ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ មិនទាន់សម្រេចចុះឈ្មោះ «គណបក្សកែទម្រង់កម្ពុជា» នៅក្នុងបញ្ជីគណ បក្សនយោបាយនៅឡើយទេ
រហូតមកដល់ពេលនេះ ក្រសួងមហាផ្ទៃ មិនទាន់សម្រេចចុះឈ្មោះ «គណបក្សកែទម្រង់កម្ពុជា» របស់លោក អ៊ូ ច័ន្ទរ័ត្ន ទៅក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃនៅឡើយទេ ដោយសាតែមានបញ្ហាមួយចំនួន ។ នេះបើយោងតាមលិខិត របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើជូនលោក ប៉ុល ហំម ដែលទើបទទួលបាននៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ។
បើតាមសម្តេចក្រឡាហោម ស ខេង ក្រសួងមហាផ្ទៃបានទទួលរួចហើយ នូវសំណើសុំចុឈ្មោះ «គណបក្សកែទម្រង់កម្ពុជា» ក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ តែក្រសួងមហាផ្ទៃបានពិនិត្យឃើញថា គណបក្សកែទម្រង់កម្ពុជា ពុំទាន់បានបំពេញសំណុំឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវស្របតាមបញ្ញត្តិមាត្រា ៩ និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយនោះទេ។ ដោយពុំបានភ្ជាប់មកជាមួយនូវឯកសារមួយចំនួនរួមមាន៖
ទី១. សេចក្តីសម្រេចបង្កើតគណៈកម្មាធិការបណ្ដោះអាសន្ន ទី២. គោលនយោបាយ និងកម្មវិធីនយោបាយសំខាន់ៗរបស់គណបក្ស និង៣. លក្ខន្តិកៈគណបក្សពុំមានចុះកាលបរិច្ឆេទ និងហត្ថលេខារបស់ប្រធានគណ បក្សឡើយ។ ទន្ទឹមនេះ សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា លក្ខន្តិកៈគណបក្ស មានកំហុសអក្ខរាវិរុទ្ធជាច្រើន ហើយខ្លឹមសារប្រការមួយចំនួនមានលក្ខណៈផ្ទុយនឹងបទប្បញ្ញត្តិ នៃច្បាប់ ស្តីពី គណបក្សនយោបាយផងដែរ ដែលមានដូចជា៖
ប្រការ៨ នៃលក្ខន្តិកៈ ចែងអំពីគោលនយោបាយ គឺផ្ទុយនឹងបញ្ញត្តិមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលបានកំណត់ ឲ្យគណបក្សនយោបាយ ត្រូវរៀបចំគោលនយោបាយ និងកម្មវិធីនយោបាយសំខាន់ៗ របស់គណបក្ស ជាឯកសារដាច់ដោយឡែក និងត្រូវបំពេញខ្លឹមសារ ដូចមានកំណត់ក្នុង បញ្ញត្តិមាត្រា ១០ ត្រង់ចំណុច ខ នៃច្បាប់ស្តីពីគណបក្សនយោបាយ។
ប្រការ៩ ប្រការ២០ ប្រការ២៥ ប្រការ៣០ ប្រការ៣៤ នៃលក្ខន្តិកៈ បានចែងខ្លឹមសារផ្ទុយ នឹងបញ្ញត្តិមាត្រា ១០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។ ប្រការ២០ នៃលក្ខន្តិកៈ បានចែងខ្លឹមសារផ្ទុយនឹងបញ្ញត្តិមាត្រា ១៧ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ។ ប្រការ៥០ នៃលក្ខន្តិកៈ បានចែងខ្លឹមសារផ្ទុយនឹងបញ្ញត្តិមាត្រា ២៧ នៃច្បាប់ស្តីពីគណបក្ស។ ប្រការ៥៨ នៃលក្ខន្តិកៈ បានចែងខ្លឹមសារផ្ទុយ នឹងបញ្ញត្តិមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។
ជាមួយគ្នានោះ សម្តេចក្រឡាហោម ស ខេង បានស្នើឲ្យគណបក្សកែទម្រង់កម្ពុជា ត្រូវធ្វើការកែសម្រួលខ្លឹម សារក្នុងលក្ខន្តិកៈគណបក្សឲ្យបានច្បាស់លាស់ត្រឹមត្រូវស្របតាមបទប្បញ្ញត្តិ នៃច្បាប់ ស្តីពីគណបក្សនយោ បាយឡើងវិញ។ រីឯលក្ខន្តិកៈគណបក្ស ដែលបានកែសម្រួលត្រូវចុះកាលបរិច្ឆេទ និងចុះហត្ថលេខារបស់ប្រធានគណបក្ស រួចហើយត្រូវផ្ញើជូនមកក្រសួងមហាផ្ទៃវិញ ដោយភ្ជាប់មកជាមួយផងដែរនូវ៖ ទី១. សេចក្តីសម្រេចបង្កើតគណៈកម្មាធិការបណ្ដោះអាសន្ន និងទី២. គោលនយោបាយ និងកម្មវិធីនយោបាយសំខាន់ៗរបស់គណបក្សក្នុងរយៈពេលយ៉ាងយូរ១៥ (ដប់ប្រាំ) ថ្ងៃគិតចាប់ពីថ្ងៃទទួលលិខិត ជូនដំណឹងនេះជាកំហិត។ ក្នុងករណីមិនអនុវត្តតាមស្មារតី នៃលិខិតជូនដំណឹងនេះ ក្រសួងមហាផ្ទៃ នឹងមិនអនុញ្ញាតចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយឡើយ។
សូមបញ្ជាក់ថា គណបក្សកែទម្រង់កម្ពុជា បានដាក់ពាក្យស្នើសុំចុះបញ្ជីជីគណបក្សនយោបាយនៅក្រសួង មហាផ្ទៃ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ហើយគណបក្សនេះ ត្រូវបានក្រសួងមហាផ្ទៃ សម្រេចអនុញ្ញាតឲ្យបង្កើតគណបក្ស «កែទម្រង់កម្ពុជា» កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១៕ (ដោយ)៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី