ព័ត៌មានជាតិ
ខេត្តកំពង់ចាមបង្កើតទីលានកែច្នៃសំរាម ទុកដាក់ស្តង់ដារ ១កន្លែង របស់ខេត្តកំពង់ចាម ស្ថាបនាបានជាង៨០%
លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ ទីលានកែច្នៃ និងទុកដាក់សំរាម ១កន្លែង ស្ថិតក្នុងស្រុកកំពង់សៀម។

ឆ្លៀតក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញដល់មន្ត្រីពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋានទាំងអស់ ឱ្យជួយផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ តាមទីប្រជុំជន ឱ្យបានយល់ដឹងពីបញ្ហាសំរាម ពិសេសត្រូវវេចខ្ចប់ទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ដើម្បីបង្កភាពងាយស្រួលដល់ក្រុមហ៊ុនប្រមូលសំរាម សម្រាប់ធ្វើការដឹកជញ្ជូន។
គួរបញ្ជាក់ថា គម្រោងសាងសង់ទីលានទុកដាក់សំរាម ថ្មីនេះ មានផ្ទៃដីទំហំ ៨.១៥ហិកតា ក្នុងនោះទីលានទុកដាក់សំរាមទំហំ ១.៣ហិកតា អាងប្រព្រឹត្តិកម្មទឹករងៃ ៤អាង ការធ្វើឲ្យប្រសើរឡើងនូវ ផ្លូវចូលទៅទីលាន ចំនួន ១ខ្សែ ដែលមានប្រវែង ២២១៨ម៉ែត្រ ការធ្វើផ្លូវបេតុងនៅក្នុងទីលាន ប្រវែង ១២៤៤ម៉ែត្រ ច្រកទ្វារចូល និងរបង ៣០១០.២៦ម៉ែត្រ ប៉ុស្តិ៍យាម ទំហំ ៣.៥x២.៥ម៉ែត្រ ១កន្លែង អគារការិយាល័យ និងកន្លែងស្នាក់នៅ កំពស់ ២ជាន់ ទំហំ២៥x១២ម៉ែត្រ ១អាគារ កន្លែងថ្លឹងរថយន្ត 40t-60t ចំនួន ១កន្លែង ទំហំ ១៩x៦ម៉ែត្រ អគារញែកសំរាម (MRF) ១អាគារ ទំហំ ៣៥x២៦ម៉ែត្រ អគាររោងជាង ១អាគារ ទំហំ ៣១x១០ម៉ែត្រ អគារស្តុកទុកសំណល់ដែលគ្រោះថ្នាក់បណ្តោះអាសន្ន ១អាគារ ទំហំ ១៥x១២ម៉ែត្រ អគារផ្គត់ផ្គង់ថាមពលភ្លើង និងទឹក (ម២) ១អាគារ ទំហំ ១០x៦ម៉ែត្រ កន្លែងលាងសម្អាតរថយន្ត ១អាគារ ទំហំ ៣១x៣.៥ម៉ែត្រ អគារធ្វើជីកំប៉ុស (composting) ១អាគារ ទំហំ ៣៥x២៦ម៉ែត្រ រណ្ដៅទុកដាក់សំរាមសំណល់គ្រោះថ្នាក់ ចំនួន ១កន្លែង ទំហំ ៣៥x៣៥ម៉ែត្រ ប្រព័ន្ធសូលាថាមពលព្រះអាទិត្យ ៦០KW ចំនួន ១កន្លែង។

អនុគម្រោងសាងសង់ទីលានទុកដាក់សំរាមនេះ ទទួលការសាងសង់ដោយក្រុមហ៊ុន ប៊ីអេម ខនស្ត្រាក់ស្សិន និងអេឡិចទ្រិច ខូអិលធីឌី ប៊ីអេម. ចាប់ដំណើរការសាងសង់នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ និងបញ្ចប់ការសាងសង់នៅ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ពោលគឺគម្រោងនេះត្រូវប្រេីប្រាស់រយៈពេល ១៧ខែ ប៉ុន្តែការងារសាងសង់ត្រូវបានសម្រេចមុនផែនការដែលបានគ្រោងទុក ៕
អត្ថបទ៖ សាន វិឡែម





-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


