ព័ត៌មានជាតិ
ទីលានចាក់សំរាមថ្មីក្នុងស្រុកកំពង់សៀម នឹងបញ្ចប់នៅចុងខែឧសភា ឆ្នាំ២០២៥
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នារសៀលថ្ងៃទី៥ ខែកុម្ភៈ នេះ បានដឹកនាំ ក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យដោយផ្ទាល់នូវដំណើរការ ការដ្ឋានការសាងសង់ទីលានចាក់សំរាមថ្មីមួយ ប្រកបដោយស្តង់ដារទំនើប ដែលមានទីតាំងស្ថិតនៅចំណុចភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

គម្រោងសាងសង់ទីលានចាក់សំរាមថ្មីនេះ បាននឹងកំពុងដំណើរការ លើផ្ទៃដី ទំហំ ៨.១៣ ហិកតា ក្នុងនោះ ទីលានទុកដាក់សំរាមទំហំ ១.៣ ហិកតា អាងប្រព្រឹត្តិកម្មទឹកកខ្វក់ ចំនួន ៤អាង សាងសង់ផ្លូវចូលទីលានចាក់សំរាម ១ខ្សែប្រវែង ជាង ២,០០០ម៉ែត្រ និងសាងសង់ផ្លូវបេតុងនៅក្នុងទីលាន ជាង ១,០០០ម៉ែត្រ សាងសង់ច្រកចូល និងរបងមានអាគារការិយាល័យ និងអគារស្នាក់នៅកម្ពស់២ជាន់ កន្លែងថ្លឹងរថយន្ត អាគារសម្រាប់ញែកសំរាម អាគាររោងជាង អាគារស្តុកទុកកាកសំណល់ដែលគ្រោះថ្នាក់បណ្ដោះអាសន្ន អាគារផ្គត់ផ្គង់ថាមពលអគ្គិសនី និងទឹក កន្លែងលាងសម្អាតរថយន្ត អាគារសម្រាប់ធ្វើជាកំប៉ុស រណ្ដៅទុកដាក់សំរាមសំណល់គ្រោះថ្នាក់ និងដាក់ប្រព័ន្ធសូឡាថាមពលអគ្គិសនីព្រះអាទិត្យផងដែរ។
គម្រោងនេះ ទទួលការសាងសង់ដោយក្រុមហ៊ុន ប៊ីអេម. ខនស្ត្រាក់ហ្សិន និងធេឡិចទ្រិច ខូអិលធីឌី គម្រោងនេះត្រូវប្រើរយៈពេលសាងសង់ ១៧ខែ ដោយចាប់ដំណើរការសាងសង់នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥៕
អត្ថបទ និងរូបភាព ៖ ឡេក ចាន់ពេជ្រ






-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


