្នៃសំរាម ឲ្យមានប្រសិទ្ធភាពផងដែរ៕ (ដោយ)៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


